រថយន្តសន្សំសំចៃប្រេងបំផុតក្នុងឆ្នាំ ២០២៣ អាចធ្វើដំណើរជាង ២០០០ គីឡូម៉ែត្រចំណាយសាំងត្រឹម ១ លីត្រ
នៅពេលដែលបញ្ហាអេកូឡូស៊ី និងបរិស្ថានកាន់តែទទួលបានការយកចិត្តទុកដាក់ពីពិភពលោក ចំនួនរថយន្តអគ្គិសនីផលិតចេញពីរោងចក្រក៏កើនឡើងផងដែរ។ យ៉ាងណាមិញ នៅតែមានមតិសង្ស័យមិនដឹងថា ថ្មប្រើសម្រាប់រថយន្តអគ្គិសនីពិតជាមិនប៉ះពាល់ដល់បរិស្ថាន។
តើអ្នកដឹងទេថានេះជាអ្វី?
នេះជារថយន្តដែលបានឈ្នះចំណាត់ថ្នាក់ជើងឯកនៃសមាជិក “ក្លឹបថ្ងៃពុធ” ក្នុងការប្រកួត Honda Soichiro Cup – Honda Eco Mileage Challenge 2023 ដែលប្រារព្ធឡើងនៅខេត្ត Tochigi ។
រថយន្តនេះឈានដល់កម្រិត ២៤៥១,៨៧ គីឡូម៉ែត្រ ដោយប្រើសាំងត្រឹម ១ លីត្រប៉ុណ្ណោះ។ អ្នកមិនមើលច្រឡំនោះទេ ព្រោះរថយន្តដែលអាចធ្វើដំណើរជាង ២.០០០ គីឡូម៉ែត្រក្នុងមួយលីត្រសាំង មានជាយូរមកហើយនៅប្រទេសជប៉ុន។
ការប្រកួតប្រជែងនេះមិនមែនសំដៅលើល្បឿនឡើយ ប៉ុន្តែផ្តោតលើប្រសិទ្ធភាពនៃប្រើប្រាស់សាំង តាមរយៈចម្ងាយដែលអ្នកអាចធ្វើដំណើរដោយប្រើសាំង ១ លីត្រ។ អ្នកនឹងធ្វើដំណើរចំនួន ៧ ជុំនៅលើផ្លូវប្រកួត ដោយប្រើល្បឿនជាមធ្យម ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះ ហើយគណៈកម្មាធិការរៀបចំនឹងគណនាការប្រើប្រាស់ប្រេងឥន្ធនៈ ដោយផ្អែកលើបរិមាណសាំងដែលនៅសល់។
ក្រុមមួយចំនួនគិតបញ្ឈប់ម៉ាស៊ីននៅពាក់កណ្តាលផ្លូវ ដើម្បីសន្សំសំចៃប្រេង។ ខណៈដែលក្រុមខ្លះបញ្ឆេះម៉ាសុីនជានិច្ច ព្រោះមិនចង់ខ្ជះខ្ជាយសាំងពេលដំណើរការម៉ាសុីនឡើងវិញ។
ម៉ាស៊ីនដែលប្រើក្នុងការប្រណាំងជាម៉ាស៊ីនម៉ូតូចំណុះ ៥០cc ដែល Honda កំពុងលក់នៅលើទីផ្សារ។ កំណត់ត្រាខ្ពស់បំផុតដែលបានកត់ត្រាមកទល់ពេលនេះគឺ ៣៦៤៤ គីឡូម៉ែត្រក្នុងមួយលីត្រ ស្មើនឹងចម្ងាយពីទីលានប្រណាំងក្នុងប្រទេសជប៉ុនទៅកាន់ឆ្នេរសមុទ្រហាឡុងនៃប្រទេសវៀតណាម។
ការដែលគិតថា ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ដោយប្តូរការប្រើប្រាស់សាំងទៅជាអគ្គិសនីទាំងស្រុងអាចជាការគិតខុស។ តើអ្នកគិតថា ការប្រកួតប្រជែងបច្ចេកវិទ្យាបង្កើតផលិតផលដែលចំណាយប្រេងតិច ហើយមិនប៉ះពាល់ដល់បរិស្ថាន ទើបជាគន្លឹះដែលយើងការពារភពផែនដីនាពេលអនាគតមែនទេ?
Abe Kengo