ប្រភេទអាវុធដែលគ្រោះថ្នាក់បំផុតប៉ុន្តែអាចរកទិញបាននៅជប៉ុន
នៅជប៉ុនយើងអាចទិញកាំភ្លើងបរបាញ់សត្វ ប៉ុន្តែត្រូវមានក្រដាសអនុញ្ញាតពិសេស ដូច្នេះមនុស្សធម្មតាពិបាកនឹងប្រើកាំភ្លើងណាស់។
ប្រភេទដាវជប៉ុនដែលសាមូរ៉ៃប្រើកាលពីមុនក៏ត្រូវចុះបញ្ជី និងមានការអនុញ្ញាតពីរដ្ឋាភិបាលផងដែរ។ ចំណែកកាំបិតធ្វើម្ហូប ថ្វីត្បិតតែមានគ្រោះថ្នាក់តែខ្លី ដូច្នេះមិនចាត់ទុកជាប្រភេទអាវុធគ្រោះថ្នាក់បំផុតនោះទេ។
ដូច្នេះហើយ អាវុធគ្រោះថ្នាក់បំផុតដែលមិនចាំបាច់សុំការអនុញ្ញាត ហើយនៅតែអាចប្រើបានធម្មតាគឺកាំបិតកាត់សាច់ត្រីធូណា។
វាមានប្រវែង និងកម្លាំងប្រហាក់ប្រហែលដាវជប៉ុន ប៉ុន្តែដោយសារវាជាប្រភេទសម្ភារធ្វើម្ហូប ដូច្នេះមិនចាំបាច់សុំការអនុញ្ញាត ហើយអាចទិញបានយ៉ាងងាយនៅក្នុងប្រទេសជប៉ុន។
ជួនកាលកាំបិតកាត់ត្រីធូណាវែងជាងដាវជប៉ុនទៅទៀត ប្រសិនបើឧក្រិដ្ឋជនប្រើវាវាយប្រហារមនុស្ស ពិតជាគ្រោះថ្នាក់ណាស់មែនទេ?
ក្រៅពីនេះ ក៏មានប្រភេទកាំបិតផ្សេងទៀត ដែលមានគ្រោះថ្នាក់ដូចគ្នា។
នោះគឺកាំបិតទុកសម្រាប់វះត្រីបាឡែន ប៉ុន្តែវាមើលទៅដូចជាដាវជាង និងមិនសូវនិយមនៅលើទីផ្សារនោះទេ។ ដូច្នេះហើយ ប្រជាជនជប៉ុនតែងតែនិយាយលេងថា បើសិនជា Zombie វាយលុកផ្សារត្រីរបស់ជប៉ុន ពួកវាប្រហែលជាខុសធ្ងន់ណាស់។
Abe Kengo