ល្បែងលេងមួយចំនួនដែលជប៉ុនផលិតសូម្បីតែមនុស្សធំក៏ចូលចិត្ត
ប្រជាជនជប៉ុនមានភាពតឹងរ៉ឹងចំពោះវត្ថុដែលពួកគេបង្កើត ដូច្នេះហើយ ផលិតផលក្មេងលេងដែលពួកគេផលិតសូម្បីតែមនុស្សពេញវ័យក៏ចូលចិត្តដែរ។
បើសិនជាអ្នកមានឳកាសទៅលេងជប៉ុន តើអ្នកចង់ទិញវត្ថុអនុស្សាវរីយ៍ដូចខាងក្រោមនេះដែរទេ?
នរកងងឹតសូន្យ និងនរកភ្លើងឆេះ
បើសិនជាស្រាប់តែឮឈ្មោះបែបនេះ អ្នកប្រហែលជាឆ្ងល់ ប៉ុន្តែតាមពិតទៅ វាគ្រាន់តែជាឈ្មោះនៃល្បែងផ្គុំរូបប៉ុណ្ណោះ។ ល្បែងផ្គុំរូបពណ៌ខ្មៅគេហៅថា នរកងងឹតសូន្យ ចំណែកឯពណ៌ក្រហមគេហៅថា នរកភ្លើងឆេះ ។
នៅពេលដែលក្រឡេកមើលផ្ទាំងគំនូរទាំងនេះ អ្នកអាចនឹងឆ្ងល់មិនដឹងថាមួយណាជាបំណែកជុំវិញ។ បន្ទាប់ពីព្យាយាមរៀបបំណែកផ្គុំចូលគ្នាតាមអារម្មណ៍របស់ខ្លួន អ្នកប្រហែលជាមិនអាចកំណត់ទីតាំងបំណែករូបនោះទេ ព្រោះវាមានពណ៌ដូចគ្នា។
នៅប្រទេសជប៉ុនបេក្ខជនដែលចង់ក្លាយជាអវកាសយានិកត្រូវគេចាត់ទុកថា ឆ្លើយសំណួរដោយប្រើល្បែងផ្គុំរូបពណ៌សអំឡុងពេលទទួលការជ្រើសរើស។ គោលបំណងចង់ដឹងថា តើបេក្ខជនទាំងនេះមានភាពអត់ធ្មត់ដោះស្រាយពេលប្រឈមនឹងបញ្ហាដែរទេ?
ឈុតឧបករណ៍លេងសួនង្វេង 3D
ល្បែងនេះអ្នកត្រូវធ្វើយ៉ាងណាឲ្យបាល់រមៀលឆ្លងកាត់សួនវង្វេង 3D ហើយរមៀលទៅកាន់គោលដៅ។ សួនវង្វេង 3D មានឧបករណ៍ស្មុគស្មាញជាច្រើនសម្រាប់រាំងផ្លូវបាល់។ Lexus នេះពិបាកជាងគេក្នុងចំណោម Perplexus ដូច្នេះចូរសាកល្បងយកឈ្នះល្បែងនេះមើល។
One Piece Hanafuda
សម្រាប់អ្នកដែលទ្រាំមិនបាននឹងសម្ពាធ ល្បែងនេះអាចជួយកាត់បន្ថយភាពតានតឹង។ ទាំងនេះជាសន្លឹកបៀ Hanafuda ដែលមានគំនូរនៃស៊េរីរឿងគំនូរជីវចលល្បី One Piece ។
Hanafuda ជាល្បែងបៀរបុរាណរបស់ជប៉ុន ក្នុងនោះអ្នកអាចរួមបញ្ចូលប្រភេទផ្កា ឲ្យដឹងពីរដូវកាលនៅជប៉ុន។ ការរួមបញ្ចូលសន្លឹកបៀ Hanafuda ជាមួយនឹងរូបភាពនៃតួអង្គ One Piece អាចជាវត្ថុអនុស្សាវរីយ៍ដ៏ល្អបំផុតសម្រាប់អ្នកដែលគាំទ្ររឿងនេះ។
ឆ្កែ Dacky ចេះនិយាយ
នេះជាមនុស្សយន្តដែលអាចទំនាក់ទំនងបាន ដោយដំឡើងវាក្យសព្ទជាង ២០០ ពាក្យ ហើយអាចនិយាយបាន ៣.៧០០ របៀបនិយាយខុសៗគ្នា។ ដូច្នេះហើយ ស័ក្តិសមបំផុតសម្រាប់អ្នកដែលកំពុងរៀនភាសាជប៉ុន។
នៅប្រទេសជប៉ុន ឧបករណ៍លេងបែបនេះពេញនិយមណាស់សម្រាប់មនុស្សចាស់ដែលរស់នៅម្នាក់ឯង។ ប៉ុន្តែបើត្រូវនរណាម្នាក់ប្រទះឃើញកំពុងនិយាយជាមួយ Ducky ប្រហែលជាអៀនបន្តិច ដូច្នេះចូរប្រយ័ត្ន។
សៀគ្វីអេឡិចត្រូនិច
នេះជាល្បែងលេងដែលគួរឲ្យចាប់អារម្មណ៍សម្រាប់បុរស ដោយភ្ជាប់ផ្នែកនីមួយជាមួយគ្នាដើម្បីបង្កើតសៀគ្វីអេឡិចត្រូនិច អ្នកអាចបង្កើតរូបរាងខុសៗជាច្រើនដូចជាស្លាបកង្ហារវិល ម៉ាស៊ីនចាក់ចម្រៀង ឬភ្លើងបញ្ចេញពន្លឺ។ ជាការខ្ជះខ្ជាយណាស់ដែលមិនបានទិញរបស់លេងទាំងនេះជាកាដូសម្រាប់ក្មេងៗ មែនទេ?
ទាំងនេះអាចជាវត្ថុអនុស្សាវរីយ៍ដ៏ល្អសម្រាប់សាច់ញាតិ មិត្តភក្តិ និងខ្លួនអ្នកផ្ទាល់។
តើអ្នកគិតយ៉ាងណាចំពោះផលិតផលដែលមកពីប្រទេសជប៉ុន?
Abe Kengo