សាមូរ៉ៃមួយរូបដែលធ្លាប់ទៅដល់ប្រាសាទអង្គរវត្តនៅប្រទេសកម្ពុជា

ប្រាសាទអង្គរវត្តជាប្រាសាទដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា សំណង់ប្រាសាទត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល​នៃ​អច្ឆរិយៈ​វត្ថុ​របស់​ពិភព​លោក។ ប្រាសាទត្រូវគេចាត់ទុកជាគោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​ និង​ទាក់ទាញ​បំផុត​​ក្នុង​​ប្រទេស​​កម្ពុជា។

ប្រាសាទអង្គរវត្តជានិមិត្តរូបនៃវប្បធម៌ខ្មែរ និងត្រូវចាត់ទុកជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យនៅលើពិភពលោក។ តើអ្នក​ធ្លាប់​មានឳកាសទៅទស្សនាដោយផ្ទាល់ភាពអស្ចារ្យនៃប្រាសាទអង្គរវត្តដែរទេ?

អំឡុងពេលធ្វើធម្មយាត្រាទៅកាន់ប្រាសាទអង្គរវត្ត សាមូរ៉ៃដ៏អាថ៌កំបាំងមួយរូបបានបន្សល់ទុក “អ្វីម្យ៉ាងដែលពិសេស” ។ តើ​នោះ​ជា​អ្វី? ចូរយើងស្វែងយល់តាមរយៈអត្ថបទនេះ។

តើសាមូរ៉ៃដែលទៅដល់អង្គរវត្តនោះជានរណា?

តួអង្គក្នុងអត្ថបទនេះគឺជាសាមូរ៉ៃដែលមានឈ្មោះថា Morimoto Ukondayu Kazufusa បានទៅដល់អង្គរវត្តក្នុងឆ្នាំ ១៦៣២ ។ តាមការរៀបរាប់ គោលបំណងនៃការធ្វើដំណើរនេះដើម្បីបួងសួងដល់អ្នកម្តាយដែលបានទទួលមរណភាព​របស់​លោក។ 

កាលពីមុន លោកជាសាមូរ៉ៃបម្រើស្តេចក្រាញ់សម័យ Hirado ដែលសព្វថ្ងៃគឺជាទីក្រុង Nagasaki ។ បន្ទាប់ពីស្តេចក្រាញ់​ទទួល​មរណ​ភាព ហើយ​ធុញ​ទ្រាន់​នឹង​ភាពចលាចលនៅទីនោះ លោក Morimoto Ukondayu Kazufusa បានសម្រេច​ចិត្ត​លា​លែង​ពី​តំណែង និងចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។

នៅពេលនោះមិនទាន់មានយន្តហោះទេ ដូច្នេះហើយ លោកត្រូវទៅតាមផ្លូវសមុទ្រ។ តើត្រូវចំណាយពេលយូរប៉ុណ្ណាសម្រាប់​ការធ្វើដំណើរពីជប៉ុនទៅដល់កម្ពុជានាសម័យនោះ? ខ្ញុំក៏ឆ្ងល់ណាស់ដែរ។

អក្សរចារឹកជាអ្វីដែលលោកបានបន្សល់ទុក។

មិននឹកស្មានថា លោកបានបន្សល់ទុកសំណេរ ១២ ជួរជាភាសាជប៉ុនបុរាណនៅប្រាសាអង្គរវត្ត។ ដូចជាយុវជនមួយចំនួននៅសម័យនេះដែរ មិនអាចធ្វើដូច្នេះឡើយ មែនទេ?

យ៉ាងណាមិញ តើលោកបានសរសេរអ្វី? ចូរយើងស្វែងយល់នូវអ្វីដែលលោកបានសរសេរ? នេះ​ជា​សំណេរ​ដើម​ដែល​សាមូរ៉ៃ​បាន​បន្សល់​ទុក​ខាង​ក្រោម។

「寛永九年正月初而此所来

生国日本/肥州之住人藤原之朝臣森本右近太夫/一房

御堂心為千里之海上渡

一念/之儀念生々世々娑婆寿生之思清者也為

其仏像四躰立奉者也

摂州津池田之住人森本儀太夫

右実名一吉善魂道仙士為娑婆

是書物也

尾州之国名谷之都後室其

老母亡魂明信大姉為後世是

書物也

 寛永九年正月丗日」

អត្តន័យដូចតទៅ

“ខ្ញុំមកដល់ទីនេះលើកដំបូងនាខែមករាឆ្នាំ ១៦៣២

ខ្ញុំជាជនជាតិជប៉ុន។ មានឈ្មោះថា Morimoto Ukondayu Kazufusa ។

ខ្ញុំ​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តាមផ្លូវសមុទ្រដើម្បីមកដល់ប្រាសាទនេះ។

ដោយបំណងបួងសួងដល់អ្នកម្តាយដែលបានចែកឋានរបស់ខ្ញុំ។

ខ្ញុំ​ថ្វាយតង្វាយ​ដល់ព្រះពុទ្ធ​បដិមា​បួន​អង្គ​នៅ​ទី​នេះដើម្បី​បង្ហាញ​ពី​ចិត្ត​។

ខ្ញុំ​បាន​សរសេរ​ពាក្យ​ទាំង​នេះដើម្បីរំលឹកដល់ឪពុករបស់ខ្ញុំគឺ Morimoto Gidayu ហើយបួងសួង​ដល់​វិញ្ញាណក្ខន្ធ​អ្នកម្តាយ​ដែលបានចែកឋាន” ។

ហាក់ដូចជាឃ្លាទាំងនេះត្រូវបានសរសេរដោយទឹកថ្នាំ និងជក់ ប៉ុន្តែសព្វថ្ងៃត្រូវបានលាបពណ៌ខ្មៅ មើលលែងឃើញទៀតហើយ។

ថ្វីដ្បិតតែ ចិត្តកតញ្ញូរបស់សាមូរ៉ៃគួរឲ្យសរសើរ ប៉ុន្តែទង្វើសរសេរតាមអំពើចិត្តលើវត្ថុសំខាន់ៗរបស់នរណាម្នាក់ ជាពិសេស​នៅ​ប្រទេស​ផ្សេង​ទៀត គឺមិនគួរនោះទេ។

ជាការពិតណាស់ ទិដ្ឋភាពសាមូរ៉ៃមួយរូបទៅដល់ប្រទេសកម្ពុជានៅ​ពេល​នោះជាអ្វីម្យ៉ាងដែលចម្លែក។ នៅសម័យនោះមិនទាន់មានកាមេរ៉ា ដូច្នេះ​មិន​អាច​ថត​ទុក ប៉ុន្តែបើសិនជាសព្វថ្ងៃនេះ ខ្ញុំគិតថា វានឹងក្លាយជាព្រឹត្តិការណ៍ដែល​ទាក់​ទាញ​ការ​ចាប់អារម្មណ៍នៅលើបណ្តាញសង្គម។

ទន្ទឹមនឹងនេះ ខ្ញុំក៏ចង់បង្ហាញអ្នកទាំងអស់គ្នារូបថតដែលទាក់ទងនឹងការធ្វើដំណើររបស់សាមូរ៉ៃ បើទោះបីជាទី​តាំង និង​​ពេល​​វេលា​​ខុស​​គ្នា​​ក៏​​ដោយ។

សាមូរ៉ៃនៅពីមុខ Sphinx ក្នុងប្រទេសអេហ្ស៊ីប។ គឺជាទិដ្ឋភាពដែលចម្លែកដោយមើលទៅដូចជាកាត់ត ប៉ុន្តែនេះគឺ​ជា​ការ​ពិត។

ថ្វីត្បិតតែ នៅពេលនោះជប៉ុនកំពុងអនុវត្តគោលនយោបាយបិទច្រក មនុស្សជាច្រើនគិតថា សាមូរ៉ៃបង្ហាញខ្លួនក្នុង​ប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់​ស្តែង​សាមូរ៉ៃបានបង្ហាញខ្លួននៅកន្លែងជាច្រើន។

ត្រឡប់ទៅរឿងខាងលើ រហូតមកដល់សព្វថ្ងៃ នៅតែមានអ្នកសរសេរនៅតំបន់​បេតិកភណ្ឌ​វប្បធម៌ជុំវិញ​ពិភព​លោក។

មនុស្សចាស់តែងតែត្អូញត្អែរចំពោះ “យុវជនសម័យនេះ…” ប៉ុន្តែខ្ញុំចង់ប្រាប់ពួកគេថា អត់ទេ សូម្បីតែមនុស្សជំនាន់​មុន​ក៏​សរសេរ​នៅ​តំបន់​វប្បធម៌​អង្គរវត្ត​ផង​ដែរ។

សរុបទៅ មិនថានៅសម័យណា សូមកុំធ្វើរឿងដែលមិនគួរដូច្នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: