គ្រាន់តែចេញដំណើរមុន ៣៧ វិនាទីសោះ ក្រុមហ៊ុនផ្លូវដែកជប៉ុនបានចេញមុខសុំទោស
ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលគោរពពេលវេលា ប៉ុន្តែមានហេតុការណ៍គួរឲ្យចាប់អារម្មណ៍មួយបានកើតឡើងកាលពីថ្ងៃទី ២៧ ខែកញ្ញា។ នោះគឺហេតុការណ៍រថភ្លើងចេញដំណើរលឿនមុនការគ្រោងទុក ហើយក្រុមហ៊ុនផ្លូវដែកបានចេញមុខសុំទោសគ្រប់គ្នា។
រថភ្លើង Tsukuba Express (TX) ធ្វើដំណើរពីទីក្រុង Tsukuba ខេត្ត Ibaraki ទៅដល់ Akihabara នៅ Tokyo ប៉ុន្តែហាក់ដូចជាមានការយល់ច្រឡំពីស្ថានីយ៍ Kitasenju ដូច្នេះរថភ្លើងបានចេញដំណើរមុន ៣៧ វិនាទី។
ថ្វីត្បិតតែ ខុសគ្នាត្រឹម ៣៧ វិនាទីក៏ដោយ ប៉ុន្តែនោះជាបញ្ហាសម្រាប់អ្នកដែលតែងតែឡើងរថភ្លើងនៅនាទីចុងក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១៨ៈ០០ ជាពេលដែលរថភ្លើងក្នុងតំបន់មមាញឹកបំផុត រាល់ ៥ នាទីរថភ្លើងចេញដំណើរម្តង។
ថ្វីត្បិតតែ គេមិនដឹងថា គ្រប់គ្នាទទួលផលប៉ះពាល់យ៉ាងណាដោយសារហេតុការណ៍តូចតាចមួយនេះ ប៉ុន្តែវប្បធម៌ “សុំទោស” តែងតែត្រូវបានឲ្យតម្លៃក្នុងរចនាប័ទ្មការងាររបស់ជនជាតិជប៉ុន។ យ៉ាងណាមិញ ក៏មានមតិរបស់ប្រជាជនជប៉ុនជាច្រើនយល់ថា ក្រុមហ៊ុនផ្លូវដែកមិនចាំបាច់ធ្វើដល់ថ្នាក់នឹងឡើយ។
ចុះអ្នកវិញ? តើអ្នកយល់យ៉ាងណាចំពោះប្រទេសជប៉ុនដែលរឿងតូចប្រែទៅជាធំដូចនេះ?
Abe Kengo