អន្ទង់គឺជាមុខម្ហូប​លំដាប់​ខ្ពស់​ដែល​ប្រជា​ជន​ជប៉ុន​ចូល​ចិត្ត​​ជាង ១២០០ ឆ្នាំ​​មក​ហើយ

បើនិយាយពីម្ហូបជប៉ុន តើអ្នកស្រមៃគិតដល់មុខម្ហូបអ្វីខ្លះ?

ក្រៅពី sushi, soba និង tempura តាមពិតទៅមានមុខម្ហូបមួយដែលគេចាត់ទុកថាមានប្រវត្តិយូរបំផុត នោះគឺ​ជា​ម្ហូប​អន្ទង់​ជប៉ុន។

អន្ទង់​ត្រូវ​គេចាត់ទុកជាមុខម្ហូបនៃវណ្ណៈអភិជនមុនសម័យសាមូរ៉ៃទៅទៀត ដូច្នេះវាមាន​តាំង​ពី​ជាង ១២០០ ឆ្នាំ​មក​ហើយ។ អន្ទង់សម្បូរទៅដោយវីតាមីន A, B1, B2, D, E, កាល់ស្យូម ក៏ដូចជាលីពីតមានប្រយោជន៍សម្រាប់សុខភាព​គឺ DHA និង EPA ។ ដូច្នេះ​វា​ធ្លាប់​ត្រូវ​គេ​ចាត់​ទុក​ជា​ម្ហូប​ដែល​​ល្អ​​សម្រាប់​​សុខ​ភាព​នៅសម័យបុរាណ។

នៅជប៉ុនសព្វថ្ងៃនេះ ចំណូលចិត្តរបស់ប្រជាជនជប៉ុនចំពោះមុខម្ហូបអន្ទង់គឺគ្មានដែនកំណត់នោះទេ ពីព្រោះគ្រប់គ្នាចង់ទទួលទានអន្ទង់ក្នុងរដូវក្តៅ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​បាត់បង់ចំណង់អាហារដោយសារអាកាសធាតុ​ក្តៅ។

Kabayaki – គឺជាមុខម្ហូបដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានពេលធុំក្លិចឈ្ងុយរបស់វា។ សាច់​អន្ទង់​មានរស់ជាតិផ្អែមផង ប្រៃផង និង​ត្រូវ​បាន​​ប្រឡាក់​​យ៉ាង​ឆ្ងាញ់ ដូច្នេះអាចហូបជាមួយនឹងបាយស។ ជាការពិតណាស់ អ្នក​ប្រាកដ​ជា​​​ចូល​ចិត្ត​បរិភោគ​​​សាច់អន្ទង់ស្រស់ទន់បែបនេះ។

បច្ចុប្បន្ននេះ អ្នកក៏អាចរីករាយជាមួយនឹងរសជាតិពិតប្រាកដនៃម្ហូបអន្ទង់ជប៉ុននៅភោជនីយដ្ឋាន Yuugatei Mutsumian នៅ​ហា​ណូយ និង​ទីក្រុង​ហូជីមិញ។

នៅជប៉ុនឪពុក​របស់ខ្ញុំធ្លាប់ធ្វើការខាងផ្នែកអាជីវកម្ម​គ្រឿង​សមុទ្រ។ ខ្ញុំក៏ធ្លាប់ធ្វើការងារនេះបានប្រហែល ៤ ឆ្នាំ ហើយបរិភោគសាច់អន្ទង់ជាច្រើនប្រភេទ។ ដូច្នេះហើយ ខ្ញុំមានទំនុកចិត្ត​នឹង​ណែ​នាំ​អ្នក​នូវ​ភោជនីយ​ដ្ឋានដែលមាន​រស​ជាតិ​ដ៏​ល្បី​នៃ​ម្ហូប​អន្ទង់​លំដាប់​ខ្ពស់​ពី​ជប៉ុន។

ហើយខ្ញុំក៏ចង់ណែនាំអ្នកពី “របៀបទទួលទានអន្ទង់ដែលជួយឲ្យយើងមានសុខភាពកាន់តែល្អ” ផង​ដែរ។

ជាដំបូង ផឹក​ស្រាបៀ​បន្តិច ជាមួយនឹងបន្លែអេពីណារឆាខ្ទឹមស។ ស្ពៃអេពីណារសម្បូរទៅដោយវីតាមីន C, B1, B2 និងសែលុយឡូស។ ខណៈដែលខ្ទឹមសមានផ្ទុក allicin មានមុខងារប្រឆាំងនឹងបាក់តេរី វីតាមីន B6 ជួយលើកកម្ពស់​ការ​រំលាយ​អាហារ​ប្រូតេអុីន និង​វីតាមីន B1 ជំនួយ​ការរំលាយអាហារកាបូអុីដ្រាត។

បន្ទាប់​មក អ្នក​អាច​បរិភោគសា​ស៊ី​មីមួយចាន ឬស្រា sake ដើម្បីរំញោចចំណង់អាហារ។

ជាចុងក្រោយ សូមរីករាយនឹងមុខម្ហូបអន្ទង់ដែលមានជីវជាតិដូចជា អន្ទង់អាំង Unajyu និងទឹកជ្រលក់យ៉ាងឈ្ងុយ​ឆ្ងាញ់ ដែល​នឹង​នាំ​មក​នូវ​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ជា​ទីពេញ​ចិត្ត។

សូមរីករាយនឹងមុខម្ហូបអន្ទង់ជប៉ុននៅភោជនីយដ្ឋាន Yuugatei Mutsumian ទាំងអស់គ្នាណា!

https://yuugatei-mutsumian.business.site

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: