KARAOKE – គឺជា​ការ​​បង្កើត​​ដ៏​អស្ចារ្យ​បំផុត​​របស់​ជប៉ុន

ជាង ៥០ ឆ្នាំមកហើយដែលត្រូវបានបង្កើតឡើង ឥឡូវនេះខារ៉ាអូខេបានអភិវឌ្ឍទៅជាឧស្សាហកម្មដែលមានតម្លៃជាង ៦០០ ពាន់លានយ៉េនក្នុងមួយឆ្នាំ។ នៅលើពិភពលោកមានមនុស្សជាច្រើនចាប់អារម្មណ៍នឹងការច្នៃប្រឌិតនេះរបស់ជប៉ុន។ ដូច្នេះថ្ងៃនេះចូរយើងមកស្វែងយល់ពីប្រវត្តិ​របស់​ខារ៉ាអូខេតាំងពី​ដើម​មក​។

ប្រវត្តិនៃខារ៉ាអូខេ

នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ខារ៉ាអូខេប្រើកាសែតចម្រៀងចាប់ផ្តើមពេញនិយម។ នៅពេលនោះអ្នក​ច្រៀង​ខារ៉ាអូខេ​​មួយ​​បទ​​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ១០០ យ៉េន។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ប្រព័ន្ធដែលមានមុខងារបង្ហាញរូបភាពហៅថា LD ត្រូវបានបង្កើតឡើង។ Karaoke Box ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ធុង​កុងតឺន័រ​ក៏ពេញ​និយម​អំឡុង​ពេល​នោះ​ដែរ។

រហូតដល់ឆ្នាំ ១៩៩០ ការបង្កើតខារ៉ាអូខេអនឡាញបានក្លាយជាបដិវត្តដ៏ធំមួយខាងវិស័យឧស្សាហកម្មនេះ។ ព្រោះអ្នកអាចរើសយកជាង ៣០០០ បទ​ចម្រៀង ហើយបទ​ចម្រៀងថ្មីក៏ត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ផងដែរ។

ចូលដល់ទសវត្សរ៍ឆ្នាំ ២០០០ ហាងខារ៉ាអូខេត្រូវបានតុបតែងគួរឲ្យទាក់ទាញភ្នែក និងមានជំនាញ តម្លៃ​ច្រៀង​ក៏​ថោក​ជាង​មុន​ច្រើន​ដែរ។

មុខងារដាក់ពិន្ទុ

ថ្វីត្បិតតែ ឧបករណ៍ខារ៉ាអូខេនៅបរទេសក៏មានមុខងារដាក់ពិន្ទុ ប៉ុន្តែនៅជប៉ុនមុខងារនេះដាក់ពិន្ទុយ៉ាងម៉ឺងម៉ាត់​ដោយ​ផ្អែក​លើ​កត្តាចំនួន ៣ គឺ បទភ្លេង លំនឹង និងការបង្ហាញពីអារម្មណ៍។

ការបង្ហាញពីអារម្មណ៍មានន័យថា កម្រិតសំឡេងឡើងដល់កន្លែងចង្វាក់ខ្ពស់ដែរទេ។ គេជឿថា បើចង់ធ្វើបានដូច្នេះ​ត្រូវផ្អែកលើបច្ចេកទេសចាប់រំញ័ររបស់ម៉ាស៊ីន។ ក្រៅពីនេះ ថែមមាន​ការ​ប្រកួត​ដាក់​ពិន្ទុ​សម្រាប់​អ្នកដែលកំពុង​ច្រៀង​បទ​តែ​មួយ​នៅទូទាំងប្រទេសផងដែរ។

ថ្វីត្បិតតែ ខារ៉ាអូខេត្រូវគេចាត់ទុកជាឧបករណ៍សម្រាប់​កម្សាន្ត ប៉ុន្តែ​តើអ្នកគិតថាមុខងារនេះពិតជា​សម្រាប់​​តែ​ការ​​កម្សាន្ត​មែន​ទេ?

មុខងារពិសេសៗនៃខារ៉ាអូខេជប៉ុន

១. មុខងារប្តូរវីដេអូ ឬរូបភាព

អ្នកអាចបញ្ចូលទិន្នន័យនៅក្នុងស្មាតហ្វូនរបស់ខ្លួនចូលម៉ាស៊ីនខារ៉ាអូខេ។ បន្ទាប់មក អ្នកអាចប្រើវីដេអូ ឬរូបភាព​របស់​ខ្លួន​សម្រាប់​ធ្វើ​រូប​ភាព​ផ្ទៃ​ខាងក្រោយបទចម្រៀងបានយ៉ាងងាយស្រួល។

មុខងារ​នេះ​ប្រហែល​ជា​ស័ក្តិសម​បំផុត​សម្រាប់បង្កើតការភ្ញាក់​ផ្អើល បើសិនជាអ្នកចង់រៀបចំ​ខួបកំណើត​ឲ្យ​នរណា​ម្នាក់។

២. មុខងារជួយឲ្យរំភើបដោយប្រភេទឧបករណ៍តន្ត្រី

ហាងខារ៉ាអូខេជាច្រើនក៏មានឧបករណ៍ភ្លេងបន្ថែមនៅក្នុងបន្ទប់ដូចជាស្គរតូច យ៉ាងណាមិញ អ្នកប្រាកដជាមានអារម្មណ៍​រីក​រាយ​ជាង​មុន នៅពេលដែលអ្នកអាចរួមបញ្ចូលប្រភេទឧបករណ៍ខុសៗគ្នា។

តាមរយៈកម្មវិធីខារ៉ាអូខេ អ្នកថែមទាំងអាចប្រើឧបករណ៍តន្ត្រីជាច្រើនប្រភេទដូចជា ព្យាណូ ហ្គីតា ស្គរ និងសំយោគ​​ឧបករណ៍។

អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍នោះគឺថា សំឡេងដែលបញ្ចេញស្របនឹងចង្វាក់បទចម្រៀង ដូច្នេះសូម្បីតែអ្នកដែលមិនចេះ​លេង​ឧបករណ៍​ទាំង​នោះ ក៏អាចប្រើបានយ៉ាងងាយដោយមិនប៉ះពាល់ដល់អ្នកច្រៀង។

៣.មុខងារធ្វើពុតជាអ្នកត្រួតពិនិត្យសំបុត្ររថភ្លើង

នេះប្រហែលជាមុខងារចម្លែកបំផុតរបស់ខារ៉ាអូខេ នៅពេលដែលអ្នកមិនចាំបាច់ច្រៀង។ ជប៉ុនជាប្រទេសដែលប្រើរថភ្លើងជាមធ្យោបាយធ្វើដំណើរសាធារណៈ គ្រប់គ្នាស្ទើរតែចាំសេចក្តីប្រកាសនៅលើរថភ្លើងព្រោះស្តាប់ជារៀងរាល់​ថ្ងៃ។ ដូច្នេះពិតជាគួរឲ្យស់សំណើចណាស់ដែលអ្នកអាចធ្វើត្រាប់តាមសេចក្តីប្រកាសនោះ ក្នុងពេលដែលអ្នករាល់គ្នា​កំពុង​គិត​រក​បទ​ចម្រៀង​បន្ទាប់។

ពិភពលោកដឹងថា ជប៉ុនមានបច្ចេកវិទ្យាទំនើបខាងវិស័យផ្សេងៗគ្នា។ ប៉ុន្តែពេលខ្លះពួកគេក៏បង្កើតបច្ចេកវិទ្យាដែល​ចាត់​ទុក​ថា “ឆ្កួតៗ” ដែរ។ ជាពិសេសខាងផ្នែកខារ៉ាអូខេ ដែលបានកែប្រែជាបន្តបន្ទាប់អស់រយៈពេលជាង ៥០ ឆ្នាំ​មក​ហើយ។ ដូច្នេះ​ចូរយើង​ចាំ​មើល​ថា វិស័យ​​ឧស្សាហកម្ម​​ជប៉ុន​​នេះ​នឹង​បង្កើត​ការ​ច្នៃ​ប្រឌិត​ប្លែកៗ​អ្វី​ខ្លះ​ទៀត​​​ក្នុង​​រយៈ​ពេល ​១០ ​ឆ្នាំ​​​ខាង​​មុខ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: