តើនឹងមានអ្វីកើតឡើងនៅពេលដែលអ្នកនិយាយជាមួយមនុស្សស្លាប់ខួរក្បាល?
ករណីស្លាប់ខួរក្បាលជាស្ថានភាពដែលខួរក្បាលលែងដំណើរការដោយសារគ្រោះថ្នាក់ ឬជំងឺ ប៉ុន្តែបេះដូងនៅតែលោត ហើយអ្នកជំងឺនៅតែអាចដកដង្ហើមបាន។
ក្នុងភាសាជប៉ុនគេហៅថាមនុស្សរុក្ខជាតិ ដោយសារការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្រ្ត ចំនួនអ្នកជំងឺស្លាប់ខួរក្បាលអាចបន្តជីវិតកាន់តែច្រើន។ ទោះជាយ៉ាងណា តើពួកគេនៅតែមានអារម្មណ៍ដែរទេ?
នៅជប៉ុនមានកំណត់ត្រាមួយនិយាយពីអ្នកចិត្តវិទ្យា ដែលអាចសន្ទនាជាមួយនឹងអ្នកជំងឺស្លាប់ខួរក្បាល។ តោះចូរក្រឡេកមកមើលរឿងខាងក្រោមនេះ។
ព័ត៌មានអ្នកជំងឺ
ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានបញ្ជូនចូលបន្ទីរពេទ្យក្រោមស្ថានភាពដាច់សរសៃឈាមក្នុងខួរក្បាល បន្ទាប់ពីត្រូវប្តីវាយដំ។ ស្រ្តីនោះបានក្លាយជាមនុស្សរុក្ខជាតិ និងដេកនៅមួយកន្លែងអស់រយៈពេល ២ ឆ្នាំ។
កូនស្រីទាំងពីរនាក់របស់ស្រ្តីនោះបានអញ្ជើញអ្នកចិត្តវិទ្យាមកនិយាយជាមួយម្តាយរបស់ខ្លួន។ យ៉ាងណាមិញ ពួកគេមិនបានរៀបរាប់រឿងនៅក្នុងគ្រួសារប្រាប់អ្នកចិត្តវិទ្យានោះទេ ព្រោះពួកគេចង់ដឹងថា តើលទ្ធផលពិតដែរទេ?
ការសន្ទនាដែលពោរពេញទៅដោយទឹកភ្នែក
“ចូរអត់ទោសឲ្យ Yosuke-san” ជាពាក្យដំបូងដែលអ្នកចិត្តវិទ្យាបាននិយាយ។
ដោយសារតែគាត់មិនដឹងថា Yosuke-san ជានរណា ទើបគាត់សួរថា៖ “តើអ្នករាល់គ្នាស្គាល់ Yosuke-san ដែរទេ?”
ជាប្តីរបស់ស្រ្តីរូបនោះ ដែលជាអ្នកធ្វើឲ្យជីវិតរបស់គាត់ក្លាយទៅជាបែបនេះ។ នៅពេលដែលឮនិយាយពីឪពុករបស់ខ្លួន កូនស្រីទាំងពីរខឹងយ៉ាងខ្លាំង ហើយនិយាយថា៖
“នេះហើយជាលទ្ធផលដែលបណ្តាលមកពីពុកវាយដំ ទើបធ្វើឲ្យម្តាយរបស់ខ្ញុំទៅជាយ៉ានេះ” ។
“តើពិតទេដែលម្តាយខ្ញុំចង់និយាយបែបនេះ ដើម្បីឲ្យពួកយើងលើកលែងទោសឲ្យពុក?”
អ្នកចិត្តវិទ្យាគ្រវីក្បាល ហើយឆ្លើយថា “អត់ទេ សរសៃឈាមរបស់គាត់ដាច់មិនមែនជាកំហុសរបស់ពុកនាងនោះទេ តែដោយសារវាសនា។ ដូច្នេះហើយ កុំបន្ទោសឪពុករបស់នាងទៀត” ។
ព្រោះឪពុករបស់គេក៏ធ្លាប់មកមើលប្រពន្ធប៉ុន្មានដងដែរ ប៉ុន្តែឪពុកកូនទាំងបីតែងតែឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្បែរគ្រែអ្នកជំងឺ ដូច្នេះប្រហែលជាគាត់ក៏ស្តាប់ឮដែរ។
អ្នកចិត្តវិទ្យាព្យាយាមណែនាំកូនស្រីទាំង ២ របស់អ្នកជំងឺថា “គាត់ចង់ផ្សះផ្សាទំនាក់ទំនងឪពុកកូននាង។ ព្រោះនៅថ្ងៃដែលគាត់ដាច់សរសៃឈាម ឪពុករបស់នាងគ្រាន់តែវាយក្បាលគាត់ស្រាលប៉ុណ្ណោះ ដូច្នេះមូលហេតុចម្បងមិនមែនជាកំហុសរបស់ពុកនាងនោះទេ” ។
គាត់បន្តទៀតថា “ក្រៅពីនេះ គិលានុបដ្ឋាយិកាធាត់នោះជាស្ត្រីគំរោះគំរើយម្នាក់។ ម្តាយរបស់នាងស្អប់ម្នាក់នឹងណាស់ ព្រោះគេតែងតែធ្វើឲ្យគាត់ឈឺ។ ជើងរបស់គាត់តែងតែមានអារម្មណ៍ថាត្រជាក់ ហើយឈឺ ដូច្នេះសូមជួយថែទាំជើងរបស់គាត់ផង” ។
“កាត់ក៏ចង់ឲ្យឪពុករបស់នាងមកមើលថែទាំគាត់ដែរ ដូច្នេះសូមអភ័យទោស និងរស់នៅដោយចុះសម្រុងជាមួយឪពុករបស់នាង។ គាត់ថែមទាំងចង់ដឹងថា តើផ្កាលីលីនៅក្នុងសួនច្បាររីកយ៉ាងណាហើយ? សូមយកវាមកទីនេះ ដើម្បីឲ្យគាត់អាចស្រង់ក្លិនផង” ។
នៅទីបំផុតកូនរបស់គាត់ទាំងពីរនាក់ក៏បានទទួលយកការពិត៖ “យើងយល់ហើយ បើសិនជាម៉ាក់និយាយដូច្នេះមែន យើងនឹងអត់ទោសឲ្យគាត់” ។
ថ្វីត្បិតតែគាត់បានទទួលមរណៈភាពក្រោយរយៈពេលពីរសប្តាហ៍ ប៉ុន្តែដោយសារតែរឿងនេះ ឪពុកកូនទាំងបីនាក់អាចមើលថែគាត់អំឡុងពេលចុងក្រោយនៃជីវិត។ ពួកគេថែមទាំងទិញប្រេងប្រអូបក្លិនផ្កាលីលី ដើម្បីច្របាច់ និងកំដៅជើងរបស់គាត់ជារៀងរាល់ថ្ងៃផងដែរ។
រឿងនេះស្តាប់ទៅហាក់ដូចជាមិនគួរឲ្យជឿ ប៉ុន្តែវាពិតជាបានកើតឡើងនៅក្នុងប្រទេសជប៉ុន។ ថ្វីត្បិតតែមិនមានភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ថានេះជារឿងពិត ប៉ុន្តែក៏មិនអាចបញ្ជាក់ថា មិនអាចទៅរួចដែរ។
Abe Kengo