ឧស្សាហកម្មស្រោមអនាម័យជប៉ុនដែលល្បីល្បាញនៅលើពិភពលោក
នៅពេលរំលឹកពីផលិតផលពន្យារកំណើត អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺឈ្មោះផលិតផលដូចជា OKAMOTO, SAGAMI ឬ Fuji LaTeX ។
ជាការពិតណាស់ ផលិតផលល្បីបានធ្វើឲ្យការលក់ប្រចាំខែរបស់ក្រុមហ៊ុនទាំងនេះខ្ពស់ខ្លាំង។ ចូរយើងក្រឡេកមើលការលក់ផលិតផលទាំងនេះខ្ពស់ដល់កម្រិតណា។
OKAMOTO → ៣២,៤៧៣ លានយ៉េន
SAGAMI → ៤,៤៧៧ ពាន់លានយ៉េន
Fuji LaTeX → ២,៣២២ លានយ៉េន
បច្ចុប្បន្នក្រុមហ៊ុនទាំងបីនេះកំពុងនាំមុខទីផ្សារស្រោមអនាម័យនៅលើពិភពលោក។ បើក្រឡេកទៅមើលប្រវត្តិនៃការអភិវឌ្ឍន៍វិញ យើងអាចឃើញថា “សេដ្ឋកិច្ចនៃស្រោមអនាម័យ” បានជួយឲ្យជប៉ុនក្លាយជាប្រទេសដែលនាំមុខខាងផ្នែកនេះ។
ស្រោមអនាម័យដំបូងគេរបស់ជប៉ុន
ស្រោមអនាម័យដំបូងគេដែលផលិតនៅជប៉ុនក្នុងឆ្នាំ ១៩០៩ ។
នៅពេលនោះ គេចាត់ទុកស្រោមអនាម័យជាផលិតផលប្រណិត ជាមួយនឹងកម្រាស់ ១ មីលីម៉ែត្រ បានធ្វើឲ្យអ្នកប្រើមានអារម្មណ៍មិនស្រួលនៅពេលដែលប្រើ ដូច្នេះស្ទើរតែគ្មាននរណាម្នាក់ចង់ទិញនោះទេ។
OKAMOTO បានកែលម្អគុណភាព និងធ្វើពាណិជ្ជកម្មស្រោមអនាម័យទន់ ដែលមានកម្រាស់ ០,១ មីលីម៉ែត្រ ដោយសារចំណុចនេះបានផ្លាស់ប្តូរឧស្សាហកម្មស្រោមអនាម័យក្នុងប្រទេសជប៉ុន និងនៅលើពិភពលោក។
បដិវត្តបច្ចេកវិទ្យា ០,០៣ មីលីម៉ែត្រ
OKAMOTO បានអភិវឌ្ឍ និងដាក់លក់ផលិតផលស្តើងរហូតដល់ថ្នាក់ ០,០៣ មីលីម៉ែត្រក្នុងឆ្នាំ ១៩៦៨ ។ នៅពេលនោះ ឧស្សាហកម្មនេះត្រូវគ្របដណ្តប់ដោយក្រុមហ៊ុនអឺរ៉ុប ប៉ុន្តែផលិតផលដែលដាក់លក់នៅពេលនោះផ្តោតសំខាន់លើសុវត្ថិភាព ដូច្នេះត្រូវបានផលិតឡើងក្រាស់។
ដូច្នេះហើយ បន្ទាប់ពីស្រោមអនាម័យដែលមានកម្រាស់ត្រឹម ០,០៣ មីលីម៉ែត្រ និងមានសុវត្ថិភាពខ្ពស់ត្រូវបានជប៉ុនដាក់លក់នៅលើទីផ្សារ បានបង្កើតកេរ្តិ៍ឈ្មោះរាប់ទសវត្សរ៍។
កិច្ចសហប្រតិបត្តិការពិសេស
គម្រោងសហការដែលធ្វើឡើងដោយ Fuji Latex ក៏បានក្លាយជាប្រធានបទទទួលការចាប់អារម្មណ៍ ព្រោះវាខុសពីស្តង់ដារនាពេលនោះ។ នៅឆ្នាំ ១៩៩២ ក្រុមហ៊ុននេះបានសហការជាមួយម៉ាកសម្លៀកបំពាក់ដ៏ល្បី Michiko London ។ បន្ទាប់មកសហការជាមួយអ្នកច្នៃម៉ូដ Kansai Yamamoto ។
នៅពេលនោះ ស្រោមអនាម័យជាផលិតផលដែលគេទិញដោយស្ងាត់ៗ ប៉ុន្តែក្រុមហ៊ុនទាំងនេះបានកែប្រែវាក្លាយទៅជាម៉ូដប្លែកៗ។ វាត្រូវគេចាត់ទុកជាក្រាសដ៏ឆ្លាតវៃ នៅពេលដែលអាចផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពរូបភាពនៅលើការវេចខ្ចប់ផលិតផលទៅកាន់មនុស្សជាច្រើន។
គូប្រជែងដ៏ខ្លាំងដែលមានឈ្មោះហៅថា ០,០១ មីលីម៉ែត្រ
ក្រុមហ៊ុន SAGAMI បានចេញលក់ផលិតផលស្រោមអនាម័យស្តើងជាងគេនៅលើពិភពលោក ដែលមានកម្រាស់ត្រឹម ០,០១ មីលីម៉ែត្រនៅឆ្នាំ ២០១៤ ។ ផលិតផលនេះបានក្លាយជាប្រធានបទល្បីយ៉ាងឆាប់រហ័ស និងបានធ្វើឲ្យការប្រយុទ្ធគ្នារវាងក្រុមហ៊ុនធំទាំង ៣ កាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់។
ថ្វីត្បិតតែ ដើម្បីផលិតស្រោមអនាម័យស្តើងដូចនេះត្រូវការបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនទំនើបបំផុត ប៉ុន្តែវាអាចនឹងត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ។
ក្រៅពីនេះ ប្រាក់ចំណេញក៏នឹងកើនឡើងផងដែរ ដោយសារការកាត់បន្ថយថ្លៃដើម។
ជាការពិតណាស់ បន្ទាប់មក OKAMOTO ក៏បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងលក់នៅលើទីផ្សារប្រភេទ ០,០១ មីលីម៉ែត្រ។ ឧស្សាហកម្មស្រោមអនាម័យរបស់ជប៉ុនក៏ឈានដល់កម្រិតខ្ពស់នៅទូទាំងពិភពលោក ហើយការប្រកួតប្រជែងរវាងក្រុមហ៊ុនទាំង ៣ នៅតែបន្ត។ ពិតជាពិបាកណាស់ សម្រាប់ក្រុមហ៊ុនបរទេសដែលជ្រៀតចូលការប្រកួតប្រជែងនេះ។
យ៉ាងណាមិញ ក្រុមហ៊ុនជប៉ុនទាំងនេះមិនបានពង្រីកសកម្មភាពផលិតទៅក្រៅប្រទេសនោះទេ។ បើសិនជាសាងសង់រោងចក្រនៅប្រទេសចិន ឬឥណ្ឌា ជាកន្លែងដែលមានប្រជាជនច្រើន ហើយថែមទាំងអាចលក់នៅក្នុងប្រទេសទាំងនេះ នោះការលក់នឹងកើនឡើងមែនទេ?
មានហេតុផល ២ ដែលពួកគេមិនដូច្នេះព្រោះ៖
ជាដំបូងគឺបញ្ហាតម្លៃ ប្រសិនបើពួកគេផ្តោតលើតម្លៃជាជាងភាពងាយស្រួល ពួកគេនឹងជាប់ក្នុងការប្រកួតប្រជែងតម្លៃ។ ពួកគេកំពុងចំណាយប្រាក់យ៉ាងច្រើនលើការអភិវឌ្ឍបច្ចេកវិទ្យា ដូច្នេះពួកគេមិនចង់គេចពីរឿងនោះទេ។
បញ្ហាទីពីរគឺការចម្លង ត្រូវចំណាយពេល និងថវិកាយ៉ាងច្រើនដើម្បីអភិវឌ្ឍបច្ចេកវិទ្យា ប៉ុន្តែនៅពេលដែលបច្ចេកវិទ្យាត្រូវលួចចម្លង មនុស្សអាចចម្លងផលិតផលរបស់ពួកគេក្នុងតម្លៃថោកបំផុត។ តំណែងដែលពួកគេបានខិតខំពង្រឹងនឹងបាត់បង់ដោយសារផលិតផលលួចចម្លង។
យ៉ាងណាមិញ នៅជប៉ុនការលក់ផលិតផលនេះនឹងធ្លាក់ចុះ ដោយសារអត្រាកំណើតថយ និងចំនួនប្រជាជនកាន់តែចាស់ទៅ។ ដូច្នេះហើយ គ្រប់គ្នាកំពុងទន្ទឹងមើលថា ក្រុមហ៊ុនជប៉ុនទាំងនេះនឹងដាក់ចេញវិធានការណ៍បែបណា នៅពេលដែលត្រូវបង្ខំឲ្យប្តូរទិសដៅពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនទៅក្រៅប្រទេស។
Abe Kengo