របៀប​សរសេរ​កាត់​ដែល​ងាយ​​នឹង​យល់​ច្រឡំ​បំផុត​ក្នុង​ភាសា​ជប៉ុន

គ្រប់ភាសាទាំងអស់មានរបៀបសរសេរកាត់ពេលសន្ទនា ភាសាជប៉ុនក៏ដូចគ្នាដែរ។ នៅពេលខ្លះរបៀបសរសេររបស់ពួក​គេ​ថែម​ទាំង​បង្ក​ការ “យល់​ច្រឡំ” សម្រាប់​​ប្រជាជន​​ជប៉ុន​ផង​ដែរ។

ឧទាហរណ៍ដូចជា

あ?

あ!

あー

な?

ま?

ទាំងនេះជារបៀបសរសេរក្នុងពេលសន្ទនា ដែលសូម្បីតែប្រជាជនជប៉ុនពេលខ្លះក៏មិនអាចយល់ដែរ។ ចូរយើងស្វែងយល់​អត្តន័យ​ទាំង​អស់​គ្នា​ណា។

あ?

តើអ្នកកំពុងនិយាយអ្វី?

あ!

ពិតជាភ្ញាក់ផ្អើលណាស់!

あー

ខ្ញុំ​យល់​ហើយ។

な?

ដូច្នេះដូចអ្វីដែលខ្ញុំបាននិយាយ។

ま?

ពិតមែន​ឬ?

ប្រសិនបើយើងឃើញការសន្ទនាទាំងអស់នេះ មិនដឹងថា យើងគួរសើច ឬយំនោះទេ?

ក្រៅពីនេះ ក៏មានរបៀបនិយាយផ្សេងទៀតដូចជា៖

ね?

ដូចអ្វីដែលខ្ញុំនិយាយហើយមែនទេ?

(តាមពិតទៅ な? ជារបៀបនិយាយសម្រាប់បុរស ចំណែកឯ ね? ជារបៀបនិយាយស្រាលជាងប្រើរួមសម្រាប់បុរស និង​ស្រ្តី)។

へ?

តើ​អ្នក​ចង់​មានន័យដូចម្ត៉េច?

え?

តើមានរឿងអ្វី?

おー

បានហើយ

របៀបនិយាយដែលមានតែយុវជនជាអ្នកប្រើនោះគឺ “り” មានន័យថាខ្ញុំយល់ហើយ។ ថ្វីត្បិតតែនៅមានទៀត ប៉ុន្តែខ្ញុំ​គួរ​តែ​ផ្អាក​ត្រឹម​​នេះ ដើម្បី​សញ្ជឹង​គិត​ពី​របៀប​និយាយ “ច្របូក​ច្របល់” ទាំង​នេះ​ជា​មុន​សិន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: