តារាង​ឈ្មោះ​ជើង​ហោះ​ហើរ “ចែក​ផ្លូវ​ស្រ្តី” ពិត​ឬ​យ៉ាង​ណា?

តើអ្នកធ្លាប់មើលឃើញតារាងអេឡិចត្រូនិកកាលវិភាគជើងហោះហើរនៅអាកាសយានដ្ឋានដែរទេ? 

រាល់ពេលដែលឃើញតារាង ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដែលជិតបានឡើងយន្តហោះ។ ខ្ញុំតែងតែស្រមៃ​ថា៖ “រាល់​ជើង​ហោះ​ហើរ​នីមួយៗ យើង​អាច​ទៅ​កាន់​កន្លែងដែលល្អពិសេស” ។

យ៉ាងណាមិញ នៅថ្ងៃមួយនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ខ្ញុំបានប្រទះឃើញគោលដៅជើងហោះហើរត្រូវបាន​សរសេរ​ដោយ​ឈ្មោះ​ចម្លែក​បង្ហាញ​នៅ​លើ​ផ្ទាំង​ជូន​ដំណឹង​ថា “ចែកផ្លូវស្រ្តី” ។

ប្រាកដណាស់នៅពេលដែលឃើញអក្សរបែបនេះ មនុស្សជាច្រើននឹងនិយាយលេងថា៖ “ខ្ញុំ​មិន​ចង់​ឡើង​យន្តហោះ​នោះ​ទេ!”

យ៉ាងណាមិញ ចំពោះអ្នកដែលកំពុងចង់ចែកផ្លូវមិត្តស្រី ប្រហែលជាពួកគេចង់សាកល្បងជិះយន្តហោះបែបនោះ។

តាមពិតទៅ ឈ្មោះ​ពិតនៃគោលដៅជើងហោះហើរនេះគឺ Memanbetsu នៅ Hokkaido ។ មូលហេតុ​ដោយសារកុំព្យូទ័រ​ដែលប្រើសម្រាប់គ្រប់គ្រងតារាងអេក្រង់ត្រូវបានកំណត់ក្នុងទម្រង់ដោយស្វ័យប្រវត្តិ លទ្ធផលបណ្តាលឲ្យឈ្មោះ​គោល​ដៅ​ត្រូវ​បាន​​បក​​ប្រែ​​ខុស​ទៅ​ជា​ភាសា​ចិន។

មិននឹកស្មានថា ប្រទេសដែលមានម៉ត់ចត់ដូចជាជប៉ុន បែរជាបណ្តាលឲ្យមានកំហុសបែបនេះទាល់តែសោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: