ពិតឬយ៉ាងណាអត្រាកំណើន GDP របស់ជប៉ុនកើនរហូតដល់ ៦,០%
យោងតាមព័ត៌មានដែលត្រូវបានប្រកាសដោយការិយាល័យខុទ្ទកាល័យជប៉ុនកាលពីថ្ងៃទី ១៥ ខែសីហា ជាក់ស្តែងល្បឿនកំណើន GDP ត្រីមាសទីពីរ (ពីខែមេសា ដល់ខែមិថុនា) ឆ្នាំ ២០២៣ គឺ ៦,០% ។ ចំណុចនេះបង្កឲ្យមានមតិចម្រូងចម្រាសយ៉ាងខ្លាំងលើបណ្តាញសង្គម។
អត្រាកំណើន GDP ក្នុងស្រុកគឺ ៦,០% ដែលជាតួលេខច្រើន ហើយជាធម្មតាមានតែប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនប៉ុណ្ណោះ។ យ៉ាងណាមិញ មនុស្សភាគច្រើនមិនគិតថា សេដ្ឋកិច្ចជប៉ុនបែរជាអាចរីកចម្រើនយ៉ាងលឿនដូចនេះ។
បើប្រៀបនឹងឆ្នាំមុន អត្រាកំណើន GDP របស់ជប៉ុនមានត្រឹមតែ ១,៥% ប៉ុណ្ណោះ។ ប្រសិនបើអត្រាកំណើននេះបន្តអំឡុងពេលមួយឆ្នាំ ដូច្នេះយើងអាចប៉ាន់ប្រមាណ GDP ក្នុងឆ្នាំនេះនឹងឈានដល់កម្រិត ៦,០% ។
ប៉ុន្តែប្រសិនបើក្រឡេកទៅមើលស្ថានភាពសេដ្ឋកិច្ចដែលរអាក់រអួលរបស់ជប៉ុនក្នុងឆ្នាំ ២០២២ ចំណុចនេះពិបាកនឹងកើតឡើងណាស់។ ក្រៅពីនេះ ថ្វីត្បិតតែ បញ្ហាប្រាក់យ៉េនធ្លាក់ថ្លៃបានជម្រុញឲ្យការនាំចេញរថយន្តកើន និងផ្ទុយទៅវិញ បានបណ្តាលឲ្យតម្លៃក្នុងប្រទេសជប៉ុនកើនឡើងផងដែរ។ មិនបំផ្លើសទេដែលនិយាយថា អត្រាកំណើនជាក់ស្តែងអាចនឹងអវិជ្ជមាន ប្រសិនបើបូកបញ្ចូលផលប៉ះពាល់ដែលបណ្តាលមកពីតម្លៃឡើងថ្លៃ។
ដូចជាការប្រើប្រាស់របស់អ្នកស្រុកអាចបញ្ជាក់ចំណុចនោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចំណាយរបស់ប្រជាជនបានធ្លាក់ចុះ ០,៥% ។ ដូច្នេះបើតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន គ្មានអ្វីចម្លែកទេដែលកំណើន GDP របស់ជប៉ុនអាចនឹងធ្លាក់ដល់កម្រិតអវិជ្ជមាន។ ចំណុចនេះប្រហែលជាស្របនឹងការគិតរបស់ប្រជាជនជប៉ុន។
ដូច្នេះហេតុអ្វីបានជារដ្ឋាភិបាលប្រកាសអត្រាកំណើន GDP ខ្ពស់បែបនេះ?
មនុស្សជាច្រើនគិតថា រដ្ឋាភិបាលកំពុងតែរម្ងាប់អារម្មណ៍ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាជនគិតថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍល្អ និងធ្វើឲ្យពួកគេមានអារម្មណ៍ទុកចិត្តពេលចំណាយ។ ព្រោះនៅពេលដែលប្រជាជនជប៉ុនមានអារម្មណ៍ភ័យខ្លាច ពួកគេតែងតែកាត់បន្ថយការចំណាយ និងប្តូរទៅរកការសន្សំ ដែលបណ្តាលឲ្យសេដ្ឋកិច្ចមិនអាចងើបឡើងវិញបាន។
ក្រៅពីនេះ ក៏មានមតិខ្លះទៀតថា នេះជាយុទ្ធសាស្ត្រដំឡើងពន្ធរបស់រដ្ឋាភិបាល។ រឿងទាក់ទងនឹងការដំឡើងពន្ធពិតជាបានកើតឡើងមួយរយៈពេលមុន។ ប៉ុន្តែបើសិនជាដំឡើងពន្ធអំឡុងពេលដែលសេដ្ឋកិច្ចមានវិបត្តិដូចសព្វថ្ងៃ អាចនឹងបង្កឲ្យមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងដល់ប្រជាជនទូទាំងប្រទេស។
ជប៉ុនជាប្រទេសដែលធានាសេរីភាពសារព័ត៌មាន ប៉ុន្តែជាក់ស្តែងតើពិតដែរទេ? ដូច្នេះហើយ នៅពេលដែលអ្នកទទួលបានដំណឹងអ្វីមួយ សូមកុំប្រញាប់ចែករំលែកទាំងមិនទាន់បានវិភាគដោយប្រុងប្រយ័ត្ន។ មានតែដូច្នេះទេ ទើបយើងអាចរស់ក្នុងយុគសម័យ ៤.០ សព្វថ្ងៃ។
Abe Kengo