តោះមកមើលហ្គេមដែលពេញនិយមបំផុតក្នុងព្រឹត្តិការណ៍ Tokyo Game Show 2023
Tokyo Game Show ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍សម្រាប់អ្នកលេងហ្គេមនៅជប៉ុន ដោយប្រារព្ធធ្វើឡើងក្នុងទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មាន។ ចូរយើងក្រឡេកមើលហ្គេមដែលទទួលបានការចាប់អារម្មណ៍ និងត្រូវបានប្រកាសក្នុងព្រឹត្តិការណ៍នេះ។
FINAL FANTASY VII REBIRTH
FINAL FANTASY VII ចេញផ្សាយក្នុងឆ្នាំ ១៩៩៧ ហើយបានក្លាយទៅជាហ្គេមដែល “ល្បី” ទូទាំងពិភពលោកយ៉ាងឆាប់រហ័ស។ កំណែទម្រង់នៃហ្គេមនេះចេញផ្សាយជា ៣ វគ្គ ហើយមានមនុស្សជាច្រើនធ្លាប់លេងវគ្គដំបូង។
កាលបរិច្ឆេទចេញផ្សាយហ្គេមវគ្គ ២ ត្រូវបានកំណត់នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។ នៅមុនថ្ងៃចេញផ្សាយ ការបង្ហាញសាកល្បងសម្រាប់អ្នករាល់គ្នាលេងក៏មាននៅក្នុងព្រឹត្តិការណ៍ផងដែរ។
BIOHAZARD RE:4 (កំណែទម្រង់បន្ថែម)
នេះគឺជាកំណែទម្រង់ហ្គេមដែលចេញផ្សាយក្នុងឆ្នាំ ២០០៥ ហើយត្រូវបានដាក់លក់កាលពីខែមីនា ឆ្នាំ ២០២៣ ។ ខ្លឹមសារបន្ថែមត្រូវបានប្រកាសក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែប្រហែលជាសម្រាប់អ្នកដែលមិនចូលចិត្តប្រភេទរន្ធត់ អាចនឹងពិបាកលេងហ្គេមនេះ ព្រោះមើលទៅគួរឲ្យខ្លាច។
SONIC Super Stars
វគ្គថ្មីបំផុតនៃហ្គេមនេះនិយាយពីតួអង្គល្បី SONIC របស់ SEGA ដែលនឹងចេញផ្សាយក្នុងខែតុលានេះ។ អ្នកលេងហ្គេមភាគច្រើនមានអារម្មណ៍រំភើប និងភ័យជាខ្លាំងនៅពេលដែលលេង demo ហ្គេមក្នុងព្រឹត្តិការណ៍។
TEKKEN8
ហ្គេមប្រយុទ្ធ 3D របស់ TEKKEN ថ្មីបំផុតនឹងចេញក្នុងពេលឆាប់ៗនេះ។ អ្នកលេងហ្គេមក៏អាចលេងទម្រង់ demo ហើយគ្រប់គ្នាបានបញ្ចេញមតិថា តួអង្គ Asuka Kazama មើលទៅគួរឲ្យស្រលាញ់ណាស់។
SAND LAND
ដើមឡើយ SAND LAND ត្រូវបានផលិតជាខ្សែភាពយន្ត ដោយផ្អែកលើស្នាដៃដើមរបស់ Akira Toriyama ដែលជាអ្នកនិពន្ធ manga ល្បីគឺ Dragon Ball ហើយឥឡូវនេះក៏ត្រូវបានបង្កើតឡើងជាហ្គេមផងដែរ។
ឥឡូវនេះ អ្នកអាចលេងទម្រង់ហ្គេម demo នេះ។
STREET FIGHTER6
ក្នុងនាមជាអ្នកដែលបានលេងហ្គេមនេះតាំងពី STREET FIGHTER ដំបូង ថ្វីត្បិតតែ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង ប៉ុន្តែក៏ភ្លឹកបន្តិចដែរ ព្រោះមានតួអង្គថ្មីៗជាច្រើនបានបង្ហាញខ្លួន។
ឥឡូវនេះ អ្នកក៏អាចលេងទម្រង់ហ្គេម demo នេះដែរ។
នេះជាព្រឹត្តិការណ៍មួយដែលមានភាពទាក់ទាញសម្រាប់អ្នកលេងហ្គេម ហើយគ្រប់គ្នាកំពុងទន្ទឹងរង់ចាំការចេញផ្សាយទម្រង់ហ្គេមផ្លូវការនេះផងដែរ។ សង្ឃឹមថា ឧស្សាហកម្មហ្គេមរបស់ជប៉ុននឹងមិនធ្វើឲ្យពិភពលោកខកចិត្តជាមួយនឹងការរំពឹងទុកដ៏ធំដូចនេះឡើយ។
Abe Kengo