របៀបសន្សំសំចៃប្រាក់ពេលទៅរៀននៅបរទេស

តើ​អ្នក​មាន​សាច់​ញាតិ ឬ​មិត្ត​ភក្តិ​ដែលកំពុងទៅសិក្សានៅបរទេសដែរទេ?

នៅប្រទេសជប៉ុន ចំនួនសិស្សនិស្សិតវៀតណាមកើនឡើងដល់ទៅ ១៥ ដង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។

ចំនួននិស្សិតវៀតណាមក៏កំពុងកើនឡើងយ៉ាងឆាប់នៅប្រទេសកូរ៉េ សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។ ជា​​ពិសេស​​នៅ​សហរដ្ឋអាមេរិក ចំនួន​នេះ​ស្ថិត​ក្នុង Top 5 នៃចំនួននិស្សិតអន្តរជាតិសរុបមកពីប្រទេសផ្សេងៗគ្នា។

ប្រសិន​បើ​អ្នកកំពុងត្រៀម​ខ្លួន​ទៅ​សិក្សា​នៅ​បរទេស អ្នក​ប្រហែល​ជា​រវល់​ខ្លាំង។ ទោះជាយ៉ាងណា បើសិនជាអ្នកភ្លេច​យក​​របស់​នេះតាម អ្នក​ប្រាកដជាខាតធំជាមិនខាន។

មិនចាំបាច់ចំណាយពេលវេលាច្រើននោះទេ អ្នកគ្រាន់តែដំឡើងវានៅលើស្មាតហ្វូន ហើយយកតាមខ្លួនធ្វើដំណើរគ្រប់​ទី​កន្លែង។ នោះគឺកាតសិស្ស/និស្សិតអន្តរជាតិ ISIC ។

អ្នកអាចទុកចិត្តបាន​ព្រោះ​នេះ​ជា​ប័ណ្ណ​បញ្ជាក់សិស្ស/និស្សិតអន្តរជាតិ​តែ​មួយ​គត់​ដែលអង្គការ​យូណេស្កូណែនាំឲ្យប្រើ។ ជាមួយនឹង ISIC អ្នកអាចទទួលបានការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសសម្រាប់និស្សិតនៅក្នុងប្រទេសជាច្រើន​ជុំវិញ​ពិភព​លោក។

ដើម្បីឲ្យកាន់តែងាយយល់ អ្នកអាចមើលឧទាហរណ៍មួយចំនួនខាងក្រោម៖

ការបញ្ចុះតម្លៃនៅកន្លែងកំសាន្ត

អ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៦០ ដុល្លារនៅ Walt Disney World®︎ Resort, ៨% សំបុត្រ Universal Studio Hollywood នៅ California និង ៣០ NZD នៅ New Zealand SKYJUMP ។

បញ្ចុះតម្លៃសំបុត្រយន្តហោះ

អ្នកនឹងទទួលបានការបញ្ចុះតម្លៃជាច្រើនពីក្រុមហ៊ុនអាកាសចរណ៍ដូចជា Malaysia Airlines, Cyprus Airways, Cathay Pacific Airways, Emirates, KLM, JAL, Eva Air, Turkish Airlines ។ល។

បញ្ចុះតម្លៃការធ្វើដំណើរទៅមក

ការបញ្ចុះតម្លៃជាច្រើនដែលផ្តល់ដោយក្រុមហ៊ុនរថយន្តក្រុង និងក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មជួលរថយន្ត។

ក្រៅពីនេះ អ្នកក៏អាចទទួលបានការបញ្ចុះតម្លៃនៅសារមន្ទីរ បន្ទប់តាំងពិពណ៌សិល្បៈ សេវាកម្មស្នាក់នៅ និងម្ហូបអាហារ។

ជាពិសេស អ្នកអាចទស្សនាសារមន្ទីរអង់គ្លេសបានដោយឥតគិតថ្លៃ។ មិនត្រឹម​តែប៉ុណ្ណឹង អ្នកថែមទាំងទទួលបានការ​បញ្ចុះតម្លៃលើផលិតផល Apple នៅក្នុងប្រទេសមួយចំនួន។

ថ្វីត្បិតតែ ការសិក្សានៅសាលាមានសារៈសំខាន់សម្រាប់សិស្ស/និស្សិត ប៉ុន្តែអ្នកក៏អាចរៀនបានច្រើនតាមរយៈបទពិសោធ​ជាក់​ស្តែង​ផងដែរ។

ដូច្នេះជាមួយនឹងប័ណ្ណសិស្ស/និស្សិតអន្តរជាតិរបស់ ISIC អ្នកអាចនឹងទទួលបានបទពិសោធក្នុងតម្លៃទាបបំផុត។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: