បើ​ចង់​ដឹង​ថា ជន​ល្មើស​រត់​តាម​ទិស​ណា “មកសួរ​កង្កែប​ទៅ​ដឹង​ហើយ”

ប៉ូលិសមួយរូបកំពុងដេញតាមជនល្មើសម្នាក់ ស្រាប់តែបាត់ដានរបស់ជននោះ។ គាត់ឆ្ងល់ថា៖ “មិនដឹងជននោះរត់ទៅតាមណា?”

ប្រសិនបើជាអ្នក ក្នុងករណីគ្មាននរណាម្នាក់នៅជុំវិញ តើ​អ្នក​នឹង​ធ្វើ​ដូចម្តេច​?

ចំណុចដែលគួរឲ្យអារម្មណ៍ចាប់មួយត្រូវបានកត់ត្រាក្នុងសៀវភៅពុម្ពសម្រាប់ប៉ូលិសកាលពីសម័យមុន អំឡុងពេលដែលជប៉ុន​​កំពុង​​ចាប់​ផ្តើម​សង្រ្គាម​បន្ទាប់ពីសម័យសាមូរ៉ៃបានបញ្ចប់។

ដោយសារជប៉ុននាពេលនោះកំពុងស្ថិតក្នុងដំណាក់កាលទំនើបភាវូបនីយកម្ម ដូច្នេះហើយ បានជាពួកគេទាមទារឲ្យ​វិធីសាស្រ្ត​ទាំងអស់ត្រូវមានភាពច្បាស់លាស់។ យ៉ាងណាមិញ បែរជាមានវិធីសាស្រ្ត​មួយ​ក្នុងសៀវភៅពុម្ពសរសេរដូច​ត​ទៅ៖

“ចូរស្តាប់សម្លេងកង្កែប​យំឲ្យច្បាស់” ។

ព្រោះតែជនល្មើសមិនរត់តាមទិសដែលមានសំឡេងកង្កែបយំនោះទេ ដូច្នេះហើយ អ្នកគួរតែរកផ្លូវដែលមិនមានសំឡេង​កង្កែប​យំ។

ពិតជាមិនគួរឲ្យជឿទេ ដែលចំណុចនេះធ្លាប់ត្រូវបានកត់ត្រាក្នុងសៀវភៅពុម្ពសម្រាប់ប៉ូលិសជប៉ុនមែនទេ? យ៉ាង​ណា​មិញ គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ហេតុ​ផល។

នៅតំបន់ជនបទជប៉ុន គ្រប់គ្នាតែងតែនិយាយថា​៖ “នៅពេលដែលជ្រូកព្រៃមួយក្បាលបង្ហាញខ្លួន កង្កែមមិនយំទេ” ។ នោះ​​ក៏​​ព្រោះ​​តែ​​កង្កែប​​មាន​​ទំនោរ​​ឈប់យំពេលឮសំឡេង។

នៅពេលដែលជនល្មើសរត់គេចពីប៉ូលិស ពួកគេប្រាកដជាបញ្ចេញសំឡេងពេលកំពុងរត់គេចខ្លួន។ ដូច្នេះហើយ ផ្លូវដែលគ្មានសំឡេងកង្កែបយំ ប៉ូលិសអាចវិនិច្ឆ័យបានថា ជនល្មើសអាចនឹងរត់កាត់ទិសដៅនោះ។

ទោះជាយ៉ាងនេះក្តី វិធីនេះអាចប្រើបានតែនៅសម័យមុនប៉ុណ្ណោះ ជាសម័យដែលមានកង្កែបនៅគ្រប់ទីកន្លែង។ រីឯ​សម័យ​នេះ វិធីសាស្រ្តនេះត្រូវបានដកចេញពីសៀវភៅពុម្ព ព្រោះថាកម្រឃើញកង្កែបនៅទីក្រុងណាស់។

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដែលគិតថា វិធីសាស្ត្រនេះត្រូវបានសរសេរដោយអ្នកដែលមាន​សមត្ថភាព​វិភាគដូច​ជា “Case Closed” មែន​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: