តើ​ភាពរឹងរូស​របស់ TOYOTA ក្នុង​យុគសម័យ​​រថយន្ត​អគ្គិសនី​ជា​រឿង​ឆោតល្ងង់​ដែរទេ??

ខណៈដែលក្រុមហ៊ុនផលិតរថយន្តនៅលើពិភពលោកកំពុងប្តូរការផលិតរថយន្តដែលប្រើសាំងទៅជារថយន្តអគ្គិសនី យ៉ាងណាមិញ TOYOTA គឺជាក្រុមហ៊ុនតែមួយគត់ដែលមិនបោះបង់ចោលការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍរថយន្ត​ដែល​ប្រើ​អុីដ្រូសែន។

មិនថាមើលទៅយ៉ាងណា នេះជាសង្រ្គាមដែលមិនអំណោយផល ដូច្នេះហេតុអ្វី​បាន​ជា​ពួកគេ​មិន​បោះបង់​ការ​តាំងចិត្ត​​ក្នុង​ការ​ប្រើ​ប្រាស់​ឥន្ធនៈ​អុីដ្រូសែន? នោះ​ក៏​​ព្រោះ​​តែ TOYOTA កំពុងគិតដល់ការការពារបរិស្ថានជាសកល។

ថ្វីត្បិតតែ នៅមានបញ្ហាជាច្រើន ប៉ុន្តែសព្វថ្ងៃការប្រើប្រាស់រថយន្តអគ្គិសនីអាចធ្វើទៅបាន។ ទោះជាយ៉ាងណា ចំពោះ​ប្រភេទ​យាន​ជំនិះ​ធំៗ ដូច​ជា​យន្ត​ហោះ និងឡានដឹកទំនិញមិនទាន់អាចប្តូរទៅប្រើថាមពលអគ្គិសនីបានឡើយ។

ដូច្នេះហើយ យើង​នៅ​តែត្រូវ​បន្ត​ប្រើ​ប្រេង​ម៉ាស៊ូត​សម្រាប់​រថយន្ត​ដឹកទំនិញ និងឥន្ធនៈប្រើសម្រាប់ម៉ាស៊ីនក្នុងយន្ត​ហោះ។ នៅពេលដែលផលិតប្រភេទឥន្ធនៈទាំងនេះ ប្រេងសាំងនឹងត្រូវបានផលិតដោយជៀសមិនរួច ដែលមាន​ន័យ​ថា​មិន​អាច​កាត់​បន្ថយការប្រើប្រាស់សាំងបានទេ។

ម៉ាស៊ីនអុីដ្រូសែនកំពុងត្រូវបានពិសោធសម្រាប់ប្រើប្រាស់ក្នុងឡានដឹកទំនិញធំៗ និងយន្តហោះ។ ប្រសិនបើអាចដាក់ឲ្យប្រើប្រាស់ជាក់ស្តែង នោះពិភពដែលមិនចាំបាច់ប្រើប្រេងឆៅនឹងលេចឡើង។ ជាការពិតណាស់ នៅតែត្រូវប្រើប្រេងសម្រាប់ផលិតផ្លាស្ទិច និងវត្ថុជាច្រើនទៀត ប៉ុន្តែអាចកាត់បន្ថយបរិមាណការបំភាយឧស្ម័នដែលបង្កគ្រោះ​ថ្នាក់​ចូល​បរិស្ថាន។

បញ្ហាគឺមានតែ Toyota ទេ ដែលកំពុងអនុវត្តគម្រោងយ៉ាងយកចិត្តទុកដាក់។ ក្រៅពីបញ្ហាធ្វើយ៉ាងណាបង្កើត​អុីដ្រូសែន​ឲ្យ​មាន​ប្រសិទ្ធភាព ថែមទាំងត្រូវធ្វើឲ្យវាពេញនិយម អាចរកបញ្ចូលអុីដ្រូសែនគ្រប់កន្លែងដូចស្ថានីយ៍ប្រេង​ឥន្ធនៈ​ដែរ។

ដូច្នេះហេតុអ្វីបានជាក្រុមហ៊ុនផលិតរបស់អឺរ៉ុបមិនចូលរួមក្នុងគម្រោងនេះ? ព្រោះ​បើ​ទោះ​ជាពួកគេចាប់​ផ្តើម​ស្រាវ​ជ្រាវ​​ម៉ាស៊ីន​​អុីដ្រូសែន​ចាប់​​ពី​​ពេល​​នេះ​ក៏​មិន​អាច​​ប្រជែងនឹង TOYOTA បានដែរ។

អឺរ៉ុបបានបង្កើតបទប្បញ្ញត្តិដើម្បីបញ្ឈប់ទាំងស្រុងរថយន្តដែលប្រើសាំង ប៉ុន្តែ​ដោយសារមិន​អាច​ប្រកួតប្រជែង​ជា​មួយ​ប្រទេស​​ចិន​​ខាង​​វិស័យ​​រថយន្ត​​អគ្គិសនី ដូច្នេះ​ពួកគេ​បាន​ប្តូរ​បទប្បញ្ញត្តិ​នោះ។

ដោយសារគ្មានអ្នកណាអាចប្រកួតប្រជែងនឹងផលិតផលជប៉ុន ចំពោះប្រភេទរថយន្ត hybrid រួមបញ្ចូលមុខងារល្អបំផុតនៃរថយន្តប្រើសាំង និងរថយន្តអគ្គិសនី

ពិភពលោកកំពុងសង្កេតមើលថា ឧស្សាហកម្មរថយន្តនៅអឺរ៉ុបនឹងធ្វើអ្វីបន្ទាប់ទៀត។ ប៉ុន្តែហាក់បីដូចជាពួកគេមិន​សូវយកចិត្តទុកដាក់ចំពោះការដោះស្រាយបញ្ហាបរិស្ថាននោះទេ គ្រាន់តែកំពុងព្យាយាមប្រើប្រាស់បញ្ហាបរិស្ថានដើម្បី​ការ​ពារ​ខ្លួន ហើយដណ្តើមសិទ្ធិគ្រប់គ្រងឧស្សាហកម្មនេះវិញ។

ប្រសិនបើយើងពិតជាមានការព្រួយបារម្ភចំពោះបញ្ហាបរិស្ថាន ខ្ញុំគិតថា មធ្យោបាយដ៏ល្អបំផុតគឺសហការជាមួយ TOYOTA ដើម្បីបង្កើតម៉ាស៊ីនដែលប្រើអុីដ្រូវសែន។

អឺរ៉ុប​តែងតែ​កំណត់​ច្បាប់​របស់​ខ្លួន ក្នុង​ការ​ប្រណាំង F-1 គ្មាន​អ្នក​ណា​អាច​យក​ឈ្នះ HONDA និង​បច្ចេកវិទ្យា Turbo ដែលអឺរ៉ុបហាមដើម្បីសង្កត់ HONDA នោះទេ។ ចំណែកការប្រណាំងកង់ ក្រុមហ៊ុនផលិត SHIMANO របស់ជប៉ុន​ក៏​ត្រូវ​ដក​ចេញ​ពី​ការ​ប្រកួត​ធំ​ដែលធ្វើឡើងនៅអឺរ៉ុបផងដែរ។

ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ជាជាងការផ្តោតលើ​ប្រយោជន៍​ផ្ទាល់​ខ្លួន គ្រប់គ្នាគួរតែទទួលយករឿងដែលល្អ និង​​នាំ​​មក​​នូវ​​អត្ថប្រយោជន៍​​ពិត​​ប្រាកដ​​ដល់​​បរិស្ថាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: