ការបង្កើតថ្មីរបស់ជប៉ុនដែលបញ្ចូលក្នុងព្រឹត្តិការណ៍ World Cup បាល់ទះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង
ក្នុងព្រឹត្តិការណ៍ World Cup បាល់ទះដែលប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុន វត្តមាននៃឧបករណ៍ជូតផ្ទះដោយស្វ័យប្រវត្តិបានក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍ ព្រោះតែមុខងារដ៏ពិសេសរបស់វា។
ថ្វីត្បិតតែ ការប្រកួតបាល់ទះធ្វើឡើងក្នុងទីលានប្រកួត ប៉ុន្តែពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដែលឥដ្ឋរអិលដោយសារតែញើស។ ដូច្នេះហើយ ការជូតសម្អាតត្រូវធ្វើឲ្យបានហ្មត់ចត់ ហើយឧបករណ៍ជូតសម្អាតដោយស្វ័យប្រវត្តិបានបង្ហាញឲ្យអ្នកទាំងអស់គ្នាឃើញពីអត្ថប្រយោជន៍របស់វា។
https://www.youtube.com/watch?v=8ovDCQrUOVE&t=58s
ក្រោមបរិយាកាសអាថ៌កំបាំងនៃពហុកីឡដ្ឋាន ធ្វើឲ្យឧបករណ៍ជូតដោយស្វ័យប្រវត្តិមើលទៅហាក់ដូចជាត្រូវបញ្ជាដោយ “វិញ្ញាណ” ។ តាមពិតទៅ នេះជាផលិតផលដែលអនុវត្តបច្ចេកវិទ្យាដំណើរការដោយស្វ័យប្រវត្តិពីក្រុមហ៊ុន Nissan ដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះផងដែរ។
ឧបករណ៍អាចផ្លាស់ទី និងគ្រប់គ្រងដំណើរការ ដើម្បីជៀសវាងការប៉ះទង្គិចនឹងឧបករណ៍ផ្សេងទៀត មិនត្រឹមតែប៉ុណ្ណឹង ឧបករណ៍ថែមទាំងអាចសម្គាល់បន្ទាត់ពណ៌សនៅលើទីលាន និងចូលទៅជិតវា។
ទាំងនេះជាការបង្ហាញដ៏អស្ចារ្យនៃសមត្ថភាពពិសេសរបស់ឧបករណ៍ជូតសម្អាតផ្ទះ។ ទន្ទឹមនឹងនេះ ថែមទាំងមានក្បាច់រាំដ៏គួរឲ្យទាក់ទាញរបស់តារាចម្រៀង ដែលធ្វើឲ្យឆាកកាន់តែសប្បាយ និងរំភើបយ៉ាងខ្លាំង។
Nissan កំពុងត្រៀមរៀបចំប្រារព្ធខួបបង្កើតក្រុមហ៊ុនលើកទី ៩០ ឆ្នាំរបស់ខ្លួន។ អ្វីដែល Nissan តែងតែឲ្យតម្លៃតាំងពីដើមមកនោះគឺស្មារតី “Let’s do it!” ពួកគេតែងតែចង់ធ្វើអ្វីដែលអ្នកដទៃមិនធ្វើ។
ហើយក៏ជាការនិយាយដែលបង្កើតកម្លាំងជម្រុញនៅពីក្រោយការអភិវឌ្ឍន៍ដ៏លេចធ្លោរបស់ក្រុមហ៊ុន Nissan ផងដែរ ដោយមូលហេតុនេះជួយឲ្យពួកគេបង្កើតបានសមិទ្ធិផលដំបូងគេជាច្រើននៅលើពិភពលោក។
Abe Kengo