២៥ ចំណុចដែលអ្នកគួរតែជៀសវាងដើម្បីក្លាយទៅជាមនុស្សស្រីល្អឥតខ្ចោះម្នាក់
Takarazuka Revue ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១៤ ជាក្រុមតន្ត្រីជប៉ុនដ៏ល្បីឈ្មោះ ដែលសមាជិកទាំងអស់ជាស្រ្តីមិនទាន់រៀបការ។ គេនិយាយថា ស្ត្រីដ៏អស្ចារ្យទាំងនេះធ្លាប់មានប្រវត្តិជាស្រ្តីអាក្រក់ម្នាក់។
គន្លឹះដែលជួយពួកគេឲ្យជោគជ័យដូចសព្វថ្ងៃ គឺជាការព្យាយាមជៀសវាងនឹងរឿងដែលធ្វើឲ្យខ្លួនកាន់តែអាក្រក់។ ចូរយើងក្រឡេកមើល ២៥ ចំណុចដែល Takarazuka Revue ចាត់ទុកជារឿងអាក្រក់។
១. ទម្រង់មុខមិនស្រស់បស់
២. មិនចេះនិយាយអរគុណ
៣. មិនចេះសរសើរយ៉ាងណាឲ្យល្អ
៤. កែវភ្នែកមិនភ្លឺ
៥. ជាមនុស្សគ្មានថាមពល
៦. សម្តីតែងតែរិះគន់
៧. គ្មានទំនុកចិត្តលើខ្លួនឯង
៨. គ្មានជំនឿ និងក្តីសង្ឃឹម
៩. មិនដឹងថាខ្លួនអាក្រក់
១០. សំឡេងខ្សោយ និងខ្មាស់អៀន
១១. តែងតែគិតថាខ្លួនឯងត្រូវ
១២. តែងតែនិយាយត្អូញត្អែរ
១៣. អាក់អន់ចិត្តចំពោះអ្នកដទៃ
១៤. តែងតែទម្លាក់កំហុសអ្នកដទៃ
១៥. តែងតែមានគំនិតអាក្រក់ចំពោះគ្រប់យ៉ាងដែលនៅជុំវិញ
១៦. ច្រណែននឹងអ្នកដទៃ
១៧. មិនចេះលះបង់ដើម្បីអ្នកទាំងអស់គ្នា
១៨. តែងតែសង្ស័យអ្នកដទៃ
១៩. មានមោទនភាពចំពោះខ្លួនឯងជ្រុល និងខ្វះការបន្ទាបខ្លួន
២០. មិនចេះស្តាប់ដំបូន្មានពីអ្នកដទៃ
២១. ងាយអាក់អន់ចិត្តចំពោះរឿងដែលមិនគួរ
២២. តែងតែមានគំនិតទុទិដ្ឋិនិយម
២៣. មិនដឹងពីបញ្ហា
២៤. តែងតែចង់ក្លាយជាមនុស្សដែលសំខាន់
២៥. ខ្វះកម្លាំងចិត្តក្នុងការងារ និងជីវិត។
តើអ្នកយល់យ៉ាងណាចំពោះចំណុចទាំង ២៥ ខាងលើដែលធ្វើឲ្យយើងកាន់តែអាក្រក់ទៅ? ខ្ញុំមិនបានសំដៅលើការផ្លាស់ប្តូរមុខមាត់យ៉ាងណានោះទេ ប៉ុន្តែខ្ញុំគ្រាន់តែកំពុងនិយាយអំពីអាកប្បកិរិយា និងការគិតរបស់យើងប៉ុណ្ណោះ។
ប្រសិនបើអ្នកយល់ថា ខ្លួនមានចំណុចមួយចំនួនស្ថិតក្នុងចំណោមចំណុចខាងលើ ចូរកែលម្អម្តងមួយៗ ដើម្បីក្លាយទៅជាមនុស្សស្រីដែលល្អម្នាក់។ ជាការពិតណាស់ នេះមិនមែនជាបញ្ហាសម្រាប់ស្រ្តីប៉ុណ្ណោះទេ យ៉ាងណាមិញ បុរសក៏គួរតែយកតម្រាប់តាមចំណុចទាំងនេះផងដែរ។ មានតែដូច្នេះទេ ទើបយើងអាចកែប្រែខ្លួនឯងឲ្យកាន់តែល្អប្រសើរ និងក្លាយជាមនុស្សដែលល្អបំផុតមែនទេ?
Abe Kengo