៦ ចំណុច​ដែល​ធ្វើ​ឲ្យ​​ជន​បរទេស​​មិន​យល់​​ពេល​ធ្វើការនៅ​ក្នុង​ក្រុម​ហ៊ុន​ជប៉ុន

អ្នករៀនភាសាជប៉ុនជាច្រើនចង់ស្វែងរកការងារធ្វើនៅក្នុងក្រុមហ៊ុនជប៉ុន។ យ៉ាងណាមិញ ការយល់ដឹង និងការប្រើ​ប្រាស់​ភាសា​ថ្មី​គ្រាន់តែជាលក្ខខណ្ឌចាំបាច់សម្រាប់ចូលក្រុមហ៊ុនប៉ុណ្ណោះ។ ដើម្បីសម្របខ្លួន និងអភិវឌ្ឍទៅមុខ អ្នក​ត្រូវ​យល់ និងអនុវត្តតាមវប្បធម៌របស់ក្រុមហ៊ុន។ ពេលខ្លះអ្វីទាំងនោះជាបទប្បញ្ញត្តិច្បាស់លាស់ ប៉ុន្តែជួនកាលគ្រាន់​តែ​ជា​បទ​ប្បញ្ញត្តិ​ដែល​អ្នក​ត្រូវយល់ក្នុងចិត្ត។

ចំណុចទាំង ៦ ដែលជន​បរទេស​​មានអារម្មណ៍មិនយល់នៅពេលចូលធ្វើការក្នុងក្រុមហ៊ុនជប៉ុន ហើយអ្នកគួរតែដឹង​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ភ្ញាក់​​ផ្អើលក៏ដូចជាធ្វើខុស។

១. រៀបចំការិយាល័យបែបបើកចំហ

នៅជប៉ុនភាគច្រើនការិយាល័យរៀបចំតាមបែបបើកចំហ មានន័យថា បុគ្គលិកគ្រប់ផ្នែកធ្វើការនៅក្នុងបន្ទប់តែ​មួយ។ 

របៀបរៀបចំដូចនេះមានគុណវិបត្តិត្រង់ថាធ្វើឲ្យអារម្មណ៍មិនមូល។ អ្នកប្រាកដជាពិបាកផ្តោតអារម្មណ៍ ព្រោះមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងមើលអ្នកធ្វើការ ឬនៅពេលដែលសំឡេងវាយក្តារចុចកុំព្យូទ័រខ្លាំងពេក។ បរិយាកាស​​បែប​​នេះ​​មិន​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន និង​បង្ក​ភាព​តាន​តឹង​ដល់​បុគ្គលិក​ផង​ដែរ។

រូបភាព៖ gigazine.net

យ៉ាងណាមិញ បរិយាកាសបែបនេះសមស្របសម្រាប់សកម្មភាពក្រុម និងការត្រួតពិនិត្យ។ ដោយគ្រាន់តែក្រឡេកមើល ថ្នាក់​លើអាចដឹងថាអ្នកណាកំពុងធ្វើការ។ ក្រៅពីនេះ ដោយសារតែសម្ពាធខ្ពស់ អ្នកត្រូវតែយកចិត្តទុកដាក់​លើ​ការ​ងារ​បើ​មិន​ចង់​ទទួល​បាន​ការវាយតម្លៃទាប។

ជាការពិតណាស់ មិនមែនក្រុមហ៊ុនជប៉ុនទាំងអស់សុទ្ធតែរៀបចំការិយាល័យបើកចំហនោះទេ។ យ៉ាងណាមិញ បុគ្គលិក​ជប៉ុនជាច្រើនទម្លាប់នឹងរបៀបធ្វើការនៅក្បែរគ្នា ហើយស្ថិតក្រោមការត្រួតពិនិត្យរបស់ថ្នាក់លើ។ ចំណុចនេះ​តំណាង​ឲ្យវប្បធម៌សហការ ការងារជាក្រុមរបស់ជនជាតិជប៉ុន។

២. ពិធីជប់លៀងក្រៅម៉ោងត្រូវតែទៅ

Nomikai គឺជាពិធីជប់លៀងផឹកស៊ីរបស់បុគ្គលិកក្នុងក្រុមហ៊ុនក្រៅម៉ោងធ្វើការ។ ក្នុងវប្បធម៌ប្រទេសលោកខាង​លិច​ក៏​មានពិធីជប់លៀងបែបនេះដែរ ប៉ុន្តែមិនបង្ខំឲ្យបុគ្គលិកចូលរួមនោះទេ។ មូលហេតុដោយសារ​នៅ​បរទេស​គេ​យល់​​ច្បាស់​​រវាង​បុគ្គល​សង្គម និង​បុគ្គល​ម្នាក់ៗ។ បន្ទាប់ពីបំពេញការងារបានល្អ ពួកគេត្រូវការពេលសម្រាក និងចាត់​ចែង​រឿង​ផ្ទាល់​ខ្លួន។ មិនថាទំនាក់ទំនងរវាងមិត្តរួមការងារល្អយ៉ាងណាក៏ដោយ ពួកគេនៅតែចង់ចំណាយពេល​ក្រៅ​ម៉ោង​ធ្វើ​ការ​សម្រាប់​គ្រួសារ។

រូបភាព Yahoo!ニュース – Yahoo! JAPAN

ទោះជាយ៉ាងណា យោងទៅតាមគំនិតរបស់ជនជាតិជប៉ុន Nomikai ជាឳកាសភ្ជាប់ទំនាក់ទំនងបុគ្គលិកក្នុងក្រុមហ៊ុន ហើយក៏ជាឳកាសសម្រាប់អ្នកដែលមកមុនទំនាក់ទំនងនឹងអ្នកដែលមកក្រោយ ដូច្នេះអាចបង្កើតទំនាក់ទំនង​ជិត​ស្និទ្ធ​ក្រៅ​ម៉ោង​ធ្វើការ ឆ្ពោះទៅរកបរិយាកាសការងារដែលយូរអង្វែង និងស្ថិរភាព។ យ៉ាងណាមិញ គំនិតនេះ​កំពុង​ផ្លាស់​ប្តូរ​បន្តិចម្តងៗក្នុងចំណោមយុវជនជប៉ុន។

៣. ដំណើរកម្សាន្តរបស់ក្រុមហ៊ុន

បុរសម្នាក់ប្រាប់ប្រពន្ធថា គាត់ទៅធ្វើការរយៈពេល ៣ ថ្ងៃ ប៉ុន្តែតាមពិតទៅបុរសជាប្តីគ្រាន់តែទៅវាយកូនហ្គោលជា​មួយ​ថ្នាក់​លើ​ប៉ុណ្ណោះ។

រូបភាព 株式会社システムズサービス

ជនបរទេសជាច្រើនមិនយល់ពីអត្ថន័យនៃការធ្វើដំណើរ​កម្សាន្ត​​ក្រុម​ហ៊ុន​តាម​បែប​ជប៉ុន​នោះទេ។ អត្តន័យនៃការធ្វើដំណើរ​នេះគឺចង់លើកទឹកចិត្តដល់ប្រសិទ្ធភាពការងារ ឬផ្តល់រង្វាន់ដល់បុគ្គលិកសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួក​​គេ។ ទោះជាយ៉ាងណា ជន​បរទេសជាច្រើនយល់ថា ការ​បន្ថែម​ថ្ងៃ​ឈប់​សម្រាក ឬដំឡើងប្រាក់រង្វាន់ ល្អជាងការធ្វើ​​ដំណើរ​បស់​ក្រុម​ហ៊ុន។ ព្រោះនៅពេលដែលពួកគេធ្វើដំណើរលក្ខណៈក្រុមហ៊ុន ពួកគេមិនបានបន្ធូរអារម្មណ៍នោះទេ។ មនុស្ស​ជាច្រើនត្រូវបង្ខំចិត្តទៅ ព្រោះអ្នកផ្សេងទៀតសុទ្ធតែទៅ មិនមែនខ្លួនចង់ទៅនោះទេ ស្រដៀងនឹង Nomikai ខាងលើដែរ។

៤. ផ្តោតសំខាន់លើរូបរាងខាងក្រៅ

ជប៉ុនជាប្រទេសដែលឲ្យតម្លៃលើរូបរាងខាងក្រៅ ពិតណាស់ពេលទៅធ្វើការត្រូវស្លៀកពាក់ឲ្យបានសមរម្យ ស្អាត​បាត។ យ៉ាង​ណា​មិញ ការវាយតម្លៃក្នុងកម្រិតខុសគ្នា សូម្បីតែពេលដាក់ពាក្យចូលធ្វើការ ដូចជា សម្លៀក​បំពាក់ ម៉ូដ​សក់ កាបូប​​យួរ​ដៃ​គ្រប់យ៉ាងសុទ្ធតែត្រូវបានកំណត់។

រូបភាព gazoit.com

Grace ជាជនបរទេសដែលធ្លាប់មានបទពិសោធធ្លាក់ការសម្ភាស ព្រោះតែស្បែកជើងមិនសមរម្យ។ គ្រប់យ៉ាងដំណើរ​ការ​​ទៅ​ដោយ​រលូន រហូតដល់ពេលដែលអ្នកសម្ភាសបាន​ប្រកាស​ពី​មូលហេតុ​បដិសេធ​បេក្ខជន​ដោយសារ​តែស្បែក​ជើង។ សព្វថ្ងៃនាងជាអ្នកយកព័ត៌មានសម្រាប់​កម្មវិធី​ទូរទស្សន៍​ជប៉ុន​ voice actor និង writer freelancer ។ មាន​ម្តងពេលចូលរួមសុន្ទរកថានៅសិក្ខាសាលាស្តីពី SEO ដោយលើកជាសំណួរ “តើនៅមានអ្នកមានសំណួរដែរទេ?” នាង​ទទួលបានការសរសើរជាច្រើនថា “នាងគួរឱ្យស្រលាញ់ណាស់” ។ Grace មិនចាត់ទុកវាជាការសរសើរនោះទេ ប៉ុន្តែ​ចាត់​ទុកជាការលេងសើចព្រោះនាងកំពុងស្ថិតនៅក្នុងបរិយាកាយម៉ឺងម៉ាត់។

៥. ការងារថែមម៉ោង

ចំណុចនេះជាបញ្ហារបស់អាជីវកម្មជប៉ុន ថ្វីត្បិតតែ ចំនួនម៉ោងធ្វើការរបស់បុគ្គលិកកំពុងតែកាត់បន្ថយ ប៉ុន្តែនៅ​តែ​ត្រូវចាត់ទុកថាខ្ពស់បើធៀបនឹងប្រទេសអភិវឌ្ឍ។ បញ្ហាមិនមែនដោយសារតែបុគ្គលិកមានការងារច្រើនរហូតដល់​ថ្នាក់​ត្រូវ​ថែម​ម៉ោង​នោះ​ទេ ប៉ុន្តែដោយសារគំនិត​មិន​ចង់​ចេញ​ពី​ក្រុមហ៊ុន​មុន​គេ ឬចេញមុនថ្នាក់លើ។

រូបភាព 転職サファリ

ប្តីរបស់ Grace ធ្វើការរហូតដល់យប់ជ្រៅ ហើយនៅផ្ទះបានតែ ៤ ម៉ោងប៉ុណ្ណោះ។ នៅពេលដែលត្រូវគេសួរថា ហេតុ​អ្វីបានជា​ចេញយឺតដូច្នេះ គាត់ឆ្លើយថា ទោះបីជាម៉ោង ៥ ចេញពីធ្វើការ គាត់មិនអាចទៅផ្ទះព្រោះតែថ្នាក់លើនៅតែអង្គុយ​ទី​នោះ។

៦. របបការងារពេញមួយជីវិត និងភាពស្មោះត្រង់

របបការងារបណ្ដោះអាសន្នធ្លាប់ជាលក្ខណៈវប្បធម៌របស់សាជីវកម្មជប៉ុន ប៉ុន្តែថ្មីៗនេះ នៅពេលដែលពិចារណាលើស្ថិរភាពនៃអាជីវកម្មជប៉ុនចំពោះសេដ្ឋកិច្ចដែលមានការផ្លាស់ប្តូរស្មុគស្មាញ របបនេះត្រូវគេពិចារណាឡើងវិញ។ ទោះ​ជា​យ៉ាង​ណា មិនអាចជៀសវាងឥទ្ធិពលយូរអង្វែងរបស់វាទៅលើទស្សនៈ និងគំនិតរបស់ប្រជាជនជប៉ុននោះទេ។

ប្រជាជនជប៉ុននៅតែជឿជាក់លើអត្ថប្រយោជន៍ដែលធ្វើការឲ្យក្រុមហ៊ុនរយៈពេលវែង ហើយទន្ទឹមនឹងនោះ ពួក​គេ​យល់​ថា ការផ្លាស់ប្តូរការងារប្រឈមនឹងការកំណត់ និងចំណុចអវិជ្ជមានជាច្រើន។ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ប្តូរការងារមិនមែនជារឿងអាក្រក់នោះទេ ចំណុចនេះបង្ហាញថាអ្នកចង់ឡើងប្រាក់ខែ និង​អភិវឌ្ឍបន្ថែម​នៅកន្លែង​ធ្វើការ។ យ៉ាង​ណា​មិញ នៅ​ជប៉ុនមនុស្ស​ជា​ច្រើន​គិតថា បុគ្គលដែលប្តូរការងារជាមនុស្សទន់ខ្សោយ ​ជា​​ជន​​ក្បត់។

ជប៉ុនកំពុងពិចារណាលើកំណែទម្រង់របៀបធ្វើការ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់ធ្វើការក្នុងក្រុមហ៊ុនជប៉ុន អ្នកត្រូវយល់ និងកែតម្រូវខ្លួនឯងដើម្បីសម្របខ្លួន កុំចាំឱ្យអាជីវកម្មសម្របតាមតម្រូវការរបស់អ្នក។ បទប្បញ្ញត្តិនេះ​ក៏​ស្រប​នឹង​បរិយាកាស​ការ​ងារផងដែរ។

ឯកសារយោង Madameriri

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: