ក្នុងចំណោមញ្ញាណទាំង ៥ តើអ្នកគិតថាញ្ញាណមួយណាដែលកំណត់រសជាតិមុខម្ហូប?
អ្នកដឹងទេថា តើអ្វីទៅដែលកំណត់រសជាតិមុខម្ហូប? ជាក់ស្តែង រស់ជាតិដែលអ្នកមានអារម្មណ៍ក្នុងមាត់មិនដល់ ១% នៃរសជាតិសរុបដែលយើងគិតផង។ ដូច្នេះតើអ្វីទៅដែលធ្វើឲ្យយើងដឹងអំពីរសជាតិឆ្ងាញ់របស់មុខម្ហូប?
ចក្ខុវិញ្ញាណ៖ ៨៣ – ៨៧%
សោតវិញ្ញាណ៖ ៧ – ១១%
កាយវិញ្ញាណ៖ ១,៥ – ៣%
ឃានវិញ្ញាណ៖ ២ – ៣,៥%
កាយវិញ្ញាណរួមទាំងអារម្មណ៍នៅក្នុងមាត់ ដូច្នេះមិនថាអ្នកព្យាយាមបន្ថែមកាយវិញ្ញាណ អ្នកនឹងមានអារម្មណ៍ថា “រសជាតិឆ្ងាញ់” ដែលអ្នកទទួលបានក្នុងមាត់មិនច្រើនឡើយ។
តាមពិតទៅ ចក្ខុវិញ្ញាណគឺដើរតួនាទីសំខាន់បំផុត ដែលជួយឲ្យយើងមានអារម្មណ៍ថាមុខម្ហូបឆ្ងាញ់។ នេះជាមូលហេតុដែលចុងភៅយកចិត្តទុកដាក់ជាពិសេសលើពណ៌ និងការរៀបចំរបស់មុខម្ហូប។ ជាទូទៅពណ៌ក្រហម ទឹកក្រូច លឿង និងបៃតង មានមុខងារបង្កើនចំណង់អាហាររបស់មនុស្ស។ ផ្ទុយទៅវិញ ពណ៌លឿង បៃតង ខៀវ ស្វាយ ប្រផេះ និងខ្មៅអាចកាត់បន្ថយចំណង់អាហាររបស់មនុស្ស។ ឧទាហរណ៍ដូចជា អ្នកប្រាកដជាមិនចង់ហូបគុយទាវដែលមានពណ៌ខៀវនោះទេ។
ព័ត៌មានដែលភ្នែករបស់យើងទទួលបានមិនត្រឹមតែជាអ្វីដែលរៀបចំនៅលើចានប៉ុណ្ណោះទេ។ សូម្បីតែបរិយាកាសភោជនីយដ្ឋាន និងទិដ្ឋភាពជុំវិញក៏សំខាន់ណាស់ដែរ។
មនុស្សជាច្រើនមិនប្រកាន់ការធ្វើដំណើរឆ្ងាយទៅដល់ភោជនីយដ្ឋានក្បែរមាត់សមុទ្រនោះទេ ឬតំបន់ជាយក្រុងដើម្បីទទួលទានអាហារ។ នោះជាពេលដែលពួកគេអាចទទួលទានអាហារឆ្ងាញ់ និងបរិយាកាសល្អ។
ក្រៅពីបរិយាកាសនៅទីនោះ យ៉ាងណាមិញ គួរតែមានចំណុចដូចខាងក្រោម៖
តើអ្នកទទួលទានជាមួយនរណា ហើយជជែកគ្នាយ៉ាងណាពេលកំពុងទទួលទាន? មិនត្រឹមតែអាហារលំដាប់ខ្ពស់ ការទទួលទានអាហារជាមួយគ្រួសារ និងការសន្ទនាដ៏រីករាយគឺជា “រសជាតិពិត” នៃជីវិត។
តើអាហារដែលអ្នកទទួលទានសព្វថ្ងៃមានលក្ខណៈបែបណា? តើអ្នកបរិភោគអាហារផង ចុចទូរស័ព្ទផងឬ?
កាលពីយប់ម្សិលមិញ តើអ្នកបរិភោគមុខម្ហូបអ្វី? ហើយបរិភោគជាមួយនរណា? នៅពេលដែលទទួលទានពិតជាឆ្ងាញ់ និងធ្វើឲ្យអ្នកមិនអាចបំភ្លេចបានដែរទេ?
ជាធម្មតាអ្នកតែងតែរវល់ ដូច្នេះអ្នកប្រហែលជាមិនមានពេលទំនេរទទួលទានអាហារសមស្របនោះទេ។ ខ្ញុំក៏ដូចគ្នាដែរ ខ្ញុំយល់ចំណុចនេះ ដូច្នេះហើយ ហេតុអ្វីអ្នកមិនឆ្លៀតពេលរីករាយជាមួយនឹងអាហារដែលពិសេសបំផុតក្នុងជីវិតរបស់ខ្លួន?
Abe Kengo