ស្តារសុខភាពស្បែកនៅពេលយប់ – សម្រស់នៅថ្ងៃស្អែកផ្តើម​ចេញ​ពី​ការ​​ថែ​រក្សានៅថ្ងៃនេះ

នៅថ្ងៃនេះ យើងនឹងនិយាយពីគន្លឹះនៃការថែរក្សាស្បែកឲ្យស្អាតបំផុត។ ចំណុចដែលកញ្ញា Mayu Tomita ចង់ចែក​រំលែក​លើក​នេះ និយាយ​ពី​របៀប​ជួយដល់ស្បែកនៅពេលយប់។

តើអ្នកធ្លាប់គេងមិនគ្រប់ញឹកញាប់ដែរទេ? ដោយសារការពេញនិយមស្មាតហ្វូន យើងគ្រប់គ្នាប្រឈមនឹងពន្លឺ​ពណ៌​ខៀវ​រហូត​ដល់​ពាក់​កណ្តាល​អធ្រាត្រ។

យ៉ាងណាមិញ តើអ្នកដឹងទេថា ស្បែករបស់ខ្លួនដំណើរការសកម្មនៅពេលយប់ដែរទេ? ដូច្នេះហើយ ពេលយប់គេចាត់ទុក​ជា​ពេល​ដែល​សំខាន់​បំផុត​​សម្រាប់​ថែទាំ​ឲ្យស្បែកស្អាត និង​រស់រវើក។

នៅពេលដែលយើងគេង សរសៃឈាមរីកធំ និងជំរុញការរំលាយអាហារ។ ដូច្នេះហើយ កោសិកាស្បែកអាចទទួលបានសំណើម និងសារធាតុចិញ្ចឹមបន្ថែមទៀតផងដែរ។

យោងទៅតាមលទ្ធផលស្រាវជ្រាវ ចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ២ ទៀបភ្លឺ គឺជាពេលដែលដំណើរការស្តារស្បែកឡើង​វិញ​ប្រព្រឹត្ត​ទៅ​សកម្ម​បំផុត។ ចំណុចនេះមានន័យថា អ្នកត្រូវទុកឲ្យស្បែករបស់ខ្លួនសម្រាកក្នុងអំឡុងពេលនេះ។

ខ្ញុំ​គិត​ថា វា​ពិបាក​សម្រាប់​មនុស្ស​ជា​ច្រើនដែលត្រូវចូលគេងមុនម៉ោង ១០ យប់។ ទោះជាយ៉ាងណា អ្នកអាច​ជូត​សម្អាត​គ្រឿង​សម្អាង លាប​ឡេ និង​រក្សា​ឲ្យស្បែករបស់ខ្លួនស្អាតអំឡុងពេលនេះ។

គន្លឹះនៃការថែរក្សាស្បែកនៅពេលយប់ គឺទុកឲ្យស្បែកដែលខូចដោយសារផលប៉ះពាល់កាំរស្មីយូវីបានសម្រាក។ មាន​តែ​​ពេល​​នោះ​​ទេ ទើប​យើង​អាចស្តារស្បែកឲ្យមាន​សុខភាព​ល្អ​ឡើង​វិញ។

ប្រើប្រាស់ឡេ និងក្រែមផ្តល់សំណើមខ្ពស់ ដើម្បីផ្តល់សំណើមដល់ស្បែកក្នុងពេលដែលអ្នកគេង ដូច្នេះអ្នកអាចបង្វែរ​រយៈ​ពេល​គេង​ទៅ​ជា​ពេល​ថែរក្សា​សម្រស់​យ៉ាងមានប្រសិទ្ធភាពបំផុត។

ដូច្នេះ​ហើយ ដើម្បីទទួលបានសម្រស់នៅថ្ងៃស្អែក យើង​ត្រូវថែរក្សាសុខភាពស្បែកចាប់ពី​ថ្ងៃនេះ​។ នាងខ្ញុំ Mayu Tomita សង្ឃឹម​ថា អាចជួយដល់អ្នកទាំងអស់គ្នានៅកម្ពុជាកាន់តែស្អាត។ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ បើ​សិន​ជា​អាចទទួល​បាន​សំណួរ​របស់​អ្នក។

BEYOU DOYOU FOR YOU. DISCOVER THE BEST YOU.

សូមកុំភ្លេចតាមដានគន្លឹះថែរក្សាសម្រស់របស់កញ្ញា Mayu Tomita ទាំងអស់គ្នាណា!

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: