រឿងគំនូរជីវចល Ghibli “How Do You Live?” ចំណាយដល់ទៅ ១៥ ពាន់លានយ៉េន
អ្នកដឹកនាំរឿងលោក Hayao Miyazaki នៃ Studio Ghibli ជាអ្នកដែលបានផលិតស្នាដៃល្បីជាច្រើនដូចជា Totoro និងព្រះនាង Mononoke ។ “How Do You Live?” គឺជារឿងភាគគំនូរជីវចលចេញផ្សាយឡើងវីញ បន្ទាប់ពីផ្អាកអស់រយៈពេលជិត ១០ ឆ្នាំ។
ផ្ទុយនឹងខ្សែភាពយន្តធម្មតា trailer ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ឬរោងកុន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន។ ចំណែកឯរឿងនេះបានក្លាយទៅជាប្រធានបទទាក់ទាញមតិសាធារណៈ ដោយមិនបានចំណាយលើការផ្សាយពាណិជ្ជកម្ម។ សូម្បីតែខិត្តប័ណ្ណក៏មិនបានចែកចាយនៅរោងកុន ហើយក៏មិនមានវត្ថុដែលទាក់ទងនឹងរឿងត្រូវបានដាក់លក់ផងដែរ។
រឿងនេះយកចំណងជើងពីប្រលោមលោកដែលមានឈ្មោះដូចគ្នារបស់អ្នកនិពន្ធ Genzaburo Yoshino ។ យ៉ាងណាមិញ ចំណាយលើការផលិតដល់ទៅ ១៥ ពាន់លានយ៉េន ជាង ២,៣ ពាន់លានយ៉េន បើប្រៀបនឹងការចំណាយផលិតរឿងព្រះនាង Mononoke ។ ដូច្នេះហើយ ឃើញថាផលិតករបានចំណាយកម្លាំងយ៉ាងច្រើនសម្រាប់រឿងនេះ។
ប្រហែលជាអ្នកផលិតចង់បង្ហាញទស្សនៈយ៉ាងស្វាហាប់ថា៖ ជំនួសដោយការផ្សាយពាណិជ្ជកម្មដែលអ្នកមើលមិនយល់ យើងសង្ឃឹមថាអ្នកទាំងអស់គ្នាអាច “មើល និងវាយតម្លៃ” បាន។
រឿងនេះបានចេញផ្សាយនៅលើទីផ្សារប្រទេសជប៉ុន ហើយក៏មានមតិជាច្រើនលើកឡើងថា៖ “បើមើលតែម្តង ពិបាកយល់ខ្លឹមសាររឿងទាំងមូលណាស់” ។
អ្នកដឹកនាំរឿងមួយនេះ ធ្លាប់ដកពាក្យសម្តីដែលប្រកាសចូលនិវត្តន៍ដើម្បីសាកល្បងខ្លួនឯង។ លោកបាននិយាយថា៖ “ខ្ញុំត្រូវធ្វើរឿងដែលពីមុនមកខ្លួនបានគេចវេះ។ ខ្ញុំបានផលិតស្នាដៃជាច្រើនទាក់ទងនឹងក្មេងជំទង់មានភាពសប្បាយរីករាយ សុខភាពល្អ និងស្មារតីឆ្ពោះទៅមុខ ប៉ុន្តែខ្ញុំតែងតែសួរខ្លួនឯង តើនោះជាអ្វីដែលខ្ញុំចង់ធ្វើដែរទេ?”
ព្រោះតែខ្លួនលោកជាមនុស្សដែលតែងតែរារ៉ែក ដូច្នេះគ្រប់គ្នាគិតថា ច្បាស់ជាមានរឿងជាច្រើនធ្វើឲ្យគាត់ពិបាកក្នុងចិត្តកាលពីក្មេង។ នៅទីបំផុត លោកបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងស្មារតី ដើម្បីជំនះការសង្ស័យក្នុងចិត្ត ព្រោះថាលោកចេះទទួលយកបញ្ហាដែលគ្រប់គ្នាជួបប្រទះ។
“ប្រហែលជាយើងរត់យឺតជាងអ្នកដទៃ ដូច្នេះមានរឿងខ្លះដែលយើងខ្មាសក្នុងចិត្តមិនហ៊ានប្រាប់អ្នកណា។ យ៉ាងណាមិញ ត្រូវតែមានភាពក្លាហ៊ានបង្ហាញជាសាធារណៈថា យើងកំពុងរស់នៅក្នុងភាពស្រពេចស្រពិលរបស់ខ្លួន” ។ លោកបានបង្កើតបុគ្គលិកលក្ខណៈរបស់តួអង្គឯកក្នុងរឿងដូចនេះ។
លោក Genzaburo Yoshino អ្នកនិពន្ធប្រលោមលោកដែលមានឈ្មោះដូចគ្នា ជាជីតារបស់លោក Miyazaki Hayao ។ ដោយត្រូវបានរៀបចំឡើងតាមកំណែទម្រង់សម័យនេះ ស្នាដៃនេះបង្កប់នូវសំឡេងក្នុងចិត្តរបស់ដឹកនាំរឿងលោក Miyazaki Hayao ។ អ្នកទាំងអស់គ្នាកំពុងតែរំពឹងថា រឿងនេះអាចទទួលបានការវាយតម្លៃវិជ្ជមាននៅទូទាំងពិភពលោក។
Abe Kengo