អត្ថន័យដ៏គួរឲ្យខ្លាច​នៃ​ពិធីបុណ្យ​នៅ​ក្នុង​ប្រទេស​ជប៉ុន

នៅប្រទេសជប៉ុនមានពិធីបុណ្យប្លែកៗជាច្រើនប្រារព្ធធ្វើឡើងនារដូវក្តៅ ក្នុងចំណោម​ពិធីបុណ្យ​ដែល​លេច​ធ្លោ​មានដូច​ជា​ពិធីបុណ្យ​បាញ់​កាំជ្រួច និង​ពិធីបុណ្យ​ដង្ហែ “Mikoshi” (ទីសក្ការៈចល័ត) ។ នៅ​ក្នុង​ពិធីបុណ្យទាំងនោះ គ្រប់គ្នាអាចរីក​រាយ​ជា​មួយ​នឹង​មុខ​ម្ហូប​ប្លែក​ជា​ច្រើន ភ្លក់អាហារនៅកន្លែងតាំងពិពណ៌ ដើម្បីកាត់បន្ថយអារម្មណ៍ក្តៅ។

ពិធីបុណ្យចម្លែក

ទោះជាយ៉ាងណា ក្នុងចំណោមពិធីបុណ្យរបស់ជប៉ុនមានមួយប្រភេទហៅថា “Kokai” (រួមភេទ) ដូចជា៖ ពិធីបុណ្យដេក ពិធីបុណ្យអាក្រាត ឬពិធីបុណ្យងងឹត។ គ្រាន់​តែ​ឮ​ឈ្មោះ​ទាំង​នេះ អ្នក​ប្រាកដ​ជា​យល់​ថា​អាក្រក់​ទៅហើយ។ ជា​ការ​ពិត​ណាស់ នោះគឺជាពិធីបុណ្យដែលទាក់ទងនឹង “ការរួមភេទ” ។

ហេតុអ្វី​បាន​ជា​ពិធីបុណ្យ​បែរជាទាក់ទង​នឹង​ការ​រួមភេទ?

តាំងពីបុរាណកាលមក ជប៉ុនត្រូវគេចាត់ទុកជាប្រទេសដែលផ្សារភ្ជាប់បញ្ហាផ្លូវភេទ និងការប្រមូលផល។ ក្រៅពីនេះ នៅពេលដែលមនុស្សឈានដល់កម្រិតកំពូលអំឡុងពេលរួមភេទ ក៏ត្រូវគេចាត់ទុកថា ជាពេលវេលាតែមួយគត់ដែល​​ពួក​គេ​ចូល​ទៅ​កាន់នគររបស់អាទិទេព។ ដូច្នេះហើយ ការរួមភេទបានក្លាយជាផ្នែកមួយនៃពិធីបុណ្យនៅជប៉ុន ព្រោះ​ពិធីបុណ្យជាព្រឹត្តិការណ៍សម្រាប់មនុស្សលោកអរគុណអាទិទេព។

ទំនៀមទម្លាប់នៃការរួមភេទរបស់ជប៉ុនត្រូវគ្រប់គ្នាចាត់ទុកជារឿងចម្លែក

នៅប្រទេសជប៉ុន មាន​ទំនៀម​ទម្លាប់​មួយគេ​ហៅ​ថា “Yobai” (ទៅ​លេង​ពេល​យប់) ។ មាន​ន័យ​ថា បុរសលួចចូលផ្ទះខាងស្រីដែលមិនទាន់មានគ្រួសារទាំងយប់ដើម្បីរួមភេទ។ ទោះជាយ៉ាងនេះក្តី វាមិនដូចដែលស្រ្តីសម័យនេះត្រូវចាប់រំលោភ​ឡើយ ព្រោះពួកគេមានសិទ្ធិយល់ព្រម ឬអត់។

ទំនៀមទម្លាប់នេះស្រដៀងនឹង “ការរួមរស់” មុនពេលរៀបការដែរ។ ប្រសិនបើអ្នកទាំងពីរយល់ថាចុះសម្រុង​គ្នា ពួក​គេ​នឹង​គិត​ដល់​រឿងរៀបការ។ ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺថា គ្រួសារខាងស្រីដឹងច្បាស់ពីអត្តសញ្ញាណ​របស់បុរសរូបនោះ ហើយដឹងដែរថាពេលណាបុរសនោះមក។ ពួកគេថែមទាំងរៀបចំពេលវេលាណាត់ជួប ដើម្បី​កុំ​ឲ្យ​បុរស​ផ្សេង​ទៀត​ជាន់​ម៉ោងគ្នា។

ថ្វីបើតាមទំនៀមទម្លាប់នេះ ជាទូទៅបុរសចូលផ្ទះខាងស្រី ផ្ទុយទៅវិញ ស្រ្តីក៏ត្រូវគេរៀបចំឲ្យចូលផ្ទះខាងបុរសដោយស្ងាត់ៗនៅពេលយប់ផងដែរ។

ទំនៀមទម្លាប់អាក្រក់ជាងការរួមភេទជាក្រុមទៅទៀត

ក្នុងភាសាជប៉ុនមានពាក្យមួយហៅថា Zakone (ដេកជាមួយមនុស្សច្រើននាក់)។

នៅសម័យនេះ គ្រាន់តែមានន័យថា មនុស្សដេកជាមួយគ្នានៅក្នុងបន្ទប់ធំមួយ។ យ៉ាងណាមិញ កាលពីបុរាណ ពាក្យ​​នេះ​​ថែមទាំងមានន័យថា គ្រប់គ្នារួមភេទ។ ជារឿងដែលពិបាកទទួលយកក្នុងចំណោមទំនៀមទម្លាប់របស់ជប៉ុន។

តើអ្នកយល់យ៉ាងណា? នៅពេលដែលទំនៀមទម្លាប់បញ្ហាផ្លូវភេទទាក់ទងនឹងពិធីបុណ្យនៅជប៉ុនបែបនេះ?

ក្នុងនាមជាប្រជាជនជប៉ុន ខ្ញុំក៏ស្រឡាំងកាំងដែលពេលឮគេនិយាយថា​៖ “ភាពយន្ត JAV អាចល្បីលើពិភពលោក ព្រោះ​​​វាត្រូវ​បាន​ផលិត​ឡើង​ដោយប្រទេស​មានចំណង់ផ្លូវភេទបែបនេះ” ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: