វប្បធម៌មុខម្ហូប​ជប៉ុន – ជា​កន្លែង​ដែល​នាំ​មក​នូវ​ភាព​រីក​រាយ​បំផុត​សម្រាប់​ប្រជាជន​ជប៉ុន

ប្រហែលជាមុខម្ហូបល្បីៗរបស់ជប៉ុនដូចជា ramen, sushi, tempura, sashimi, yakiniku គ្មានអ្វីចម្លែកសម្រាប់ជនបរទេស​នោះទេ។ មនុស្សជាច្រើនតែងតែគិតថា ប្រជាជនជប៉ុនពូកែចម្អិនម្ហូបដែលនាំចូលពីបរទេស និងធ្វើឲ្យកាន់​​តែ​​ឆ្ងាញ់។

ដូច្នេះហេតុអ្វីបានជាប្រជាជនជប៉ុនអាចចំណាយពេលច្រើន​ក្នុង​ការ​ចម្អិន​ម្ហូប​បែប​នេះ? មូលហេតុ​មកពីភាព​រីក​រាយ​ដែល​ពួក​គេ​ទទួលបានពេលចម្អិនមុខម្ហូប។

នៅពេលដែលគេព្យាយាមស្ទង់មតិលើចំណុចដែលធ្វើឲ្យមនុស្សរីករាយបំផុតនៃបណ្តាប្រទេសដូចជា អាមេរិក អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ និងជប៉ុន។ យើងនឹងដឹងអំពីភាពរីករាយក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនជប៉ុនតាម​រយៈ​​ចម្លើយ​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខាង​ក្រោម។

សហរដ្ឋអាមេរិក

១. ការរួមភេទ
២. ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់
៣. សម្រេចកាមដោយខ្លួនឯង
៤. ឱបនរណាម្នាក់
៥. ងូតទឹក ឬត្រាំទឹក
៦. ញញឹម
៧. បរិភោគអាហារឆ្ងាញ់ៗ
៨. ម៉ាស្សា
៩. ទៅកាន់កន្លែងដែលស្អាត
១០. គេងនៅលើគ្រែដែលស្អាត
១១. បំបាត់អារម្មណ៍ស្រេកទឹក
១២. លេងជាមួយសត្វ
១៣. ស្លៀកសម្លៀកបំពាក់ស្អាតបាត
១៤. ហាត់ប្រាណ ឬកីឡា

អង់គ្លេស

១. ការរួមភេទ
២. ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់
៣. ឱបនរណាម្នាក់
៤. សម្រេចកាមដោយខ្លួនឯង
៥. ញញឹម
៦. បរិភោគអាហារឆ្ងាញ់ៗ
៧. ទៅកាន់កន្លែងដែលស្អាត
៨. ងូតទឹក ឬត្រាំទឹក
៩. ម៉ាស្សា
១០. គេងនៅលើគ្រែដែលស្អាត
១១. បំបាត់អារម្មណ៍ស្រេកទឹក
១២. លេងជាមួយសត្វ
១៣. ស្លៀកសម្លៀកបំពាក់ស្អាតបាត
១៤. ហាត់ប្រាណ ឬកីឡា

អេស្ប៉ាញ

១. ការរួមភេទ
២. ឱបនរណាម្នាក់
៣. ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់
៤. សម្រេចកាមដោយខ្លួនឯង
៥. ញញឹម
៦. ងូតទឹក ឬត្រាំទឹក
៧. បរិភោគអាហារឆ្ងាញ់ៗ
៨. ម៉ាស្សា
៩. បំបាត់អារម្មណ៍ស្រេកទឹក
១០. ទៅកាន់កន្លែងដែលស្អាត
១១. គេងនៅលើគ្រែដែលស្អាត
១២. ស្លៀកសម្លៀកបំពាក់ស្អាតបាត
១៣. លេងជាមួយសត្វ
១៤. ហាត់ប្រាណ ឬកីឡា

អាល្លឺម៉ង់

១. ឱបនរណាម្នាក់
២. ការរួមភេទ
៣. ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់
៤. ញញឹម
៥. បរិភោគអាហារឆ្ងាញ់ៗ
៦. ទៅកាន់កន្លែងដែលស្អាត
៧. ងូតទឹក ឬត្រាំទឹក
៨. ម៉ាស្សា
៩. បំបាត់អារម្មណ៍ស្រេកទឹក
១០. សម្រេចកាមដោយខ្លួនឯង
១១. គេងនៅលើគ្រែដែលស្អាត
១២. ស្លៀកសម្លៀកបំពាក់ស្អាតបាត
១៣. លេងជាមួយសត្វ
១៤. ហាត់ប្រាណ ឬកីឡា

ដូច្នេះចុះជប៉ុនវិញ?

១. បរិភោគអាហារឆ្ងាញ់ៗ
២. ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់
៣. ឱបនរណាម្នាក់
៤. ញញឹម
៥. ការរួមភេទ
៦. បំបាត់អារម្មណ៍ស្រេកទឹក
៧. សម្រេចកាមដោយខ្លួនឯង
៨. ងូតទឹក ឬត្រាំទឹក
៩. ទៅកាន់កន្លែងដែលស្អាត
១០. ម៉ាស្សា
១១. ស្លៀកសម្លៀកបំពាក់ស្អាតបាត
១២. គេងនៅលើគ្រែដែលស្អាត
១៣. លេងជាមួយសត្វ
១៤. ហាត់ប្រាណ ឬកីឡា

លទ្ធផល​​ការ​ស្ទង់មតិ​បង្ហាញ​ថា ប្រជាជន​ជប៉ុន​មាន​អារម្មណ៍​សប្បាយរីករាយនៅពេលដែលពួកគេបរិភោគអាហារឆ្ងាញ់ៗ ច្រើនជាងបញ្ហារួមភេទទៅទៀត។ ជប៉ុនជាប្រទេសតែមួយគត់ដែលជ្រើសយកការទទួលទានអាហារឆ្ងាញ់ៗដំបូង​គេ ហើយ​ក៏​ជា​ប្រទេស​ដែល​ចាត់​ទុកបញ្ហារួមភេទស្ថិតនៅចំណាត់ថ្នាក់ទាប បើប្រៀបនឹងប្រទេសដទៃទៀត។

ដោយសារមូលហេតុ​នេះ ទើបជប៉ុនមានមុខម្ហូបឆ្ងាញ់ៗជាច្រើន ដែលអ្នកទាំងអស់គ្នានៅជុំវិញពិភពលោកចូលចិត្ត។ យ៉ាង​ណា​មិញ តាមរយៈចំណុចនេះបង្ហាញឲ្យឃើញ​ពី​មូល​ហេតុ​​ដែល​អត្រា​កំណើត​​នៅ​​ក្នុង​​ប្រទេស​​ជប៉ុន​ធ្លាក់​​ចុះ​យ៉ាង​​ខ្លាំង​​ដូច​​សព្វ​​ថ្ងៃ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: