អត្តន័យ​ដ៏​ជ្រាល​ជ្រៅ​នៃ​ភាសា​ជប៉ុន​តាម​រយៈ​អត្ថបទ​ចម្រៀង

សួស្តីអ្នកទាំងអស់គ្នាដែលកំពុងរៀនភាសាជប៉ុន។
ដូចដែលអ្នកបានដឹងហើយថា ភាសាជប៉ុនជាភាសាដែលសំបូរទៅដោយសម្លេង និងចង្វាក់។
បទចម្រៀងជប៉ុនច្រើនតែមានចង្វាក់ភ្លេងស្រួលស្តាប់ និងទំនុកចម្រៀងមានអត្តន័យ។
ដូច្នេះហើយ លើកនេះខ្ញុំចង់ណែនាំអំពីជម្រៅនៃភាសាជប៉ុនដែល​បាន​បង្ហាញ​តាម​រយៈ​អត្ថបទ​ចម្រៀង។

Jujutsu Kaisen ជាស៊េរីរឿង manga ដែលពេញនិយមនៅជប៉ុន ក៏ដូចជានៅទូទាំងពិភពលោក។
Jujutsu Kaisen 0 គឺជាកំណែរឿងគំនូរជីវចលដែលត្រូវបានកែសម្រួលពីស៊េរីរឿងដែលមានឈ្មោះដូចគ្នា។

រឿងបញ្ចប់ដោយ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា “Sakayume” ។
ទំនុកច្រៀងប្រើកន្សោមស្មុគ្រស្មាញជាច្រើន ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ។

ដូច្នេះតើការបង្ហាញបទចម្រៀងជាភាសាជប៉ុនមាន​ភាព​ស្មុគស្មាញ​យ៉ាង​ណា?
ចូរយើងស្វែងយល់តាមរយៈអត្ថបទនេះ។

“Sakayume” គឺជាបទចម្រៀងដែលសម្តែងដោយក្រុមតន្ត្រីជប៉ុនដ៏ល្បីល្បាញ King Gnu ។
អត្ថបទចម្រៀងប្រើពាក្យពេចន៍ដ៏​ពីរោះ និង​មាន​អត្ថន័យ ស័ក្តិសម​នឹង​ខ្លឹមសារ​នៃ​រឿង។

បទ​ចម្រៀងបន្លឺឡើងនៅពេលបញ្ចប់រឿងធ្វើឲ្យខ្ញុំ​រំជួល​ចិត្ត​រហូតដល់​ទប់​ទឹក​ភ្នែក​មិន​បាន។

“Sakayume” មានន័យថា ក្តីស្រមៃដែលចាកឆ្ងាយពីការពិត គឺសំដៅលើរឿងដែលកើតឡើងក្នុងសុបិនផ្ទុយនឹងអ្វីដែលកើតឡើងក្នុងការពិត។
បើពន្យល់ខ្លឹមសាររឿងប្រាកដជាវែង ដូច្នេះប្រសិនបើអ្នកអានចប់អត្តបទនេះ ហើយចាប់អារម្មណ៍ ចូរ​មើល​រឿង​នេះ។

រួចយំឲ្យខ្លាំង។

ឥឡូវនេះ ខ្ញុំនឹងដកស្រង់ឃ្លាមួយចំនួនក្នុងបទចម្រៀង ហើយពន្យល់អ្នកពីអត្តន័យនៅពីក្រោយអត្ថបទចម្រៀងនីមួយៗ។

白い息は頼りなく
冬の寒さに溶けて消えた
あの日の重ねた手と手の
余熱じゃあまりに頼りないの

ដង្ហើមពណ៌សរបស់ខ្ញុំរសាត់បន្តិចម្តងៗ
រលាយបញ្ចូលនឹងខ្យល់ត្រជាក់នៃរដូវរងារួចរលាយបាត់ទៅ
នៅចាំថ្ងៃនោះ
ពេលដែលយើងទាំងពីរកាន់ដៃគ្នាយ៉ាងណែន
រហូតដល់ពេលនេះភាព​កក់​ក្តៅ​នៅ​តែបន្សល់ទុក

ក្នុងសម្រង់នេះ អត្តបទចម្រៀងដូចជាបង្ហាញពីភាពសោកស្ដាយ និងឈឺចាប់របស់តួឯកប្រុសពេលនឹកដល់មនុស្សម្នាក់ដែលធ្លាប់សំខាន់ចំពោះខ្លួន តាម​រយៈ​រូបភាពបី។
រូបភាពទីមួយគឺ “រដូវរងា” ជារដូវកាលដែលផ្សារភ្ជាប់នឹងភាពឯកកោ សោកសៅ និងសោកស្តាយបន្តិច។
បន្ទាប់មកគឺ “ដង្ហើមពណ៌ស” ដែលជារឿយៗគេចាត់ទុកជានិមិត្តរូបនៃភាពកក់ក្តៅ និងស្នេហា។
ក្នុង​អត្ថបទ​ចម្រៀង ដង្ហើម​ពណ៌​ស ក៏​តំណាងឲ្យការ​ចងចាំ​ដ៏​ស្រស់​ស្អាត និងសុភមង្គល​របស់​តួឯក​ប្រុស​ផង​ដែរ ។
ជាចុងក្រោយគឺ “ភាពកក់ក្តៅ” របស់ដៃ (ក៏ជាការចងចាំ) ដែលរសាត់ហាក់ដូចជាជិតបាត់ទៅហើយ។

春はいつだって
当たり前のように
迎えに来ると
そう思っていたあの頃

រដូវរងាកន្លងផុតនិទាឃរដូវមកដល់
ក៏ជារឿងធម្មតាដែរ
ដូចជាអូនកំពុងមកដើម្បីទទួលខ្ញុំ
នៅពេលនោះ
ខ្ញុំធ្លាប់គិតដូច្នេះ

ត្រង់ចំណុចនេះ ខ្ញុំយល់ថានិទាឃរដូវគឺជារដូវដែលផ្តើមដោយសុភមង្គល។
និទាយរដូវមកដោយធម្មជាតិ ចំណែកឯសុភមង្គលក៏កើតឡើងដោយធម្មជាតិដូច្នេះដែរ។
យ៉ាងណាមិញ ក្នុងរឿងនារីដែលជាមិត្តសម្លាញ់របស់តួឯកប្រុស Rika-chan បានទទួលមរណៈភាព…
អត្ថបទចម្រៀងហាក់ដូចជាបង្ហាញពីភាពផុយស្រួយនៃសុភមង្គល។

瞼(まぶた)閉じれば
夢はいつだって
正夢(まさゆめ)だと信じてたあの頃

រាល់ពេលដែលខ្ញុំបិទភ្នែក
សុបិន​តែងតែនៅទីនោះ
ពេលខ្លះខ្ញុំគិតច្រឡំថា
សុបិន​នោះ​បាន​ក្លាយទៅ​ជា​ការ​ពិត

​បន្ទាប់​មក​ទៀត​គឺ​រូបភាព​រោម​ភ្នែក​បិទ​ជិត ដូច​ជា​បង្ហាញ​ពី​រូបភាព​តួ​ប្រុស​បិទ​ភ្នែក​
ខ្ញុំ​គិត​ថា ចំណុចនេះប្រើក្នុងន័យមិនបានឃើញការពិត។
តួឯកប្រុសកំពុងព្យាយាមគេចពីការពិត ដោយសង្ឃឹមថា ក្នុងសុបិន​អាចបន្តគូរអនុស្សាវរីយ៍ដ៏រីករាយមានសុភមង្គល​ជាមួយ Rika-chan ។
គាត់ជឿថា សុបិននេះអាចនឹងក្លាយទៅជាការពិត។

この愛が例え呪いのように
じんわりとじんわりと
この身体蝕(むしば)んだとしても

心の奥底から
あなたが溢れ出して
求め合って重なり合う
その先で僕ら夢と成れ

ក្តីស្រលាញ់របស់យើងប្រៀប​ដូច​ជា​បណ្ដាសា
ដោយទន់ភ្លន់ និងយឺតៗ
លាបយករាងកាយទាំងមូលរបស់ខ្ញុំ

ប៉ុន្តែនៅក្នុងបេះដូងនេះ
ក្តីស្រលាញ់របស់បងសម្រាប់អូនកើនឡើង
បង និងអូនតែងតែរកគ្នាទៅវិញទៅមក
ហើយបញ្ចូលក្នុងរូបកាយតែមួយ
បន្ទាប់មកយើងនឹងឆ្ពោះទៅរកសុបិន

នេះគឺជាខ្លឹមសារនៃរឿង​ និងបទចម្រៀង។
ក្នុង​រឿង​នេះ Rika-chan ទទួលមរណភាព ហើយ​ក្លាយ​ជា​បណ្តាសា​តាមតួអង្គឯក។

ថ្វីត្បិតតែ ស្នេហារបស់អ្នកទាំងពីរចាប់ផ្តើមបំផ្លាញរាងកាយរបស់ពួកគេដោយសារបណ្តាសា ក៏អារម្មណ៍របស់តួឯកប្រុស​ចំពោះ Rika-chan នៅ​តែ​ដិតជាប់ក្នុងជម្រៅបេះដូង។
ហើយ​នៅទីបំផុត​ពួកគេ​បាន​រក​ឃើញ​គ្នា រួមបញ្ចូលគ្នាក្លាយទៅជាមនុស្សតែមួយ។
ស្នេហា​របស់​ពួក​គេ​មាន​ចំពោះ​គ្នា​ច្រើនខ្លាំងណាស់ ត្រូវបណ្តាសារារាំង។
ម្យ៉ាងវិញ​ទៀត ពួក​គេ​សម្រេច​ចិត្ត​រស់​នៅ​ជាមួយ​បណ្តាសា ឬ​ស្លាប់​ជាមួយ​គ្នា។

នេះជារឿងនិយាយពីជម្រើស។
ជម្រើសដ៏លំបាក ប៉ុន្តែនោះជាជម្រើសតែមួយគត់ដែលពួកគេមាន។

យើង​អាច​មើល​ឃើញ​ថា ការបង្ហាញរបស់បទ​ចម្រៀង​ពិបាកយល់ ប្រើពាក្យពេចន៍ និងរូបភាពតំណាង។
ទោះជាយ៉ាងណា ប្រសិនបើយល់ពីអត្តន័យនៃអត្ថបទចម្រៀងដ៏ជ្រាលជ្រៅទាំងនេះ នោះអ្នកស្តាប់នឹងមានអារម្មណ៍​ពី​ភាព​ស្រស់​ស្អាត​តាម​រយៈ​ការ​បង្ហាញ។
ហើយ​ស្នេហា​ក្នុង​រឿង​នេះ​ក៏​បង្កប់​នូវ​ “ភាពស្រស់ស្អាត​នៃ​ស្នេហា​ក្នុង​វប្បធម៌​ជប៉ុន” ។
ស្នេហាដ៏ជ្រាលជ្រៅ ដែលអាចយកឈ្នះលើការរើសអើង និងអារម្មណ៍អវិជ្ជមានទាំងអស់។
ដោយអាចធ្វើឲ្យយើងមើលឃើញគ្រប់យ៉ាងដោយក្រសែភ្នែកផ្សេង តាមគំនិតវិជ្ជមាន និងល្អជាងមុន។

ទាំងនេះជាការពន្យល់របស់ខ្ញុំ ដោយសង្ឃឹមថាអាចបញ្ចូលអារម្មណ៍រំភើបចំពោះក្តីស្រលាញ់ដល់អ្នកទាំងអស់គ្នា។
បើសិនជាអ្នកទាំងអស់គ្នាគាំទ្រ ខ្ញុំនឹងបន្តធ្វើការពន្យល់ស្រដៀងគ្នានេះ។
សូមអ្នកទាំងគ្នាជួយបញ្ចេញមតិតាមរយៈ comment ផង។
ខ្ញុំរង់ចាំស្តាប់មតិរបស់អ្នកទាំងអស់គ្នា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: