គម្លាតជំនាន់ និង​ភាព​ខុស​គ្នា​នៃ​ទស្សនៈ​របស់​មនុស្ស​ជំនាន់​នី​មួយៗ​នៅ​ក្នុង​ប្រទេស​ជប៉ុន

នៅលើពិពភលោក ការត្អូញត្អែរអំពី “យុវជនសម័យនេះ” បានក្លាយទៅជារឿងធម្មតា។ គេនិយាយថា ការត្អូញត្អែរទាំងនោះត្រូវបានសរសេរឡើងដោយកម្មករកសាងពីរ៉ាមីតរបស់អេហ្ស៊ីប។ ដូច្នេះហើយ តើចំណុចខុសគ្នារវាងជំនាន់មួយ និងជំនាន់មួយទៀតដែលកំពុងធ្វើការក្នុងសង្គមជប៉ុនសព្វថ្ងៃជាអ្វី?

ពេលដែលឈានចូលវ័យ ៥០ ឆ្នាំ ខ្ញុំចង់ចែករំលែកប្រាប់អ្នកទាំងអស់គ្នា អំពីគម្លាតជំនាន់នៅជប៉ុនដែលខ្ញុំមើលឃើញ។

ជំនាន់អ្នកដែលមានអាយុពី ៥០ ឆ្នាំឡើង

ជំនាន់នេះគេហៅថា “ជំនាន់ Showa” ព្រោះនោះជាសម័យកាលដែលអ្នកនៅជំនាន់ខ្ញុំកើត។ ខ្ញុំធំដឹងក្តីនៅសម័យកាល​ដែល​គ្មាន​អុីនធឺណេត ឬ​ទូរស័ព្ទ​ដៃ សូម្បីតែរឿងទៅសាលានាពេលនោះក៏ពិបាកដែរ។

ក្នុងសម័យនេះ គុណសម្បត្តិនៃទស្សនៈត្រង់ថា គ្រប់គ្នាតែងតែចង់បានភាពក្លាហាន ពួកគេអាចមិនគេងពេញមួយ​យប់​ដើម្បី​បំពេញ​ការ​ងារ ដោយសារមនុស្សជាច្រើនឲ្យតម្លៃលើការបង្កើតទំនាក់ទំនងតាមរយៈការងារ ដូច្នេះពួក​គេមានទំនោររការងារ​ដែល​ទាក់​ទង​នឹង​ការ​លក់​ទំនិញ។

គុណវិបត្តិ​នៃ​មនុស្សជំនាន់នេះគឺថា ពួកគេតែងតែប្រើភាពក្លាហាននោះមកដោះស្រាយរឿងគ្រប់យ៉ាង។ ក្នុងសម័យ​​នេះ នៅពេលដែលការងារកាន់តែស្មុគ្រស្មាញ ត្រឹមតែភាពក្លាហានមិនអាចដោះស្រាយបញ្ហាផ្សេងនៅកន្លែងធ្វើ​ការ​បាន​ឡើយ។

ជំនាន់អ្នកដែលមានអាយុពី ៣០ ទៅ ៤០ ឆ្នាំ

ជំនាន់នេះគេហៅថា “ជំនាន់ Heisei” តាមសម័យកាលដែលពួកគេកើត។ ដោយសារការអប់រំនៅជំនាន់ Showa មាន​ភាព​តឹង​រ៉ឹង​ខ្លាំង ដូច្នេះ​ផ្ទុយ​ទៅ​វិញ បរិយាកាសអប់រំក្នុងជំនាន់នេះមានភាពងាយស្រួល។

គុណសម្បត្តិនៃជំនាន់នេះគឺថា ពួកគេស្ថិតនៅកណ្តាលចន្លោះជំនាន់ដែលបានរៀបរាប់ខាងលើ និងខាងក្រោម ដូច្នេះ​​ខ្ញុំ​​គិត​​ថា នេះជាជំនាន់ដែលមានតុល្យភាពជាងគេ។

គុណវិបត្តិ​គឺថា ពួកគេ​ច្រើនតែ​មិន​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ដោយគិតថា យល់ល្អគួរតែសួរអ្នករាល់គ្នា។ ថ្វីត្បិត​តែនោះជាដំណោះស្រាយដែលលឿន ប៉ុន្តែបើបន្តបែបនេះ ពួកគេមិនអាចនាំមុខអ្នកដែលបានណែនាំនោះ​​ទេ។

ជំនាន់អ្នកដែលមានអាយុក្រោម ២០ ឆ្នាំ

យុវជនទាំងនេះគេហៅថា “ជំនាន់ Z” ពួក​គេ​កើត​ក្នុង​សម័យ​ដែល​បច្ចេកវិទ្យា​ព័ត៌មានអភិវឌ្ឍយ៉ាងខ្លាំង នៅពេលដែលអុីនធឺណេត និងស្មាតហ្វូនបានក្លាយជារឿងពេញនិយមសម្រាប់គ្រប់គ្នា។ យ៉ាងណាមិញ នោះក៏ជាពេលដែលសេដ្ឋកិច្ច​ក្នុង​ប្រទេស​ជប៉ុនធ្លាក់ចុះ ដូច្នេះខ្ញុំមិនប្រាកដថាគ្រប់យ៉ាងដំណើរការល្អសម្រាប់ពួកគេដែរអត់ទេ។

គុណសម្បត្តិនៃ “ជំនាន់ Z” ត្រង់ថា សមត្ថភាពប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាថ្មីៗគ្មានការលំបាកច្រើន។ ការ​ដែល​​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​ក៏​ធ្វើ​ឲ្យយុវជន​ទាំងនោះ​លែង​មាន​ទម្លាប់​ចាយវាយខ្ជះខ្ជាយដូច​មុន​ទៀត​ដែរ។

គុណវិបត្តិគឺថា យុវជនសម័យនេះពឹងផ្អែកច្រើនលើអុីនធឺណេត ដោយសារពួកគេអាចស្វែងយល់រឿងគ្រប់យ៉ាង​លើ​អុីនធឺណេត មិនចាំបាច់សួរអ្នកដទៃឡើយ។ ព្រោះតែជឿលើព័ត៌មានលើអុីនធឺណេតពេក ដូច្នេះពួកគេងាយទទួល​រង​ចំណុច​​អវិជ្ជមាន។ ទន្ទឹមនឹងនោះ ថែមទាំងបានកាត់បន្ថយ​សមត្ថភាព​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់ទងជាមួយមនុស្ស​ជុំវិញ​ខ្លួន ដោយធ្វើឲ្យពួកគេពិបាកបង្កើតទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។

ឃើញថា គម្លាតរវាងជំនាន់មួយទៅនឹងជំនាន់មួយទៀត មានភាពខុសគ្នាខ្លាំងត្រឹមអំឡុងពេល ៣០ ឆ្នាំ។ ថ្វីត្បិត​តែ ខ្ញុំតែងតែមានទំនោរការពារសម័យ Showa របស់ខ្លួន ប៉ុន្តែពេលវេលាផ្លាស់ប្តូរ ហើយខ្ញុំគិតថា​ ខ្លួនត្រូវខំប្រឹងស្វែង​​យល់​​គំនិត​​របស់​​យុវជន។

ទោះជាយ៉ាងនេះក្តី ខ្ញុំនៅតែគិតថា យុវជនសម័យនេះគួរតែដឹងថា មូលហេតុដែលជប៉ុនមានអំណោចដោយពឹងលើមនុស្ស “ជំនាន់ Showa” ។ ដូច្នេះហើយ អ្វីដែលសំខាន់យើងអាចឃើញពីតុល្យភាព ​​តាម​រយៈការកត់សម្គាល់គុណសម្បត្តិ​​នៃ​​​ជំនាន់​​​នីមួយៗ​។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: