ស្បៀង​ពិសេស​របស់ Ninja សម្រាប់​រក្សា​ជីវិត​ក្នុង​គ្រា​អាសន្ន

នៅជប៉ុនយើងមិនដឹងថាពេលណាកើតមានគ្រោះធម្មជាតិនោះទេ។ នេះហើយជាមូលហេតុ​ដែលយើងត្រូវត្រៀម​ទប់​ទល់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ជា​ពិសេស​សម្រាប់ Ninja ចំណុចនេះសំខាន់ខ្លាំងណាស់។

ព្រោះនៅពេលដែលពួកគេបំពេញបេសកកម្មដោយសម្ងាត់ ត្រូវសត្រូវដេញតាម ឬជាប់នៅកន្លែងណាមួយ ស្បៀងពិសេសរបស់ Ninja អាច​​ជួយ​​សង្គ្រោះ​​ជីវិត​​របស់​ពួក​គេ​ក្នុង​គ្រា​គ្រោះ​ថ្នាក់។ ដូច្នេះហើយ ឃើញថាអស្ចារ្យជាជាងជំនាញ​របស់ Ninja ទៅ​ទៀត​មែន​ទេ?

ប្រសិនបើអ្នកស្រេកទឹក ចូរហូប Suikatsugan 

Ninja មិន​ត្រូវបាន​អនុញ្ញាតឲ្យយក​ដប​ទឹកតាមសម្រាប់ផឹកពេលស្រេកទឹកនោះទេ។ ហេតុអ្វីបានជា​ដូច្នេះ?

ព្រោះបើយកទឹកតាមច្រើន ទម្ងន់របស់ពួកគេនឹងកើនឡើង ម្យ៉ាងវិញទៀត ទំហំរបស់ដបទឹកក៏អាចបង្កបញ្ហាពេល​បំពេញ​បេសកម្ម​ផង​ដែរ។ ដូច្នេះហើយ Suikatsugan មានប្រយោជន៍ខ្លាំងណាស់ក្នុងករណីបែបនេះ។

គ្រឿងផ្សំ​សម្រាប់​ធ្វើក៏ងាយណាស់ដែរ មានដូចជា៖

  • ផ្លែអែបព្រីខត ៤២ ក្រាម
  • ស្ករក្រាម ៧,៥ ក្រាម
  • Bakumondou ៣,៧៥ ក្រាម

គ្រាន់តែកិនម៉ត់ ហើយរុំវា។ Bakumondou គឺជាឫសរុក្ខជាតិមួយប្រភេទដែលគេប្រើក្នុងឱសថចិន។ ចំពោះរសជាតិ មាន​រស​ជាតិ​ជូរ​អែម ចំណែក​ទម្រង់​ស្រដៀង​ស្ករ​គ្រាប់ មាន​មុខ​ងារ​ធ្វើឲ្យអ្នកចេញទឹកមាត់។

អ្នកអាចបៀមទុកឲ្យរលាយក្នុងមាត់បន្តិចម្តងៗ យ៉ាងណាមិញ អ្នកមិនគួរញ៉ាំច្រើនពេកទេ ព្រោះអាចនឹងទទួល​ផល​ផ្ទុយ​មក​វិញ។

Kikatsugan ជួយអ្នកពេលឃ្លាន

ប្រសិនបើអ្នកហូប Kikatsugan ៣ ដងក្នុងមួយថ្ងៃ វាអាចជួយបង្កើតថាមពលដើម្បីបំពេញការងារ។

របៀបធ្វើក៏ងាយស្រួលណាស់ដែរ។

  • យិនស៊ិន
  • ម្សៅ soba
  • ម្សៅមី
  • តំណាប់
  • ដើមឈើអែម
  • ស្រូវសាលី coix 
  • ម្សៅអង្ករ Mochi

យកទៅត្រាំក្នុងស្រា ចាំរហូតដល់ហើរក្លិនអស់ ទុករយៈពេល ៣ ឆ្នាំ ហើយយកទៅមូលរាងបាល់ ដែលមានអង្កត់ផ្ចិតប្រហែល ២ សង់ទីម៉ែត្រ។

ថ្វីត្បិតតែ ចំណាយពេលយូរទើបអាចធ្វើមុខម្ហូបនេះ ប៉ុន្តែបើអាចបរិភោគម្ហូបដែលមានទំហំត្រឹម​ ២ សង់ទីម៉ែត្រ ពិត​ជា​អស្ចារ្យ​ណាស់​មែន​ទេ?

តើ Makibishi គេចាត់ទុកជាអាហារឬ?

ដើមតាត្រៅជាអាវុធដែលតែងតែបង្ហាញខ្លួនក្នុងរឿង anime និយាយពី Ninja ។ ពួកគេរត់គេចខ្លួន ដោយបោះវត្ថុមានរាងដូចជាបន្លាដើម្បី​គេច​ពី​ការ​តាម​ប្រមាញ់​របស់​សត្រូវ ប៉ុន្តែតាមពិតទៅ បន្លាទាំងនោះគេប្រើជាស្បៀងសម្រាប់​បរិភោគ។

សូមមើលរូបភាពខាងក្រោម។

ទាំងនេះគឺជាគ្រាប់នៃប្រភេទរុក្ខជាតិម្យ៉ាង។ នៅពេល​ស្ងោរ ឬរម្ងាស់ វាប្រែទៅជាទន់ ហើយផ្ទុកម្សៅច្រើន ដូច្នេះអាច​​ប្រើ​​ជា​ស្បៀង​បន្ទាន់។ គេ​​តែង​​និយាយ​​ថា មាន​​រស​ជាតិ​ស្រដៀង​ផ្លែ​កៅ​ឡាក់។

ដូច្នេះហើយ គំនិតបរិភោគរបស់របរសម្រាប់បំពេញការងារគ្រាអាសន្ន មានតាំងពីសម័យបុរាណមកម្ល៉េះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: