ហេតុអ្វីបានជាជនជាតិ Kyrgyzstan ត្រូវគេចាត់ទុកថាស្រដៀងនឹងជនជាតិជប៉ុនជាងគេ?
ប្រហែលជាអ្នកទាំងអស់គ្នាគិតថា ពិបាកនឹងបែងចែកជនជាតិជប៉ុន កូរ៉េ និងចិន ប៉ុន្តែតាមពិតទៅ ជនជាតិ Kyrgyzstan ទើបត្រូវគេចាត់ទុកថា ស្រដៀងនឹងជនជាតិជប៉ុនជាងគេលើពិភពលោក។
តោះចូរក្រឡេកមើលរូបភាពមួយចំនួនរបស់ជនជាតិ Kyrgyzstan ទាំងអស់់គ្នាណា!
ហើយក៏មានមនុស្សជាច្រើនមានអារម្មណ៍ថា ពួកគេមើលទៅខុសពីជនជាតិជប៉ុន។ ប៉ុន្តែខ្ញុំគិតថា មកពីសម្លៀកបំពាក់ និងការតុបតែងខ្លួនខុសគ្នារវាងប្រទេសទាំងពីរប៉ុណ្ណោះ។
ចំណុចស្រដៀងគ្នាតាមរយៈរឿងទេវកថា
ប្រទេសនីមួយៗនៅលើពិភពលោកតែងតែមានរឿងទេវកថារបស់ខ្លួន ហើយក៏មានរឿងខ្លះខ្លឹមសារស្រដៀងគ្នាផងដែរ។ ជាពិសេស មានរឿងមួយនៅ Kyrgyzstan និយាយពីបងប្អូនពីរនាក់។ ក្នុងចំណោមបងប្អូនទាំងពីរ ម្នាក់ចូលចិត្តបរិភោគសាច់ និងបរបាញ់សត្វ ទើបសម្រេចចិត្តនៅ Kyrgyzstan ចំណែកម្នាក់ទៀតចូលចិត្តត្រី ដូច្នេះទើបឆ្លងសមុទ្រទៅកាន់ទឹកដីថ្មី ហើយក្រោយមកបានក្លាយជាជនជាតិជប៉ុន។
ក្នុងទេវកថាជប៉ុន មានរឿងស្រដៀងគ្នាមួយនិយាយពី បុរសជាប្អូនប្រុសរស់នៅលើភ្នំដើម្បីបរបាញ់សត្វ និងម្នាក់ជាបងទៅចាប់ត្រីក្នុងសមុទ្រ។ តើចំណុចនេះគ្រាន់តែជារឿងចៃដន្យឬ?
Kyrgyzstan នៅទីណា?
សូមក្រឡេកមើលផែនទី យើងអាចឃើញថា Kyrgyzstan ជាប្រទេសអាស៊ីកណ្តាល ដែលមានទង់ជាតិពណ៌ក្រហម។
ប្រទេសនេះស្ថិតនៅឆ្ងាយពីប្រទេសជប៉ុន ហើយត្រូវបានហ៊ុំព័ទ្ធដោយប្រទេសជាច្រើនទៀត។ ដូច្នេះហេតុអ្វីបានជាគេនិយាយថាពួកគេមើលទៅស្រដៀងគ្នាទាំងនៅឆ្ងាយយ៉ាងនេះ?
តើហ្សែនដូចគ្នាឬ?
ថ្វីត្បិតតែ មិនមានព័ត៌មានបញ្ជាក់អំពីការសង្ស័យនេះ ប៉ុន្តែលក្ខណៈរួមរបស់ពួកគេសុទ្ធតែមានសក់ខ្មៅ ភ្នែកខ្មៅ ស្បែកលឿង និងត្រូវបានគេចាត់ថ្នាក់ Mongoloid ដូចជនជាតិជប៉ុន។
ចំណុចស្រដៀងគ្នា
គេនិយាយថា មានចំណុចជាច្រើនដូចគ្នា ដូចជាចូលចិត្តសកម្មភាពក្រុម ចរិកលក្ខណៈម៉ឺងម៉ាត់ និងឧស្សាហ៍ព្យាយាម តែងតែផ្តោតសំខាន់លើទំនាក់ទំនងចុះសម្រុងគ្នារវាងមនុស្ស និងមនុស្ស។
ចំណុចខុសគ្នា
Kyrgyzstan ហាក់ដូចជាប្រទេសមួយដែលមិនប្រកាន់ភ្ជាប់ពេលវេលា។ រឿងដែលទៅយឺតពី ២ ទៅ ៣ ម៉ោងត្រូវគេចាត់ទុកជារឿងធម្មតាសម្រាប់ប្រជាជននៅទីនេះ។ ដោយរឿងនេះត្រូវគេចាត់ទុកជារឿងដែលមិននឹកស្មានដល់នៅក្នុងប្រទេសជប៉ុន។
ហើយក៏មានមតិយល់ថា បុព្វបុរសរបស់ជនជាតិជប៉ុនគឺជនជាតិយូដា។ ខ្ញុំធ្លាប់និយាយពីភាពស្រដៀងគ្នារវាងជនជាតិយូដា និងជនជាតិជប៉ុននៅលើគេហទំព័រ JAPO®︎ ពីមុន ហើយជនជាតិយូដាត្រូវគេចាត់ទុកថា ធ្លាប់រស់នៅជិតតំបន់ Kyrgyzstan ។
តើអ្នកគិតថាជប៉ុនស្រដៀងនឹងប្រជាជនប្រទេសណាជាងគេនៅលើពិភពលោក?
Abe Kengo