បើសិនជាអ្នកកើតក្នុងខែសីហា យ័ន្តសំណាងដែលត្រូវនឹងអ្នកគឺ “Charm Pot”
សួស្តីអ្នកទាំងអស់គ្នា!
ខ្ញុំឈ្មោះ Wakaco ដែលសព្វថ្ងៃកំពុងដំណើរការហាងវេទមន្តមួយនៅក្នុងប្រទេសជប៉ុន ជាមួយនឹងប្រធានបទថ្មធម្មជាតិ និងហុងស៊ុយ។ ដើម្បីឲ្យសុភមង្គលមករកអ្នកក្នុងជីវិតប្រចាំថ្ងៃ ខ្ញុំនឹងផ្តល់ជូនព័ត៌មានទាក់ទងនឹងថ្មធម្មជាតិទាំងនេះ។
តើថ្មធម្មជាតិមានន័យដូចម្តេច?
ផ្កានីមួយៗបង្កប់អត្តន័យដោយឡែក ថ្មធម្មជាតិក៏ដូចគ្នាដែរ ថ្មមួយគ្រាប់ៗមានអត្តន័យខុសគ្នា។ នៅពេលនេះ ខ្ញុំចង់ណែនាំប្រភេទថ្មសម្រាប់អ្នកដែលកើតក្នុងខែសីហា។
នោះគឺជាថ្ម Peridot
ប្រសិនបើអ្នកកើតក្នុងខែសីហា ថ្មកំណើតរបស់អ្នកគឺ Peridot ។ Peridot មានអត្តន័យសំដៅលើ “ស្នេហាអាពាហ៍ពិពាហ៍” ។ ដែលត្រូវគេចាត់ទុកថាអាចកាត់បន្ថយចំណង់ផ្លូវភេទ គ្រប់គ្រងអារម្មណ៍ខឹង ទន្ទឹមនឹងនេះ ជួយបំបាត់គំនិតមិនត្រឹមត្រូវ និងនាំមកនូវភាពពេញលេញនៅក្នុងអាពាហ៍ពិពាហ៍។
ថ្ម Peridot មានថាមពលវិជ្ជមានជួយទប់ស្កាត់ចិត្តច្រណែន ឬឈ្នានីស នាំមកនូវភាពស្ងប់សុខក្នុងចិត្ត។ ដូច្នេះហើយ វាត្រូវគេចាត់ទុកជាថ្មធម្មជាតិពិសេស ដែលអាចនាំមកនូវសុភមង្គលដល់ជីវិតរបស់អ្នក។
ដបយ័ន្ត Charm Pot
ខ្ញុំនឹងជ្រើសយកថ្មធម្មជាតិ Peridot ទាំងនេះសម្រាប់ធ្វើដបយ័ន្ត ដើម្បីនាំមកនូវភាពវិជ្ជមានដល់អ្នក។ ក្រៅពីនេះ នៅខាងក្នុងថែមទាំងមានវត្ថុដូចជា៖
- ថ្ម Tourmaline ដើម្បីជួយឲ្យចិត្តរបស់អ្នកស្ងប់ និងផ្តោតអារម្មណ៍។
- ថ្មព្រះអាទិត្យនាំមកនូវទំនុកចិត្តដល់អ្នក ជាមួយនឹងប្រភពថាមពលស្រទន់ នឹងនាំអ្នកទៅកាន់ជីវិតដែលមនុស្សជាច្រើនស្រមៃចង់បាន។
- Aquamarine ជាប្រភេទថ្មធម្មជាតិមានប្រសិទ្ធភាពព្យាបាលជំងឺខ្ពស់។
- ស្មៅអ័ព្ទតំណាងឲ្យការដឹងគុណ និងសុភមង្គល។
បន្ទាប់ពីសម្អាតដបដោយឈើ Palo Santo គេលាយបំណែកថ្មធម្មជាតិចូលគ្នា ហើយធ្វើវេទមន្ត បន្ទាប់មកបិទគំរបដោយក្រមួន។ ចំពោះរបៀបប្រើ អ្នកអាចដាក់នៅលើតុ ហើយមើលវាពេលមានអារម្មណ៍នឿយហត់។
ដបយ័ន្តនេះក៏ប្រើសម្រាប់បន្សុទ្ធរបស់របរដែលអ្នកតែងតែយកតាមខ្លួន។ ដូច្នេះពេលមកដល់ផ្ទះ ចូរអ្នកបើគំរបយ័ន្ត និងដាក់របស់របររបស់អ្នកពីលើ។ ក្រៅពីនេះ អ្នកអាចចាក់ប្រេងក្រអូបដែលខ្លួនចូលចិត្តលើថ្មធម្មជាតិ ហើយយកតាមខ្លួនជំនួសយ័ន្តការពារ។
យ៉ាងណាមិញ អ្នកគួរតែចងចាំថា ដបយ័ន្តមិនសម្រេចបំណងរបស់អ្នកទាំងអស់នោះទេ ប៉ុន្តែខ្លួនអ្នកផ្ទាល់ត្រូវខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យបំណងប្រាថ្នាទាំងនោះក្លាយជាការពិត។ ដូច្នេះចូរចងចាំបំណងប្រាថ្នាក្នុងបេះដូង និងសម្លឹងមើលយ័ន្ត ដើម្បីដាស់តឿនខ្លួនឯងឲ្យព្យាយាមជានិច្ច យូរៗទៅវានឹងនាំអ្នកខិតកាន់តែជិតក្តីស្រមៃរបស់ខ្លួន។