ជប៉ុន​ជា​ប្រទេស​ដែល​មាន​ភាព​គួរ​សម ហើយក៏ជាជាតិសាសន៍​​ដែល​​ចិត្ត​អាក្រក់​ដែរ​មែន​ទេ?

ជប៉ុនជាប្រទេសដែលពិភពលោកចាត់ទុកថាផ្តោតសំខាន់លើភាពគួរសម ធ្លាប់មានរឿងមួយចំនួនដែលពិភព​លោក​​សរសើរ​ជប៉ុន ដោយប្រជាជនជប៉ុនឆ្លៀតនៅរើសសំរាមក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់អន្តរជាតិ។ សូម្បី​តែ​​បន្ទប់​​ផ្លាស់សម្លៀកបំពាក់របស់កីឡាករ ក៏ឃើញថាគ្រប់យ៉ាងត្រូវបានសម្អាតយ៉ាងមានសណ្តាប់ធ្នាប់ បន្ទាប់ពីក្រុម​​ជប៉ុន​ចាក​​ចេញ។

យ៉ាង​ណា​មិញ ការ​រិះគន់​មិនតិចទេដែលនិយាយថា នៅ​ពី​ក្រោយ​ភាព​គួរ​សម​របស់​ប្រជាជនជប៉ុនគឺចិត្តអាក្រក់បំផុត​ហើយ​មែន​ទេ?

ជាពិសេស ក្នុងយុគសម័យដែលបណ្តាញសង្គមកាន់តែពេញនិយម គំនិតអាក្រក់ទាំងនោះកាន់តែមើលឃើញយ៉ាងច្បាស់តាមរយៈការបញ្ចេញមតិអវិជ្ជមាន បង្កប់អត្តន័យវាយប្រហារ ដោយផលប៉ះពាល់របស់វាបានធ្វើឲ្យមនុស្សជាច្រើន​ធ្លាក់​ក្នុង​សភាព​បាក់ទឹកចិត្ត ឬធ្វើអត្តឃាត។

រឿងបែបនេះ បានក្លាយជាបញ្ហានៅទូទាំងពិភពលោក ប៉ុន្តែខ្ញុំ​គិត​ថា ជប៉ុន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​​រង​​ផល​​ប៉ះពាល់​ខ្លាំង​បំផុត ដោយរួមទាំងពាក្យ​សម្ដី​ហិង្សា​នៅ​លើ​បណ្ដាញ​សង្គម។

តើអ្វីទៅកំពុងកើតឡើងចំពោះប្រជាជនជប៉ុនចាប់តាំងពីពេលដែលប្រព័ន្ធផ្សព្វផ្សាយបង្ហាញខ្លួន?

ប្រជាជនជប៉ុនតែងតែមានទំនោរមិនបញ្ចេញមតិអវិជ្ជមានរបស់ខ្លួននៅចំពោះមុខអ្នកដទៃ ដូច្នេះពួកគេតែង​តែ​ប្រើស្នាមញញឹមក្លែងក្លាយដើម្បីបញ្ឆោតគ្រប់គ្នា បន្ទាប់មកចូលបណ្តាញសង្គមដើម្បីបញ្ចេញអារម្មណ៍មិនពេញចិត្ត​​ទាំង​​អស់។ ទោះ​ជា​យ៉ាង​ណា មិនមែនមានន័យថា ប្រជាជនជប៉ុនទាំងអស់សុទ្ធតែដូច្នេះនោះទេ។

ជនជាតិជប៉ុនដែលមិនចង់ពិភាក្សាដោយផ្ទាល់ជាមួយអ្នកដទៃ នឹងផ្លាស់ប្តូរវិធីសាស្រ្តទំនាក់ទំនងរបស់ខ្លួន ដោយបង្កើតគណនីនិម្មិតនៅលើបណ្តាញសង្គម។ ថ្វីត្បិតតែ បណ្តាញសង្គមតែងតែណែនាំអ្នកប្រើប្រាស់ឲ្យប្រើឈ្មោះពិតរបស់​ខ្លួន យ៉ាងណា​មិញ នៅតែមានមនុស្សជាច្រើនកំពុងលាក់ឈ្មោះពិតរបស់ពួកគេ។ ព្រោះពួក​គេ​គិត​ថា ចំណុចនេះ​ជួយ​ឲ្យ​ពួក​គេអាចវាយតម្លៃអ្នកដទៃដោយសេរី មិនចាំបាច់ខ្លាចការវាយប្រហារមកវិញ។ ភាគីមិនដឹងថាគេជានរណា មិន​អាច​ស្វែង​រក ហើយក៏មិនអាចនិយាយគ្នាឲ្យច្បាស់ដែរ។

ផ្ទុយនឹងការបង្ហោះរបស់តារាល្បីៗ ដែលគ្រប់គ្នាអាចកំណត់អត្តសញ្ញាណបានយ៉ាងច្បាស់ ព្រោះការបញ្ចេញមតិភាគច្រើនចេញមកពីគណនីនិម្មិត ហើយពិបាកស្វែងរកថាគេជានរណាណាស់។

ធាតុពិតនៃជាតិនិយម

ចំណុចនេះធ្លាប់ត្រូវបានឆ្លុះបញ្ចាំងមួយផ្នែកតាមរយៈកម្រិតពិបាកនៃភាសាជប៉ុន ជាទិដ្ឋភាពមួយផ្សេងទៀតនៃជាតិនិយមដែលប្រកាន់យកនូវគំនិតអាក្រក់ ហើយមិនអាចបង្ហាញយ៉ាងច្បាស់។ ដោយប្រដូចនឹងពាក្យ “Iyami” ក្នុងភាសាជប៉ុន ប្រែថាចំអក។ មានន័យថា គេចាត់ទុកអ្នកជាមនុស្សល្ងង់ ហើយនិយាយសម្តីដូចជាកំពុងសរសើរ ប៉ុន្តែតាមពិតទៅ កំពុងសើចចំអកអ្នកនោះទេ។

នៅ Kyoto អ្នកគួរតែយកចិត្តទុកដាក់ចំណុចនេះ នៅពេលដែលនរណាម្នាក់សរសើរអ្នក អាចនឹងមានអត្តន័យបង្កប់​ពី​ក្រោយ។ ឧទាហរណ៍ “ល្អណាស់ដែលឃើញអ្នកសុខសប្បាយដូច្នេះ”។ ថ្វីត្បិតតែ ស្តាប់ទៅដូចជាការសរសើរ ប៉ុន្តែ​អត្តន័យ​ពិត​ដែលពួកគេចង់និយាយគឺថា៖ “អ្នករំខានខ្លាំងណាស់” ពិតជាស្មុគស្មាញណាស់មែនទេ?

ដោយសារនៅ Osaka មិនសូវមានអ្នកនិយាយបែបនេះ ដូច្នេះបន្ទាប់ពី Kyoto ប្រហែលជា Tokyo ។ ប្រហែលមនុស្សជាច្រើនស្គាល់ពីរបៀបនិយាយចំអករបស់ប្រជាជន Tokyo ហើយ​ខ្ញុំផ្ទាល់ជាអ្នករស់នៅទីក្រុង Tokyo ពេលខ្លះត្រូវអ្នករាល់គ្នាយល់ច្រលំព្រោះតែនិយាយលេងសើច។ ដូច្នេះ​មិន​ថា​ជនជាតិជប៉ុនដែលអ្នកជួបជាមនុស្សបែបណា អ្នកគួរ​តែ​យក​ចិត្ត​ទុក​ដាក់លើអ្វីដែលពួកគេនិយាយ តើបង្កប់អត្តន័យផ្សេងដែរទេ?

លក្ខណៈជាតិសាសន៍មួយដែលប្រកាន់គំនិតអាក្រក់ និងបង្ហាញនៅក្នុងភាសាជប៉ុន ដូច្នេះហើយ នោះក៏ជាមូលហេតុ​ដែលជនជាតិជប៉ុនតែងតែគិតឡើងវិញ ក្រោយពេលសន្ទនាដូចតទៅ៖ “ហេតុ​អ្វីបានជាម្នាក់នោះត្រូវចំណាយកម្លាំង​និយាយ​រឿង​បែប​នោះ?” ដូច្នេះហើយ យើងឃើញថា ចរិតរបស់ប្រជាជនជប៉ុនពិបាកយល់ដូច​ជាភាសា​របស់គេ​អញ្ចឹង​​ដែរ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: