ដំណោះស្រាយល្អ និងសុវត្ថិភាពសម្រាប់ការដឹកជញ្ជូននៅពេលរើផ្ទះ
នៅពេលដែលរើផ្ទះម្តងៗ របស់របរដែលរំខានបំផុតគឺសម្លៀកបំពាក់។ តាមបទពិសោធន៍របស់ខ្ញុំ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ជាទូទៅខ្ញុំតែងតែបត់កុំឲ្យជ្រួញ បន្ទាប់មកដាក់ក្នុងប្រអប់ក្រដាសកាតុង ឬកាបូបដាក់អីវ៉ាន់។ ពេលទៅដល់កន្លែងនៅថ្មី ខ្ញុំត្រូវយកសម្លៀកបំពាក់ចេញពីប្រអប់ ហើយថ្ពក់លើទំពក់អាវ។ ប៉ុន្តែនៅពេលដែលយកសម្លៀកបំពាក់ចេញពីប្រអប់ អ្វីដែលខ្ញុំមើលឃើញគឺសម្លៀកបំពាក់ដែលខ្ញុំបានបត់ដោយប្រុងប្រយ័ត្នសុទ្ធតែជ្រួញ។
បត់សម្លៀកបំពាក់ត្រង់ស្អាតមិនមែនជារឿងងាយនោះទេ ជាពិសេសអ្នកដែលគ្មានបទបទពិសោធន៍។ មិនថាបត់ដោយប្រុងប្រយ័ត្នយ៉ាងណា បើសិនជាដាក់ចូលប្រអប់ ហើយដាក់របស់របរធ្ងន់ពីលើ នោះសម្លៀកបំពាក់នឹងជ្រួញ។ រឿងដំបូងដែលអ្នកមើលឃើញគឺប្រអប់ក្រដាសកាតុងច្រើនរាប់មិនអស់។
អ្នកអាចចេញទៅក្រៅទទួលទានជាបណ្ដោះអាសន្ន ប៉ុន្តែក្រោយពេលរើផ្ទះ អ្នកនៅតែត្រូវទៅធ្វើការ ហើយអ្វីដែលអ្នកត្រូវធ្វើគឺអ៊ុតសម្លៀកបំពាក់ ប៉ុន្តែ… តើឆ្នាំងអ៊ុតដាក់ក្នុងប្រអប់មួយណា?
រឿងទាំងអស់នេះអាចនឹងធ្វើឲ្យអ្នកមិនសប្បាយចិត្ត ហើយបាត់បង់ភាពរីករាយពេលរើទៅកន្លែងនៅថ្មី។ ទោះបីជាអ្នកសម្រេចចិត្តដឹកជញ្ជូនទូខោអាវទាំងមូលក៏ដោយ ប៉ុន្តែជាក់ស្តែងពេលទៅដល់កន្លែង អ្នកនៅតែត្រូវចំណាយពេលបើកទូខោអាវ ហើយយកសម្លៀកបំពាក់ចេញ។
ដំណោះស្រាយល្អសម្រាប់អ្នក
ឥឡូវនេះ អ្នកមិនចាំបាច់ទ្រាំនឹងបញ្ហារើផ្ទះទៀតឡើយ សូមអនុញ្ញាតឲ្យយើងជួយអ្នក។ សេវាកម្មរើផ្ទះរបស់យើងអាចជួយរក្សារបស់របរទាំងអស់ក្នុងទូសម្លៀកបំពាក់ឲ្យនៅដដែល ហើយរើពីផ្ទះចាស់ទៅកាន់ផ្ទះថ្មី។ ជាមួយនឹងក្រុមជំនាញរបស់យើង អ្នកអាចរីករាយទុកចិត្តចំពោះការរើផ្ទះទាំងស្រុង។
សម្លៀកបំពាក់របស់អ្នកត្រូវបានព្យួរលើទំពក់ហើយដឹកជញ្ជូន។ ដើម្បីធ្វើបានដូច្នេះ អាថ៌កំបាំងស្ថិតលើប្រអប់ព្យួរសម្លៀកបំពាក់ដ៏ជំនាញរបស់យើង ជាដំណោះស្រាយដ៏ល្អ និងសុវត្ថិភាពក្នុងការរើផ្ទះ។
ប្រអប់បញ្ឈររាងចតុកោណគឺជាទូខោអាវចល័ត សម្លៀកបំពាក់ត្រូវបានព្យួរផ្ទាល់លើទំពក់ខាងក្នុងប្រអប់ដោយមិនចាំបាច់ដកចេញ ឬបត់ឡើយ។ ក្រៅពីនេះ ប្រអប់ព្យួររបស់យើងមានការរចនាយ៉ាងពិសេស ដោយធានាថាវត្ថុផ្សេងទៀតមិនតំរៀបជាន់លើគ្នា ការពារសម្លៀកបំពាក់មិនឲ្យជ្រួញអំឡុងពេលដឹកជញ្ជូន។
ជាការពិតណាស់ ទូសម្លៀកបំពាក់ចល័តមិនមែនជាបច្ចេកទេសពិសេស ឬពិបាកពេកនោះទេ ប៉ុន្តែផ្តោតលើ “អារម្មណ៍រីករាយ” របស់អ្នកបន្ទាប់ពីរើផ្ទះទើបសំខាន់។ នេះជាបដិវត្តន៍នៃសេវាកម្មរើផ្ទះ ផ្តល់ភាពរីករាយបន្ទាប់ពីប្តូរទៅកន្លែងនៅថ្មី។
ជាងនេះទៅទៀត យើងមានសេវាកម្មយកអីវ៉ាន់ចេញពីប្រអប់ដោយយកចិត្តទុកដាក់។ នៅពេលដែលអ្នកបើកទូសម្លៀកបំពាក់ អ្នកនឹងមើលឃើញទិដ្ឋភាពដូចដើម។ មិនត្រឹមតែសម្លៀកបំពាក់ប៉ុណ្ណោះទេ យើងនឹងបើករបស់របរ និងរៀបចំយ៉ាងប្រុងប្រយ័ត្ន ទុកដាក់នៅកន្លែងដែលអ្នកពេញចិត្ត។ ជាមួយនឹងសេវាកម្មនេះ អ្នកលែងបារម្ភនឹងស្ថានភាពប្រអប់ក្រដាសកាតុងច្រើនទៀតហើយ។
និយាយអញ្ចឹង ផ្ទះមិត្តខ្ញុំនៅមានប្រអប់ក្រដាសកាតុងប្រមាណ ៥ ប្រអប់កាលពី ៥ ឆ្នាំមុន។ គាត់បាននិយាយថា គាត់មិនចាំថាមានអ្វីខាងក្នុងនោះទេ គ្រាន់តែដឹងថា “ប្រហែលលែងសំខាន់ព្រោះគាត់មិនខ្វល់” ។ រយៈពេល ៥ ឆ្នាំបានកន្លងផុតទៅ ប្រអប់ក្រដាសកាតុងទាំងនោះបានក្លាយជា “កំណប់ទ្រព្យ” ដ៏អាថ៌កំបាំង។ ប៉ុន្តែប្រសិនបើអ្នកមិនចង់បើករបស់របរទាំងនោះ សូមទំនាក់ទំនងមកកាន់យើងពេលរើផ្ទះ។
យើងនឹងខំប្រឹងនាំមកនូវបទពិសោធន៍ល្អក្នុងការរើផ្ទះ ដូចជាការវេចខ្ចប់ ដឹកជញ្ជូន និងរៀបចំរបស់របរនៅកន្លែងថ្មី។ យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីធានាថា គ្រប់ទំនិញរបស់អ្នកត្រូវបានដឹកជញ្ជូនដោយសុវត្ថិភាព និងនៅដដែល។
Abe Kengo