តើបញ្ហាផ្លូវភេទរបស់ប្រជាជនជប៉ុនមានភាពធូររលុងតាំងពីសម័យដើមមកម្ល៉េះមែនទេ?
នៅសម័យរដ្ឋសង្រ្គាមជាអំឡុងពេលដែលសាមូរ៉ៃត្រូវប្រយុទ្ធឥតឈប់ឈរ ដូច្នេះតើបញ្ហាផ្លូវភេទរបស់ប្រជាជនជប៉ុននាសម័យនោះមានលក្ខណៈបែបណា?
ប្រសិនបើនិយាយថា “ត្រូវទុករហូតដល់ថ្ងៃរៀបការ” ប៉ុន្តែជាក់ស្តែងគឺផ្ទុយទៅវិញ។ ក្នុងអត្តបទនេះនឹងពន្យល់ពីសម័យរដ្ឋសង្គ្រាមមាន “សេរីភាព” យ៉ាងណា។
តួនាទីនៃកូនរបស់សាមូរ៉ៃ?
នៅសម័យនោះ ថ្វីត្បិតតែ ជប៉ុនត្រូវគេចាត់ទុកជាប្រទេសដែលមានទឹកដីធំ ប៉ុន្តែតាមពិតទៅ ជប៉ុនត្រូវបានបែងចែកជាប្រទេសតូចៗថ្នាក់ខេត្ត និងប្រកួតប្រជែងគ្នា។
ក្នុងបរិបទដែលច្របូកច្របល់នឹងសង្គ្រាមជាច្រើន និងបង្កើតសម្ព័ន្ធភាព កុមារបានក្លាយជាប្រភេទអាវុធសំខាន់។ បុរសត្រូវគេចាត់ទុកជាអ្នកស្នងតំណែង ឬជាអ្នកប្រយុទ្ធ។ ចំណែកស្រ្តីត្រូវគេចាត់ទុកជាអាវុធសម្រាប់ភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជួយបង្កើតទំនាក់ទំនងមិត្តភាពជាមួយប្រទេសផ្សេងទៀត។
មិនថាកុមារា ឬកុមារីសុទ្ធតែក្លាយជាអាវុធដ៏សំខាន់ ដូច្នេះបើមានកូនច្រើននឹងមានប្រយោជន៍។ នេះហើយជាមូលហេតុដែលមេដឹកនាំសាមូរ៉ៃធ្វើឲ្យស្រ្តីជាច្រើនមានផ្ទៃពោះ។
តើនៅពេលណាទើបក្មេងៗក្លាយជាមនុស្សពេញវ័យ?
ក្មេងប្រុសចាប់ផ្តើមចូលរួមការប្រយុទ្ធដូចមនុស្សពេញវ័យនៅអាយុប្រហែល ១០ ឆ្នាំ បន្ទាប់មករៀបការយកប្រពន្ធ។ ចំណែកឯក្មេងស្រីត្រូវបង្ខំឲ្យរៀបការចាប់ពីអាយុ ១១ ឆ្នាំឡើងទៅ។
ការលែងលះគឺងាយស្រួលជាងសព្វថ្ងៃនេះទៅទៀត
លែងលះជារឿងធម្មតាណាស់នាសម័យនោះ មិនថាវណ្ណៈសាមូរ៉ៃ រួមទាំងវណ្ណៈធម្មតាផងដែរ។ ធម្មតាភាគីខាងប្រុសជាអ្នកលើកឡើង ហើយក៏មានករណីជាច្រើនដែលស្រ្តីសុំលែង។
ដូច្នេះហើយ សម័យកាលវឹកវរបានចាប់ផ្ដើម។ នៅសម័យ Edo គេចាត់ទុកជាអំឡុងពេលសន្តិភាព ហើយក៏ជាសម័យកាលចុងក្រោយរបស់សាមូរ៉ៃផងដែរ។
៤ៈ១ អត្រាបុរស និងស្រ្តីត្រូវខុសគ្នា
នៅសម័យ Edo មនុស្សគ្រប់គ្នាសម្រុកទៅរាជធានី Edo (Tokyo សព្វថ្ងៃ) ។ ដំណើរការនគរូបនីយកម្មប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ដែលបណ្តាលឲ្យបុរសមកពីតំបន់ជនបទចាកចេញពីស្រុកកំណើត ដោយធ្វើឲ្យអត្រាបុរស និងស្រ្តីក្នុងកម្រិត ៤ៈ១ ។
ស្ថានភាពនេះធ្វើឲ្យបុរសពិបាករៀបការ លើកលែងតែបុគ្គលដែលមានរូបរាងសង្ហា។ ជាការពិតណាស់ ការប្រយុទ្ធដណ្តើមស្រ្តីបានផ្ទុះឡើងទូទាំងទីក្រុង។
បញ្ហាផិតក្បត់ បោកប្រាស់ និងទំនាក់ទំនងផ្លូវភេទក្នុងគ្រួសារ រួមទាំងបងប្អូនបង្កើតបានក្លាយជារឿងធម្មតា។ ចាប់ពីពេលនោះមក ឧស្សាហកម្មផ្លូវភេទក៏ផ្ទុះឡើង។ ទន្ទឹមនឹងនេះដែរ ផ្នត់គំនិតរក្សាព្រហ្មចារីរហូតដល់ថ្ងៃរៀបការមិនសូវទទួលបានការឲ្យតម្លៃនោះទេ។
ជាទូទៅផ្ទះសម្បែងនៅសម័យនោះមានទំហំតូច ជាពិសេស Edo ជាកន្លែងដែលប្រមូលផ្តុំប្រជាជនច្រើនជាងគេលើពិភពលោក។ ដូច្នេះហើយ បរិយាកាសរស់នៅរបស់ប្រជាជនទីនេះតូចចង្អៀត ម្យ៉ាងវិញទៀត ការរួមភេទថែមទាំងធ្វើនៅចំពោះមុខក្មេងដោយមិនចាំបាច់បិទបាំង។
ប្រភេទថ្នាំបង្កើនចំណង់ផ្លូវភេទជាច្រើនត្រូវបានផលិតក្នុងអំឡុងពេលនោះ។ មានទាំងប្រភេទសម្រាប់បុរស និងស្រ្តី ប៉ុន្តែបើនិយាយពីសុវត្ថិភាពត្រូវពិចារណាឲ្យបានច្បាស់។
ពិធីបុណ្យជាការជប់លៀងផឹកសុីសប្បាយ
នៅសម័យកាលដែលកម្រមានសកម្មភាពកំសាន្ត ពិធីបុណ្យជាព្រឹត្តិការណ៍សំខាន់ណាស់។ ប៉ុន្តែជាក់ស្តែងគ្រាន់តែជាប្រភេទពិធីជប់លៀងសុីផឹកសប្បាយប៉ុណ្ណោះ។
គ្រប់គ្នារាំតាមភ្លេងផងស្វែងរកដៃគូស្នេហាផង។ ប្រសិនបើរកឃើញដៃគូ ពួកគេនឹងចេញពីកន្លែងរាំ ហើយរកកន្លែងងងឹតដើម្បីរួមភេទ។ ក្នុងរូបភាពខាងលើមានមនុស្សម្នាក់ពាក់មួកបិទបាំងមុខមាត់ ដែលគេហៅថាមួក Sugegasa បុគ្គលនេះពាក់មួកដើម្បីលាក់បាំងអត្តសញ្ញាណពិតរបស់ខ្លួន។
ទារុណកម្មចាប់ផ្តើមលេចឡើង
នៅពេលដែលស្ថានភាពនេះអូសបន្លាយ និងមិនអាចទទួលយកបាន រដ្ឋាភិបាលចាប់ផ្តើមដាក់ច្បាប់។ នៅជប៉ុនសព្វថ្ងៃ អំពើផិតក្បត់ជាមូលហេតុដែលបណ្តាលឲ្យលែងលះ ប៉ុន្តែមិនទទួលទោសព្រហ្មទណ្ឌឡើយ។
ទោះជាយ៉ាងណា នៅសម័យនោះទោសធ្ងន់បំផុតសម្រាប់អំពើផិតក្បត់គឺប្រហារជីវិត។ ម្យ៉ាងវិញទៀត ទណ្ឌកម្មនេះមិនត្រឹមតែត្រូវអនុវត្តដោយកម្លាំងរាជការប៉ុណ្ណោះទេ ថែមទាំងអាចអនុវត្តលក្ខណៈបុគ្គលផងដែរ។
នៅពេលដែលសាមូរ៉ៃមួយរូបត្រឡប់មកផ្ទះវិញឃើញប្រពន្ធកំពុងដេកលើគ្រែជាមួយបុរសម្នាក់។ គាត់ខឹងយ៉ាងខ្លាំង ហើយប្រើដាវសម្លាប់អ្នកទាំងពីរ។ ទោះជាយ៉ាងណា គាត់ត្រូវបានសម្រេចថាគ្មានទោស។
ជាការពិតណាស់ ចាប់ពីពេលនោះមក អំពើផិតក្បត់ត្រូវគេចាត់ទុកជាទង្វើ “អាក្រក់” សមនឹងទទួលទោស។ យូរៗទៅ ច្បាប់តឹងរ៉ឹងចាប់ផ្តើមលេចឡើង ហើយការគិតរបស់ប្រជាជនជប៉ុនក៏បានផ្លាស់ប្តូរផងដែរ។
នៅសម័យ Edo ជាសម័យកាលដែលមានសេរីភាពខ្លាំង។ ប៉ុន្តែប្រសិនបើទំនៀមទម្លាប់ទាំងនេះនៅដដែល ប្រហែលជាយើងមិនចាំបាច់បារម្ភពីអត្រាកំណើតធ្លាក់ចុះដូចនៅជប៉ុនសព្វថ្ងៃនេះទេ។
Abe Kengo