តើអាមេរិកពិតជាចង់ជួយជប៉ុនស្តារឧស្សាហកម្មផលិតបន្ទះឈីបពាក់កណ្តាលចម្លងមែនទេ?
ផលិតផលដូចជាបន្ទះឈីបពាក់កណ្តាលចម្លង មិនត្រឹមតែប្រើសម្រាប់កុំព្យូទ័រយួរដៃប៉ុណ្ណោះទេ គេប្រើក្នុងរថយន្ត របស់របរប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ជាច្រើនទៀត។
សព្វថ្ងៃនេះវាបានក្លាយជាចំណែកដ៏សំខាន់មួយក្នុងជីវិតរបស់យើងទាំងអស់គ្នា។ តើអ្នកដឹងទេថា អាមេរិកកំពុងតែចង់ជួយឧស្សាហកម្មផលិតបន្ទះឈីបពាក់កណ្តាលចម្លងរបស់ជប៉ុនឲ្យរីកចម្រើនឡើងវិញ ដើម្បីរួមកម្លាំងប្រឈមមុខនឹងប្រទេសចិនមែនទេ?
យ៉ាងណាមិញ តើប្រវត្តិសាស្ត្រអាចនឹងកើតឡើងម្តងទៀតដែរទេ? នៅពេលដែលអាមេរិកយកឈ្នះចិន ហើយងាកមកចាត់ទុកជប៉ុនដូចជាគូប្រជែងរបស់ខ្លួន?
បន្ទះឈីបពាក់កណ្តាលចម្លងដែលអាមេរិកបង្កើតត្រូវបានជប៉ុនកែលម្អឡើងវិញ។
សហរដ្ឋអាមេរិកបានបង្កើតបន្ទះឈីបពាក់កណ្តាលចម្លងនៅឆ្នាំ ១៩៤០ ។ នៅពេលនោះ ការផលិតបន្ទះឈីបពាក់កណ្តាលចម្លងត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក ប៉ុន្តែប្រជាជនជប៉ុនបានផ្តួលរំលំការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។
បន្ទះឈីបពាក់កណ្តាលចម្លងត្រូវបានផលិតឡើងដោយវត្ថុធាតុដើមមានរំញោចខ្ពស់ តម្រូវឲ្យមានបរិយាកាសផលិតដែលល្អបំផុត។ ដូច្នេះហើយ ប្រសិនបើវាមិនត្រូវបានផលិតក្នុងបរិយាកាសស្តង់ដាទេនោះ អត្រាដែលផលិតខូចកាន់តែខ្ពស់។ បច្ចុប្បន្ននេះ ថ្វីត្បិតតែប្រទេសជាច្រើនអាចផ្តល់បន្ទប់ស្អាតសម្រាប់ផលិតបន្ទះឈីបពាក់កណ្តាលចម្លង ប៉ុន្តែតាមពិតទៅ ជប៉ុនជាប្រទេសដំបូងគេមានបច្ចេកវិទ្យាខ្ពស់នេះ។
អត្រាផលិតផលខូចថយចុះ ដែលមានន័យថា ប្រសិទ្ធភាពផលិតកម្មកើនឡើង ដែលធ្វើឲ្យតម្លៃផលិតផលចុះថោក។ ដោយអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការផលិត ជប៉ុនឈានមុខទីផ្សារពិភពលោកក្នុងការផលិតបន្ទះឈីបពាក់កណ្តាលចម្លងនៅឆ្នាំ ១៩៨០ ។
ឧស្សាហកម្មកុំព្យូទ័រយួរដៃ (PC) របស់ជប៉ុនគ្របដណ្តប់ទីផ្សារពិភពលោក
ចាប់ពីឆ្នាំ ១៩៨០ រហូតដល់ដើមឆ្នាំ ១៩៩០ ក្រុមហ៊ុនដូចជា NEC, Fujitsu និង Sharp បានផលិតកុំព្យូទ័រដែលមានតួលេខបច្ចេកទេសរបស់ខ្លួន។ ក្រុមហ៊ុនទាំងនេះប្រកួតប្រជែងគ្នា ខណៈពេលដែលពួកគេកំពុងស្រាវជ្រាវការផលិតបន្ទះឈីបពាក់កណ្តាលចម្លង ដើម្បីប្រើប្រាស់នៅក្នុងប្រព័ន្ធរបស់ខ្លួន។
ចាប់តាំងពីពេលនោះមក ធ្វើឲ្យឧស្សាហកម្មបន្ទះឈីបពាក់កណ្តាលចម្លងរបស់ជប៉ុនផ្ទុះឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យចំណែកទីផ្សាររបស់ជប៉ុនមានជាង ៥០% នៅលើពិភពលោក។ សហរដ្ឋអាមេរិកមិនអាចប្រកួតប្រជែងជាមួយជប៉ុនទាំងផ្នែកបច្ចេកវិទ្យា តម្លៃ និងចំនួននៃការលក់។ នៅទីបំផុតបានធ្វើឲ្យស្សាហកម្មផលិតបន្ទះឈីបពាក់កណ្តាលចម្លងរបស់អាមេរិកធ្លាក់ចុះ។
ផែនការកម្ទេចផលិតផលជប៉ុនរបស់រដ្ឋាភិបាលអាមេរិក
នៅឆ្នាំ ១៩៨៥ សហរដ្ឋអាមេរិកបានប្តឹងជប៉ុនដោយលើកមូលហេតុថា៖ “ក្រុមហ៊ុនផលិតបន្ទះឈីបពាក់កណ្តាលចម្លងជប៉ុនកំពុងតែប្រកួតប្រជែងមិនស្មើភាព ដោយលក់បំផ្លាញតម្លៃផលិតផលរបស់ពួកគេ” ។
ភាគីជប៉ុនបានបដិសេធការចោទប្រកាន់នោះ ដោយនិយាយថា បន្ទះឈីបពាក់កណ្តាលចម្លងមានភាពខុសគ្នាព្រោះតែអាមេរិកបានបរាជ័យទាំងផ្នែកបច្ចេកវិទ្យា និងតម្លៃផលិតកម្ម។ ដូច្នេះការចោទប្រកាន់របស់ភាគីអាមេរិកគ្មានមូលដ្ឋាននោះទេ ប៉ុន្តែការវាយប្រហាររបស់អាមេរិកហាក់ដូចជាមិនថយចុះឡើយ។
លទ្ធផលជប៉ុនត្រូវបង្ខំឲ្យទទួលយកសំណើដែលមិនសមហេតុផល៖ “១/៥ នៃប្រាក់ទិញបន្ទះឈីបពាក់កណ្តាលចម្លងរបស់ជប៉ុនត្រូវទិញពីបរទេស” ។
ទោះបីជាក្រោយមកជប៉ុនបានធ្វើតាម ប៉ុន្តែនៅឆ្នាំបន្ទាប់អាមេរិកបន្តរិះគន់រដ្ឋាភិបាលជប៉ុនមិនគោរពតាមកិច្ចព្រមព្រៀង។ ដូច្នេះហើយ អាមេរិកបានគំរាមយកពន្ធ ១០០% ចំពោះឧបករណ៍អេឡិចត្រូនិកដូចជាកុំព្យូទ័រយួរដៃ ទូរទស្សន៍ និងទំនិញអគ្គិសនីប្រើប្រាស់ក្នុងផ្ទះផ្សេងទៀតដែលជប៉ុនផលិត។
តាំងពីដំបូង សហរដ្ឋអាមេរិកគឺចង់ប្រើវិធីទាំងនេះដើម្បីទប់ស្កាត់ឧស្សាហកម្មជប៉ុន។ ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ រដ្ឋាភិបាលជប៉ុនបានណែនាំក្រុមហ៊ុនផលិតបន្ទះឈីបពាក់កណ្តាលចម្លងត្រូវកម្រិតបរិមាណផលិតផលដែលក្រុមហ៊ុនផលិត។ ដូច្នេះហើយ ចំណែកទីផ្សារបន្ទះឈីបពាក់កណ្តាលចម្លងដែលបរទេសផលិតច្រើនឡើងនៅជប៉ុន ដែលបណ្តាលឲ្យចំនួនក្រុមហ៊ុនផលិតបន្ទះឈីបពាក់កណ្តាលចម្លងរបស់ជប៉ុនថយចុះជាលំដាប់។
តើជប៉ុនអាចនឹងក្រោកឈរឡើងវិញបន្ទាប់ពីជម្លោះនឹងចិនដែរទេ?
ឥឡូវនេះ អាមេរិកកំពុងជាប់ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ ដោយសារអាមេរិកដឹងថាខ្លួនមិនអាចប្រកួតប្រជែងជាមួយចិនតែម្នាក់ឯងបាន ទើបសម្រេចចិត្តសហការជាមួយជប៉ុន ដើម្បីទប់ទល់នឹងឧស្សាហកម្មផលិតបន្ទះឈីបពាក់កណ្តាលចម្លងរបស់ចិន។
ចូរយើងក្រឡេកមើល
តើនោះជាលទ្ធផលដែលអាមេរិកកម្ទេចឧស្សាហកម្មផលិតបន្ទះឈីបពាក់កណ្តាលចម្លងរបស់ជប៉ុន ដែលធ្វើឲ្យជប៉ុនមិនអាចបន្តអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនមែនទេ?
ក្រោយពេលដែលប្រើជប៉ុនវាយប្រហារចិន តើអាមេរិកអាចនឹងបោះបង់ចោលជប៉ុនដូចដែលធ្លាប់បានធ្វើដែរទេ?
មិនយូរប៉ុន្មាន គម្រប់ខួប ៨០ ឆ្នាំបន្ទាប់ពីសង្រ្គាមបានបញ្ចប់នៅឆ្នាំ ១៩៤៥ នឹងមកដល់។ ប្រជាជនជប៉ុននៅតែឆ្ងល់ថា តើសហរដ្ឋអាមេរិកនឹងបន្តរំខានជប៉ុនដល់ពេលណា?
Abe Kengo