តើធ្វើយ៉ាងណាទើបស្បែកមុខមានសុខភាពល្អ ភ្លឺរលោង និងស្រស់ស្អាត?
ខ្ញុំពិតជារីករាយណាស់ដែលបានចែករំលែកវិធីសាស្ត្រថែរក្សាស្បែកជាក់ស្តែងដល់បងប្អូនកម្ពុជាទាំងអស់គ្នា។ ឥឡូវនេះ យើងនឹងបន្តវគ្គថែរក្សាស្បែកបន្ទាប់សម្រាប់ខែនេះ។
ក្នុងអត្តបទមុន តើអ្នកយល់យ៉ាងណាចំពោះទម្លាប់ថែរក្សាសម្រស់នៅពេលយប់?
ខ្ញុំប្រាកដថា មានមនុស្សជាច្រើនកំពុងឆ្លងកាត់ការងារដ៏មមាញឹកប្រចាំថ្ងៃ ដូចជាមើលថែកូន ឬថែមម៉ោងរហូតដល់យប់ជ្រៅ។ យ៉ាងណាមិញ ស្បែកដែលស្រស់ស្អាតក្មេងជាងវ័យផ្អែកលើទម្លាប់ថែរក្សាស្បែកប្រចាំថ្ងៃ។
ដូច្នេះហើយ មិនថារវល់យ៉ាងណាក៏ដោយ សូមកុំភ្លេចចំណាយពេលថែរក្សាស្បែកនៅពេលយប់។
ក្នុងរដូវប្រាំង តើអ្នកចាប់អារម្មណ៍ទេថា ស្បែករបស់ខ្លួនស្ងួត ហើយគ្រើមដែរទេ?
សូមកុំបារម្ភ ព្រោះនៅពេលដែលអាកាសធាតុប្រែប្រួល គឺជាពេលដែលល្អបំផុតសម្រាប់ថែរក្សាសុខភាពស្បែក។
តើអ្នកធ្លាប់ឆ្ងល់ទេថាស្បែកមុខរបស់មនុស្សម្នាក់មានកម្រាស់ប៉ុន្មានដែរទេ? ពិតជាគួរឲ្យភ្ញាក់ផ្អើលព្រោះស្បែកមុខស្តើងខ្លាំងណាស់ ជាមួយនឹងកម្រាស់ត្រឹមតែ ០,២ មីលីម៉ែត្រ ស្រដៀងនឹងស្រទាប់ថង់រុំអាហារដែរ។
ស្រទាប់ស្បែកមានមុខងារការពារយើងពីប្រតិកម្មខាងក្រៅ ទន្ទឹមនឹងនេះ ជួយឲ្យស្បែកបញ្ចេញញើស កម្ចាត់ភាពកខ្វក់ចេញពីរាងកាយផងដែរ។
ក្រៅពីនេះ ស្រទាប់ក្រពេញផលិតប្រេងជួយការពាររំហួតចំណាយទឹកក្នុងស្បែក ធ្វើឲ្យស្បែកភ្លឺរលោងទន់ល្មើយ។
ទន្ទឹមនឹងនេះ ជួយការពារការរីកលូតលាស់របស់បាក់តេរីនៅខាងក្នុងស្បែក។ ទាំងនេះពឹងលើស្រទាប់ក្រពេញផលិតប្រេងផ្ទុក “អាស៊ីតខ្សោយ” ។ តាមពិតទៅ ញើស ឬក្រពេញផលិតប្រេងរបស់យើងមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះយើងគួរតែប្រើតែផលិតផលដែលផ្ទុកកម្រិតអាស៊ីតខ្សោយសម្រាប់ថែរក្សាស្បែក។
អ្នកប្រហែលជាបែកញើសញឹកញាប់នៅពេលដែលអាកាសធាតុក្តៅមែនទេ? ខ្ញុំវិញបែរជាមានអារម្មណ៍ស្រស់ស្រាយណាស់។ ខ្ញុំមិនដែលប្រើប្រភេទហ្វូមលាងមុខដែលផ្ទុកកម្រិតលាងសម្អាតខ្ពស់សម្រាប់ក្រពេញផលិតប្រេងនោះទេ។
ព្រោះប្រសិនបើអ្នកប្រើផលិតផលថែរក្សាស្បែកដែលមានកម្រិតអាល់កាឡាំងខ្ពស់ ស្រទាប់ក្រពេញផលិតប្រេង “ធម្មជាតិ” ត្រូវបំផ្លាញ ហើយស្បែករបស់អ្នកក៏នឹងចុះខ្សោយផងដែរ។ នេះជាមូលហេតុដែលធ្វើឲ្យស្បែកកាន់តែស្ងួតគ្រើម។
ពេលរំលឹកដល់ផលិតផលថែរក្សាស្បែកដែលមានកម្រិតអាល់កាឡាំង ច្រើនតែរកឃើញក្នុងផលិតផលដែលប្រើប្រេងរ៉ែ។ ប្រហែលជាអ្នកគិតថា គ្រប់យ៉ាងដែលទាក់ទងនឹង “សារធាតុរ៉ែ” សុទ្ធតែល្អសម្រាប់សុខភាព។ ប៉ុន្តែប្រសិនបើអ្នកមិនស្វែងយល់ឲ្យបានល្អិតល្អន់ វាអាចនឹងបង្កគ្រោះថ្នាក់ដល់ស្បែករបស់អ្នក។
ដូច្នេះហើយ ខ្ញុំនឹងនិយាយលម្អិតពីប្រភេទប្រេងរ៉ែដែលមានប្រភពមកពីអណ្តូងប្រេងក្នុងអត្តបទបន្ទាប់នៅខែក្រោយ។ ជាចុងក្រោយ ចូរថែរក្សាស្បែករបស់អ្នកឲ្យបានទៀងទាត់ ដើម្បីឲ្យស្បែករបស់អ្នកភ្លឺរលោងជានិច្ច។