ផ្កាកុលាបក្រហមទុកជូនមនុស្សជាទីស្រលាញ់ដែលកើតក្នុងខែធ្នូ
តើអ្នកដឹងទេថា ខែកំណើតនីមួយៗត្រូវនឹងប្រភេទផ្កាខុសគ្នាដែរទេ? ដូចជាអ្នកដែលកើតក្នុងខែធ្នូស្របនឹងផ្កាកុលាបក្រហម។
ប្រហែលជាយើងទាំងអស់គ្នាដឹងហើយថា ផ្កាកុលាបពណ៌ក្រហមមើលទៅស្រស់ស្អាតខ្លាំងណាស់។ ផ្កាប្រភេទនេះបង្ហាញពីអត្តន័យស្នេហា ចំណង់ចំណូលចិត្ត និងភាពស្រស់ស្អាតទាក់ទាញ។
ដូច្នេះហើយ តើអ្នកចង់បង្ហាញពីទឹកចិត្ករបស់ខ្លួនតាមរយៈបាច់ផ្កាកុលាបក្រហមទៅកាន់មនុស្សជាទីស្រឡាញ់ដែរទេ?
ហើយសរសេរសំបុត្រដូចតទៅ៖ “ជូនចំពោះអូន មនុស្សស្រីដែលគួរឲ្យស្រលាញ់ និងទាក់ទាញដូចជាផ្កាកុលាបទាំងនេះ។ សូមទទួលយកក្តីស្រលាញ់របស់បង” ។
ក្រៅពីនេះ ផ្កាកុលាបក៏មានច្រើនពណ៌ ហើយពណ៌នីមួយៗនឹងមានអត្ថន័យខុសៗគ្នាដូចជា៖
ពណ៌ក្រហមស្រស់តំណាងឲ្យ “ស្នេហាដ៏ក្តៅគគុក” ។ ពណ៌ក្រហមដិតតំណាងឲ្យ “ការលះបង់គ្រប់យ៉ាងដើម្បីស្នេហា” ដូច្នេះសមនឹងពេលសុំរៀបការ។
ម្យ៉ាងវិញទៀត ស្លឹកផ្កាកុលាបក៏តំណាងឲ្យ “សម្រស់បរិសុទ្ធ និងការការពារក្តីស្រលាញ់” ផងដែរ។
ដើម្បីរក្សាភាពស្រស់ស្អាតទាំងអស់នេះទៅតាមពេលវេលា យើងបានបង្កើតគំនិតមួយ ដោយរៀបដាក់ផ្កាបែបនេះ។
ផ្កាកុលាបទាំងនេះអនុវត្តតាមដំណើរការពិសេស ដែលគេហៅថា Lasting Flower និងមាននៅជប៉ុនតែប៉ុណ្ណោះ។
ជាទូទៅ ផ្កាស្រស់នឹងក្រៀមស្វិតក្នុងរយៈពេលពីរបីថ្ងៃ ហើយទោះបីជាប្រើសារធាតុរក្សាទុក ក៏រក្សាពណ៌បានត្រឹមតែពីរបីឆ្នាំប៉ុណ្ណោះ។ ដោយបច្ចេកវិទ្យា Lasting Flower ភាពស្រស់ស្អាតនៃផ្កាអាចរក្សាបានជាងមួយរយឆ្នាំ។
ថ្វីត្បិតតែ បច្ចេកវិទ្យានេះទើបតែបង្កើតឡើងបាន ១៧ ឆ្នាំ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ផ្កាដំបូងដែលគេប្រើបច្ចេកវិទ្យានេះនៅតែរក្សាពណ៌ភ្លឺស្រស់ដូចដើម។
យើងបានដាក់ឈ្មោះផ្កាទាំងនេះថា “ផ្ការយឆ្នាំ” ដែលតំណាងឲ្យក្តីស្រលាញ់មិនប្រែប្រួលរាប់ឆ្នាំ។ ទោះបីជា តម្លៃថ្លៃជាងផ្កាក្លែងក្លាយដែលលក់នៅលើទីផ្សារ ប៉ុន្តែវាសមនឹងក្តីស្រលាញ់ដែលអ្នកមានចំពោះមនុស្សជាទីស្រលាញ់។
ប្រសិនបើអ្នកចាប់អារម្មណ៍ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។
JAPO