ថែរក្សាសុខភាពស្បែកដើម្បីទទួលបានសំណាងនៅថ្ងៃចូលឆ្នាំថ្មី
តើអ្នកទាំងអស់គ្នាដឹងទេថាសក់កខ្វក់គឺជា “ឃាតករ” នៃស្បែក ហើយអាចជាមូលហេតុទូទៅដែលបណ្តាលឲ្យកើតមុនដែរទេ? នៅពេលដែលសក់កខ្វក់ប៉ះត្រូវមុខ អាចបង្កឲ្យស្ទះរន្ធញើស និងកើតមុន។
ប្រសិនបើអ្នកកំពុងជួបបញ្ហាមុនលេចឡើងជុំវិញផ្ទៃមុខ ចូរចំណាយពេលថែទាំសក់ រក្សាអនាម័យ និងចងឲ្យបានស្អាតបាត។
ប្រហែលជាអ្នកធ្លាប់ឮពាក្យថាបង្ហាញថ្ងាសអាចនាំមកនូវសំណាង។ នៅឆ្នាំនេះ អ្នកអាចសាកល្បងវិធីនេះដើម្បីបន្ថែមសំណាងរបស់ខ្លួន។ ចូរបង្ហាញពីភាពស្រស់ស្អាតនៃស្បែកទន់រលោង និងថ្ងាសរបស់អ្នក។
ខ្ញុំពិតជារីករាយណាស់ដែលមានឱកាសចែករំលែកវិធីសាស្រ្តថែទាំស្បែកជាក់ស្តែងដល់ប្រិយមិត្តអ្នកអាន។ អរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដាន និងគាំទ្រអត្តបទដែលទាក់ទងនឹងការថែរក្សាស្បែក។
ក្នុងអត្តបទមុន អ្នកប្រហែលជាចាប់អារម្មណ៍នឹងអត្តបទនិយាយពីក្រពេញផលិតប្រេងមែនទេ? ដើម្បីស្តារមុខងារធម្មជាតិរបស់ស្បែក ការថែទាំស្បែកឲ្យបានត្រឹមត្រូវដើម្បីការពារស្រទាប់ក្រពេញផលិតប្រេងជារឿងដែលសំខាន់ណាស់។ ផលិតផលថែរក្សាស្បែកដែលមានជាតិអាល់កាឡាំងអាចបំបាត់ស្រទាប់ក្រពេញផលិតប្រេង ដូច្នេះអ្នកគួរតែជៀសវាងការប្រើផលិតផលទាំងនេះ។
ប្រសិនបើអ្នកមានអារម្មណ៍ថា ស្បែកស្ងួតគ្រើមក្រោយពេលលាងមុខ អ្នកប្រហែលជាកំពុងប្រើប្រភេទហ្វូមដែលមានជាតិរ៉ែអាល់កាឡាំង។ ថ្វីត្បិតតែ ធម្មជាតិស្បែកមានជាតិអាស៊ីតស្រាល ប៉ុន្តែការប្រើហ្វូមដែលមានសារធាតុលាងសម្អាតខ្ពស់ និងជាតិអាល់កាឡាំងក៏អាចបង្កគ្រោះថ្នាក់ដល់ស្បែកផងដែរ។ ក្រៅពីនេះ ផលិតផលផ្ទុកអាល់កាឡាំងក៏អាចប៉ះពាល់ដល់ក្លិនខ្លួនដែរ។
ផលិតផលគ្រឿងសំអាង និងថែរក្សាស្បែកជាច្រើនមានផ្ទុកប្រេងរ៉ែដែលមានប្រភពមកពីប្រេង Mineral ដែលជាទូទៅគេសរសេរថា “ប្រេងរ៉ែ” នៅលើផ្លាកសញ្ញា។ ជាក់ស្តែង ប្រេងរ៉ែនេះច្រើនតែមានក្នុងម្សៅទ្រនាប់ និងក្រែមលាបមាត់ ដែលងាយបង្កឲ្យស្បែកស្ងួត គ្រើម ឡើងមុន និងចាស់មុនអាយុផងដែរ។
ដំបូងមើលទៅដូចជាប្រភេទប្រេងជួយឲ្យស្បែកទន់រលោង ប៉ុន្តែតាមពិតទៅជាផលិតផលដែលមានប្រភពមកពីប្រេង Mineral ។ ដូច្នេះការដែលនិយាយថា ប្រេងរ៉ែមានអត្ថប្រយោជន៍ដល់ស្បែកមិនត្រូវទាំងស្រុងនោះទេ។
បើតាមគំនិតរបស់អ្នក តើយើងគួរតែធ្វើឲ្យស្បែក “មើលទៅ” ស្អាត ឬកាន់តែស្អាតទៅៗ? ប្រសិនបើស្បែករបស់អ្នកមានសុខភាពល្អ អ្នកអាចប្រើផលិតផលដែលផ្ទុកប្រេងរ៉ែក្នុងរយៈពេលខ្លី។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ថែទាំស្បែករយៈពេលវែង អ្នកគួរតែកាត់បន្ថយការប្រើប្រាស់។
ជាពិសេស ក្រែមលាបមាត់ ប្រេងរ៉ែមានប្រភពមកពីប្រេង ឬគេហៅថា “Mineral Oil” ដែលមានក្នុងក្រែមលាបមាត់ អាចជ្រាបចូលរាងកាយនៅពេលដែលអ្នកប្រើ និងពិបាកបញ្ចេញចោលខ្លាំងណាស់។ ចំពោះស្ត្រី ប្រេងរ៉ែថែមទាំងអាចប្រមូលផ្តុំក្នុងស្បូនទៀត។
សព្វថ្ងៃនេះ មាននារីជាច្រើនទទួលរងជំងឺស្បូន។ ស្បូនជាកន្លែងដែលមានឥទ្ធិពលខ្លាំងលើតុល្យភាពអ័រម៉ូន និងស្ថានភាពស្បែក។ តើអ្នកប្រាកដថាស្បូនរបស់ខ្លួនមិនត្រជាក់ដែរទេ? ការប្រើប្រាស់ម៉ាសុីនត្រជាក់រាប់ឆ្នាំ ស្រ្តីត្រូវប្រុងប្រយ័ត្នការពារត្រជាក់។
ក្នុងអត្តបទបន្ទាប់ ខ្ញុំនឹងចែករំលែកពីអាកាសធាតុត្រជាក់ប៉ះពាល់យ៉ាងណាដល់សុខភាព និងសម្រេស់របស់អ្នក។
ខ្ញុំតែងតែចង់មើលឃើញស្នាមញញឹមដ៏ស្រស់ស្អាតនៅលើផ្ទៃមុខរបស់អ្នកទាំងអស់គ្នា។ ខ្ញុំនឹងខំប្រឹងឆ្លើយតបសំណួរ ក៏ដូចជាជួយដល់អ្នករាល់គ្នាអស់ពីសមត្ថភាព។
នាងខ្ញុំឈ្មោះ Mayu Tomita ជាជនជាតិជប៉ុន ចូលចិត្តខាងផ្នែកថែរក្សាស្បែក។ ហើយជាម្ចាស់ហាង BEYOULIFE_beauty SPA គឺជាហាងដែលមានទីតាំងនៅសង្កាត់លេខ ៧ ក្នុងទីក្រុងហូជីមិញ។ នៅវៀតណាម យើងមិនត្រឹមតែជួយឲ្យស្បែករបស់អ្នកស្អាតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្បែកមានសុខភាពល្អផងដែរ។
BEYOU DOYOU FOR YOU. DISCOVER THE BEST YOU.
BEYOULIFE_beauty