តើ​មូលហេតុ​ដែល​ស្ត្រី​​មិន​​អាច​​ឡើង​សោយ​​រាជ្យ​​ព្រោះ​តែ​ទស្សនៈ “ឲ្យ​តម្លៃ​បុរស​មើល​ងាយ​ស្រ្តី” មែន​ទេ?

មនុស្ស​ជា​ច្រើន​តែង​តែ​និយាយ​ថា ជប៉ុនមិនមានអធិរាជនីនោះទេ ប៉ុន្តែតើពិតជាបែបនេះដែរទេ?

រហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានឆ្លងកាត់ចំនួន ១២៦ ជំនាន់អធិរាជមកហើយ ដោយចាប់រាប់ពីអធិរាជ Jinmu ដំបូងឡើងគ្រងរាជ្យ។ ប្រសិន​បើ​រាប់​ទាំង​សម័យ​កាល​ដែលប្រទេសត្រូវបែងចែកខាងជើង និងខាងត្បូង ហើយ​តំបន់​នីមួយៗមានអធិរាជរៀងៗខ្លួន នោះជប៉ុនមានអធិរាជសរុបចំនួន ១២៩ អង្គ ដោយក្នុងនោះមាន ៨ អង្គ​ជា​ស្ត្រី​ឡើង​គ្រង​រាជ្យ។

អធិរាជនី

អ្នកក៏អាចហៅថារាជនីបានដែរ ទោះជាយ៉ាងណា កូនរបស់អធិរាជនីមិនអាចឡើងគ្រងរាជ្យឡើយ។ ជាងនេះទៅ​ទៀត ប្រសិនបើអ្នកដែលរៀបការជា​មួយ​អធិរាជនី​មិនមានខ្សែលោហិតរាជវង្យ នោះកូនរបស់ពួកគេមិនអាចឡើង​ស្នង​រាជ្យ​បន្ត​នោះ​ទេ។

ដូច្នេះហើយ ក្នុងប្រវត្តិសាស្ត្រក៏មិនធ្លាប់មានអធិរាជនីផ្ទេររាជ្យទៅឲ្យកូនរបស់ខ្លួនឡើយ។ ហេតុអ្វី​បានជា​មាន​ច្បាប់​យ៉ាងស្មុគស្មាញ​បែបនេះ? ខណៈដែល​ប្រទេស​ជាច្រើន​ទៀត​ភាគច្រើន​ផ្តោតសំខាន់លើ​​ភេទ​របស់​​អ្នក​ស្នងតំណែងជាប្រុស ឬ​ស្រី​ប៉ុណ្ណោះ។

បញ្ហាហ្សែន

កុមារចាប់កំណើតដោយការរួមបញ្ចូលហ្សែនរបស់ឪពុក និងម្តាយ ប៉ុន្តែគេគិតថា ក្រូម៉ូសូម Y ត្រូវបានរកឃើញនៅ​លើ​បុរស​ប៉ុណ្ណោះ ទើប​អាច​បន្ត​ទៅ​ជំនាន់​ក្រោយ​បាន​ល្អ។

ចំពោះក្រូម៉ូសូម X ព្រោះតែមាននៅលើទាំងបុរស និងស្រ្តី ដូច្នេះពិបាកនឹងកំណត់ថា បុគ្គលជំនាន់ក្រោយនៅតែជាប់​ខ្សែ​ស្រឡាយ​រាជវង្យ​ដែរ​អត់​ណាស់។

ដូច្នេះហើយ អធិរាជត្រូវគេចាត់ទុកថា នៅតែអាចរក្សាខ្សែលោហិតរាជវង្យតាំងពីជំនាន់​រាជវង្ស​ដំបូង។

តើចំណេះដឹងចំពោះហ្សែនមានតាំងពីពេលណា?

មនុស្សនៅសម័យនេះអាចយល់អំពីបញ្ហាដែលទាក់ទងនឹងក្រូម៉ូសូមតាមរយៈការសិក្សាស្រាវជ្រាវចំណេះដឹងជីវសាស្រ្ត។

ប៉ុន្តែព្រះចៅអធិរាជដំបូង Jinmu ឡើងសោយរាជ្យក្នុងឆ្នាំ ៦៦០ មុនគ្រឹស្តសករាជ ខណៈដែលទស្សនៈចំពោះហ្សែនត្រូវបានរកឃើញប្រហែលនៅឆ្នាំ ១៨៦០ ។ ចំណុចនេះមានន័យថា មនុស្សកាលសម័យបុរាណបានការពារខ្សែស្រឡាយ​រាជវង្ស​ដោយ​មិន​ដឹង​ពី​ទស្សនៈតំណពូជឡើយ។

គំនិតដូចគ្នានេះក៏អនុវត្តចំពោះគ្រួសារធម្មតាផងដែរ។

នៅជប៉ុនគ្រប់គ្នាជឿថា ការថែរក្សាពូជពង្សត្រកូល​គ្រួសារ​ជា​រឿងដែលសំខាន់បំផុត។

ថ្វីត្បិតតែគំនិតនេះកំពុងបាត់បង់បន្តិចម្តងៗ ប៉ុន្តែគ្រួសារជាច្រើននៅតែរើសយកកូនប្រុសច្បងធ្វើជាអ្នកស្នងមរតក​អាជីវកម្ម​គ្រួសារ។

ទោះបីជាអ្នកចាត់ទុកនោះជាគំនិត “ឲ្យតម្លៃបុរសមើលងាយស្ត្រី” ក៏ដោយ ខ្ញុំក៏មិនគិតថា គ្រួសាររាជវង្សបានកំណត់​ការ​ផ្ទេរ​រាជ​បល្ល័ង្ក​ទៅ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដោយ​ផ្អែក​ហ្សែនជារឿងចៃដន្យឡើយ។

ប្រាកដជានៅមានអាថ៌កំបាំងចំពោះវប្បធម៌របស់ប្រជាជនជប៉ុនបុរាណ តើអ្នកធ្លាប់គិតថានៅថ្ងៃណាមួយរឿងខាង​លើ​នឹង​ត្រូវ​បាន​លាត​ត្រដាង​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: