អាថ៌កំបាំងនៃដើម Yakusugi ដែលមានអាយុកាលចំណាស់ជាង ៧០០០ ឆ្នាំមកហើយ
ជប៉ុនជាប្រទេសដែលមាន ៤ រដូវស្រស់បំព្រង គ្មានអ្វីចម្លែកឡើយ នៅពេលដែលអ្នកមើលឃើញដើមឈើធំៗមានអាយុកាលជាង ១០០ ឆ្នាំ។ យ៉ាងណាមិញ អ្នកប្រាកដជាភ្ញាក់ផ្អើលពេលឃើញដើមឈើដែលមានអាយុកាលជាង ៧២០០ ឆ្នាំនៅ Yakushima ជាមិនខាន។
ដើមតាត្រៅដែលនៅលើកោះ Yakushima ក្នុងខេត្ត Kagoshima វាមានឈ្មោះថា Jomonsugi ។ ក្នុងប្រវត្តិសាស្ត្រ កាលពីបុរាណមានសម័យកាលមួយគេហៅថា Jomon ។ សម័យ Jomon ក៏ត្រូវបានគេប្រើសម្រាប់ដាក់ឈ្មោះដើមតាត្រៅ ព្រោះវាមានតាំងពីសម័យនោះមក។ ដើម Jomonsugi មានទំហំធំ ដោយបរិមាត្រ ១៦,៤ ម៉ែត្រ និងកម្ពស់ ២៥,៣ ម៉ែត្រ។
ហេតុអ្វីបានជាដើម Jomonsugi អាចនៅរស់បានយូរដូចនេះ?
បរិយាកាសអាក្រក់
ដើម Jomonsugi លូតលាស់នៅកន្លែងដែលមានកម្ពស់ដល់ទៅ ១៣០០ ម៉ែត្រ។ ដូច្នេះហើយ នៅទីនោះមានអុកស៊ីសែនតិចតួចណាស់ ដីក៏មិនមានជីជាតិច្រើនដែរ រីឯរដូវរងាវិញត្រជាក់ខ្លាំង។
ព្រោះតែដើម Jomonsugi រស់នៅក្នុងបរិស្ថានដ៏អាក្រក់បែបនេះ ចៃដន្យធ្វើឲ្យសត្វ និងសត្វល្អិតដែលបង្កគ្រោះថ្នាក់មិនអាចចូលទៅជិតវាបាន។
ទោះជាយ៉ាងណា មូលហេតុដ៏ធំបំផុតដោយសារតែបរិយាកាសអុកស៊ីសែនទាប និងសំណើមខ្ពស់ ដោយបានជួយឲ្យវាជៀសផុតហានិភ័យដែលបណ្តាលមកពីភ្លើងឆេះព្រៃ។ ថ្វីត្បិតតែដើមឈើមួយនេះមានប្រហោងខាងក្នុង ប៉ុន្តែវានៅតែបង្ហាញពីភាពអស្ចារ្យដែលមិនអាចពណ៌នាបាន។
ប្រហែលជាមនុស្សយើងអាចយកតម្រាប់តាមដើម Jomonsugi មួយនេះ។
មនុស្សយើងកាន់តែរឹងមាំដោយសារធំឡើងក្នុងបរិយាកាសអាក្រក់។ សម័យសព្វថ្ងៃនេះ នៅពេលដែលគ្រប់យ៉ាងកាន់តែមានភាពងាយស្រួល យើងគួរតែដាក់ខ្លួនក្នុងស្ថានភាពលំបាក។
នៅពេលនោះ ទើបយើងអាចលើកកម្ពស់សមត្ថភាពរបស់ខ្លួន ហើយនៅថ្ងៃណាមួយអាចនឹងល្អត្រចះត្រចង់ដូចជាដើម Jomonsugi នេះអញ្ចឹង។
Abe Kengo