លោក Ishihara Kanji ជាបុគ្គលដែល​បាន​ប្តេជ្ញា​ចិត្ត​តតាំងនឹងអាមេរិក​ដល់​ទី​បញ្ចប់បន្ទាប់ពី​ជប៉ុន​ចាញ់​សង្គ្រាម

នៅពេលដែលជប៉ុនចាញ់សង្គ្រាម ប្រជាជនទាំងអស់បានចុះចាញ់ ប្រទេស​សម្ព័ន្ធមិត្ត​ដែល​ទទួលជ័យជម្នះបានចាប់ផ្តើមកាត់​ទោស​ដាក់ពន្ធនាគារអ្នកទោសសង្គ្រាម។ យ៉ាងណាមិញ មានបុរសម្នាក់ឈ្មោះ Ishihara Kanji បានតស៊ូប្រឆាំង​នឹង​អាមេរិក​​រហូត​ដល់​ដង្ហើមចុងក្រោយ។

មូលហេតុនៃសង្គ្រាម

មូលហេតុមួយក្នុងចំណោមមូលហេតុដែលបង្កសង្គ្រាមលោកលើកទី ២ កើតចេញពីព្រឹត្តិការណ៍ Manchuria ដោយសព្វ​ថ្ងៃ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។ កងទ័ពជប៉ុនបានបំផ្លាញផ្លូវដែកនៅទីនោះ ហើយទម្លាក់កំហុសលើយោធាចិន​យក​លេស​ឈ្លាន​ពាន​ប្រទេស​នេះ។

Ishihara Kanji ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលបានផ្តួចផ្តើមព្រឹត្តិការណ៍ Manchuria នៅពេលនោះ។ លោកបានដឹកនាំទាហានជប៉ុនចំនួន ១០.០០០ នាក់ ដើម្បីកម្ចាត់ទាហានចិនចំនួន ២៣០.០០០ នាក់។ ​ឃើញ​ថាទង្វើ​បង្កាច់​​បង្ខូច​​របស់​លោក​ដើម្បី​បង្ក​សង្គ្រាម​ពិតជាបង្ក​ផល​វិបាក​យ៉ាង​ខ្លាំង​នៅពេលក្រោយ។

​អំឡុង​ពេល​កាត់​ក្តី តើអាមេរិកបានផ្តួចផ្តើមសង្គ្រាម​ដោយ​របៀបណា?

ដោយសារលោក Ishihara មានការខ្វែងគំនិតនឹងលោក Tojo Hideki នាយករដ្ឋមន្រ្តីជប៉ុននៅពេលនោះ ដូច្នេះ ប្រទេសសម្ព័ន្ធមិត្តមិនបានដាក់ឈ្មោះលោក Ishihara ក្នុងបញ្ជីជនជាប់ចោទក្នុងតុលាការនោះទេ ប៉ុន្តែផ្ទុយទៅ​វិញ​បានកោះហៅលោកធ្វើជាសាក្សី ដើម្បីបង្កការលំបាកដល់នាយករដ្ឋមន្រ្តី Tojo ។ យ៉ាងណាមិញ លោក Ishihara បែរ​ជា​រើស​យក​ការ​ប្រឆាំង​នឹងអាមេរិករហូតដល់ទីបញ្ចប់។

លោក Ishihara មិនអើពើនឹងការកោះហៅរបស់តុលាការដែលឲ្យមកធ្វើជាសាក្សីគឺថា៖ “ខ្ញុំឈឺខ្លាំងមិនអាចទៅបាន ដូច្នេះ​ចូរ​លោក​ទាំង​អស់​គ្នា​មក​ទី​នេះ” ។

គ្មាននរណាម្នាក់គិតថា នេះជាសម្តីរបស់បុគ្គលម្នាក់ដែលកំពុងទទួលខុសត្រូវចំពោះសង្គ្រាម ខណៈដែលប្រទេសរបស់លោកបានចាញ់សង្គ្រាមនោះទេ។

សេចក្តីថ្លែងការណ៍ដែលបង្កការភ្ញាក់ផ្អើល

ចូរយើងក្រឡេកមកមើលការសន្ទនារវាងលោក Ishihara និងចៅក្រម។

ចៅក្រម៖
តើអ្នកមានការខ្វែងគំនិតនឹងលោក Tojo Hideki មែនទេ?

លោក Ishihara ៖
ខ្ញុំមិនមានការខ្វែងគំនិតជាមួយនឹងគាត់នោះទេ។

ចៅក្រម៖
តើលោកគិតថានរណាជាបុគ្គលិកអាក្រក់បំផុត​ក្នុង​សង្គ្រាម​នេះ?

លោក Ishihara ៖
តើលោកពិតជាចង់ស្តាប់ដែរទេ? បើដូច្នេះមែន ខ្ញុំនឹងឆ្លើយ។ នោះ​គឺ​លោក​ប្រធានាធិបតី Truman របស់សហរដ្ឋ​អាមេរិក។

ចៅក្រម៖
ហេតុអ្វីបានជាអ្នកគិតថានោះគឺជាប្រធានាធិបតី Truman ?

លោក Ishihara ៖
លោក Truman បានចេញបញ្ជាថា ប្រសិនបើប្រជាជនជប៉ុនសហការជាមួយកងទ័ពក្នុងសង្រ្គាម ចូរទម្លាក់គ្រាប់បែកពួកគេទាំងអស់មិនថាមនុស្សចាស់ កុមារ ឬស្រ្តី។

ប៉ុន្តែ តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ឲ្យ​ប្រាកដ? មនុស្សរាប់សែន​នាក់​មិនចូលរួមសង្គ្រាមបានបាត់បង់ជីវិត បើ​ទោះ​ជា​ច្បាប់​អន្តរ​ជាតិ​​ហាម​​ឃាត់​​ការ​​ទម្លាក់​​គ្រាប់​បែក​​លើ​ប្រជាជន​ធម្មតា​​ក៏​ដោយ។ នោះជាទង្វើរំលោភច្បាប់អន្តរជាតិ។

ចៅក្រម៖
នោះគ្រាន់តែជាការគំរាមកំហែងប៉ុណ្ណោះ

លោក Ishihara ៖
តើលោកកំពុងនិយាយអ្វី? ដូច្នេះតើអ្នកទាំងអស់គ្នាបានធ្វើអ្វីនៅ Hiroshima ? តើអ្នករាល់គ្នាបានទម្លាក់អ្វី​មក​លើ Nagasaki ?

ប្រធានា​ធិបតី​របស់អ្នកបានធ្វើលើសពីអ្វីដែលលោកធ្លាប់ប្រកាសទៅទៀត ទង្វើរបស់លោក Truman ទើបជាឧក្រិដ្ឋកម្ម​សង្គ្រាមកម្រិតខ្ពស់បំផុត។

ចៅក្រម៖
ក្រៅពីនេះ តើអ្នកចង់និយាយអ្វីទៀតដែរទេ?

លោក Ishihara ៖
ដូច្នេះ ហេតុអ្វីបានជាអ្នកមិនចាត់ទុកខ្ញុំជាឧក្រិដ្ឋជនសង្គ្រាម? ប្រភពសង្គ្រាមនេះមកពីព្រឹត្តិការណ៍ Manchurian ដែល​ខ្ញុំ​បាន​បង្ក​ឡើង​។

ហេតុអ្វីបានជាអ្នកមិនកាត់ទោសខ្ញុំ? ម្យ៉ាងវិញទៀត អាមេរិកហាក់ដូចជាកំពុងព្យាយាមឲ្យ​ជប៉ុន​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គ្រាម​តាំង​ពីយូរយារណាស់មកហើយ ដូច្នេះ តើពួកគេចង់ស៊ើបអង្កេតដល់ពេលណាទៀត?

ចៅក្រម៖
ចំណុចនោះរួមទាំងទង្វើឈ្លានពាន​របស់​ជប៉ុន។

លោក Ishihara ៖
បើដូច្នេះ ចូរនាំ Perry (បុគ្គលជនជាតិអាមេរិកដែលបង្ខំឲ្យជប៉ុនបើកប្រទេស) មកដល់ទីនេះ។

ចៅក្រម៖
តើអ្នកធ្លាប់សង្ឃឹមយកឈ្នះសង្គ្រាមជាមួយចិនដែរទេ?

លោក Ishihara ៖
ជាការពិតណាស់ ដោយសារសង្គ្រាមមិនមែនជាល្បែងនៃតួលេខនោះទេ។ អ្វីដែលសំខាន់គឺយុទ្ធសាស្ត្រ។

បើសិនជាខ្ញុំមានសិទ្ធបញ្ជា​សង្រ្គាម​នេះ សូមជម្រាបលោកប្រធាន ខ្ញុំ​នឹង​អង្គុយក្នុងតំណែងនោះដើម្បី​ដោះស្រាយ​ជា​មួយ​​លោក។

ដូច្នេះហើយ លោក Ishihara បានប្រឆាំង​នឹង​អាមេរិក​ដល់​ទី​បញ្ចប់ បើ​ទោះ​ជា​ប្រទេស​របស់​លោកបាន​បរាជ័យ​ក្រោយ​​សង្គ្រាម​​ក៏​ដោយ។

ជាការពិតណាស់ ប្រហែលជា​លទ្ធផល អ្នក​រាល់​គ្នា​ដឹង​ថា​ការ​ចោទ​សួរ​របស់លោក Ishihara មិនអាច​ផ្លាស់​ប្តូរ​អ្វី​ក្នុង​ស្ថានភាព​នៅ​ពេល​នោះ​ឡើយ ព្រោះសវនាការបែបនេះគ្រាន់​តែ​ជា​ទម្រង់ស្រប​តាម​ការ​រៀបចំ​របស់​ប្រទេស​ឈ្នះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Ishihara មានភាពក្លាហាននិយាយចេញគ្រប់​រឿង​ដែល​គ្មាន​អ្នក​ណា​ហ៊ានលើកមកនៅ​ពេល​នោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: