តោះមកស្គាល់ពីតំបន់អាមេរិកខ្នាតតូចនៅលើទឹកដីប្រទេសជប៉ុន
កន្លែងមួយដែលមិនសូវមានអ្នកស្គាល់ស្ថិតនៅខេត្ត Oita ប្រទេសជប៉ុន។ ជាកន្លែងនេះហើយ។
https://trafficnews.jp/post/126899
នេះជារូបភាពស្ថានីយ៍ Usa ស្ថិតនៅទីក្រុង Usashi ខេត្ត Oita ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា ឈ្មោះស្ថានីយ៍ដូចជាកំពុងលេងសើច ព្រោះឈ្មោះពិតរបស់ទីក្រុងបើអានតាម hiragana គឺ “usa” ។ ពេលក្រឡេកមកមើលរូបភាពនេះ យើងដូចជាមើលឃើញនិមិត្តរូបអ្វីម្យ៉ាងខាងក្រោម ដែលមើលទៅដូចទង់ជាតិអាមេរិកមែនទេ?
ថ្វីត្បិតតែមើលទៅមានភាពច្របូកច្របល់បន្តិច ប៉ុន្តែនេះជានិមិត្តសញ្ញានៃទីក្រុងដែលត្រូវបានរចនាឡើងតាមទង់ជាតិអាមេរិក។ ឈ្មោះស្ថានីយ៍ Usa AMERICAN ហាក់ដូចជាត្រូវនរណាម្នាក់យកមកដាក់តាមអំពើចិត្ត ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល។
មិនត្រឹមតែស្ថានីយ៍ប៉ុណ្ណោះទេ ប្រជាជនក្នុងទីក្រុងដាក់ឈ្មោះដែលបង្កប់អត្តន័យអាមេរិកលើផលិតផលរបស់ខ្លួន។ គេប្រើប្រអប់ក្រដាសកាតុងដែលមានអក្សរ “THE USA BOX” សម្រាប់ដាក់ផលិតផលក្នុងតំបន់។
ប្រហែលជាចំណុចទាំងនេះមិនទាន់ទទួលបានការអនុញ្ញាតពីអាមេរិកនោះទេ យ៉ាងណាមិញ អ្នកដែលគិតឃើញគំនិតនេះ ប្រហែលជាចង់ផ្សព្វផ្សាយអំពីប្រទេសអាមេរិក។ គួរឲ្យសោកស្តាយភាគច្រើនប្រជាជនដែលរស់នៅជប៉ុនក៏មិនដឹងពីវត្តមាននេះដែរ។
Abe Kengo