ទស្សនៈគំនិត​នៃ “អំពើ​អាក្រក់​ចាំ​បាច់” នៅ​ក្នុង​សង្គម​ជប៉ុន

ភាគច្រើនមនុស្សតែងតែបែងចែករវាងល្អ និងអាក្រក់ យ៉ាងណាមិញ នៅប្រទេសជប៉ុនគេបែងចែកអំពើអាក្រក់ជា ២ ប្រភេទ​ខុស​គ្នា។ នោះគឺ “អំពើអាក្រក់ទាំងស្រុង” និង “អំពើអាក្រក់ចាំបាច់” ។

តើអំពើអាក្រក់ទាំងពីរនេះខុសគ្នាត្រង់ណា? តោះចូរក្រឡេកមកមើលចំណុចខុសគ្នា។

អំពើអាក្រក់ទាំងស្រុង

ទាំងនោះជាអ្វីដែលមិនថាអ្នកពន្យល់យ៉ាងណាក៏គ្រប់គ្នាមិនទទួលយកដែរ។ ឧទាហរណ៍ការបាញ់សម្លាប់អ្នកថ្មើរ​ជើង​ម្នាក់ ជា​ការ​ពិត​ណាស់ អំពើព្រៃផ្សៃដូចនេះត្រូវគេចាត់ទុកជា “អំពើអាក្រក់ទាំងស្រុង” ដែលគ្មាននរណាម្នាក់អាច​ទទួល​យក​បាន​ឡើយ។

សូម្បីតែក្រុមម៉ាហ្វីយ៉ាជប៉ុន ឬគេហៅថា yakuza លក់សារធាតុញៀន គំរាមកំហែងប្លន់ប្រជាជនសុទ្ធតែត្រូវគេចាត់ទុក​ជា “អំពើ​អាក្រក់​ទាំង​ស្រុង” ។

អំពើអាក្រក់ចាំបាច់

និយមន័យនៃពាក្យ “អំពើអាក្រក់ចាំបាច់” ហាក់ដូចជាស្មុគស្មាញបន្តិច។ ជាអំពើ​ដែល​ផ្ទុយ​នឹង​ច្បាប់ ដូច្នេះបើតាមការវិនិច្ឆ័យធម្មតា អាចត្រូវគេចាត់ទុកជា​អំពើ​អាក្រក់។ ប៉ុន្តែបើពិចារណាឲ្យបានដិតដល់ ស្រាប់តែមានអំពើអាក្រក់​​​ទាំង​​នោះ អ្នក​ប្រាកដ​ជា​មិន​សូវ​យល់។

ដូច្នេះហើយ កាលពីមុន yakuza ជប៉ុនក៏ធ្លាប់ប្រព្រឹត្តអំពើអាក្រក់ចាំបាច់ជាច្រើនផងដែរ។ ដូចជាយុវជនតែងតែសប្បាយនៅពេលដែលបង្កបញ្ហាដល់មនុស្សនៅជុំវិញ។ ការណែនាំយុវជនទាំងនោះជាតួនាទីរបស់ yakuza មិនមែនប៉ូលិស​​នោះ​​ទេ។

ប៉ូលិសអាចធ្វើសកម្មភាពក្នុងកម្រិតដែលច្បាប់អនុញ្ញាតប៉ុណ្ណោះ ដូច្នេះហើយ ប៉ូលិសមិនអាចធ្វើអ្វីបានចំពោះ “អំ​ពើ​ដែល​ផ្ទុយ​នឹង​ច្បាប់តែបង្កការរំខាន” នោះទេ។ ចំណែកឯ yakuza ពួកគេមិនចាំបាច់ខ្វល់ច្រើនទេ ហើយតែង​​តែ​​ដោះ​ស្រាយ​បាន​លឿន​បំផុត។

ដើមឡើយ Yakuza ជាក្រុមដែលមនុស្សគ្រប់គ្នាអាចមកពិគ្រោះយោបល់ចំពោះបញ្ហាដែលច្បាប់មិនអាចដោះស្រាយបាន។ ចំណុនេះក៏ធ្លាប់កើតឡើងនៅសម័យសាមូរ៉ៃផងដែរ។

ជាទូទៅសាមូរ៉ៃមួយរូបមិនអាចសម្លាប់មនុស្សនោះទេ ប៉ុន្តែមានច្បាប់រួមមួយ ប្រសិនបើសាមូរ៉ៃត្រូវគេសម្លាប់ កូនរបស់​សាមូរ៉ៃដែលស្លាប់នោះ អាចសុំឲ្យសាមូរ៉ៃផ្សេងទៀតទៅសម្លាប់សត្រូវសងសឹកឲ្យឪពុកដោយស្របច្បាប់ ដោយមិន​ចាំបាច់​ដឹងពីមូលហេតុ​សាមូរ៉ៃត្រូវគេសម្លាប់ទេ។ ដូច្នេះហើយ ចំណុចនេះអាចនឹងត្រូវគេចាត់ទុកជារឿងមិន​សម​ហេតុ​​​ផល បើ​តាម​ទស្សនៈ​របស់ប្រទេសដទៃទៀត។ ការសងសឹកនេះគេហៅថា “adauchi” និងគួរឲ្យភ្ញាក់ផ្ញើលពេលដែលដឹងថា ប្រជាជនជាច្រើននៅសម័យនោះគាំទ្ររឿងនេះ។

តើអ្វីទៅជាអំពើអាក្រក់ចាំបាច់នៅសម័យនេះ?

ថ្វីត្បិតតែ “អំពើអាក្រក់ចាំបាច់” ជាចំណុចរសើបនៅពេលដែលលើកឡើង យ៉ាងណាមិញ វានៅតែបន្តក្នុងក្រុម yakuza ។ ដំបូងឡើយ yakuza ជាបុគ្គលពិសេសជួយដោះស្រាយបញ្ហាក្នុងមូលដ្ឋាន។ គេតែងតែលើកឡើងថា ក្មេងទំនើង​លែង​ហ៊ាន​បង្ករឿង​ រំខានដល់​ប្រជាពលរដ្ឋ​ពេល​ឃើញ yakuza ។ ក្រុម​ម៉ាហ្វីយ៉ា​មក​ពី​បរទេស​ក៏​នឹង​ភ័យ​ខ្លាច​មិន​​ហ៊ាន​​ចូល​ទីក្រុងធ្វើសកម្មភាពដែរ។

ប៉ុន្តែនៅពេលដែល yakuza ចាប់ផ្តើមចូលរួមការជួញដូរគ្រឿងញៀន និងធ្វើឲ្យប៉ះពាល់ដល់សង្គមកាន់តែខ្លាំង ប៉ូលិស​ជប៉ុន​បាន​បង្កើន​ការ​បង្រ្កាប​ក្រុម yakuza ដែលធ្វើឲ្យចំនួនសមាជិកក្រុមថយចុះយ៉ាងលឿន។

នៅពេលដែលក្រុម yakuza បាត់បង់អំណាច នោះក៏ជាពេលដែលក្រុមក្មេងទំនើងត្រលប់មកវិញដែរ ហើយក្រុម​ម៉ាហ្វីយ៉ា​នៅ​ក្រៅ​ប្រទេស​បានពង្រីកអំណោចរបស់ខ្លួន។ ប៉ូលិសជប៉ុនកំពុងខំប្រឹងទប់ទល់នឹងក្រុមឧក្រិដ្ឋជនទាំងនោះ ប៉ុន្តែ​ហាក់​ដូច​ជា​មិន​រលូន​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ចំពោះ yakuza នោះ​ទេ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: