ដើម​​កំណើត​​ពិត​​ប្រាកដ​​របស់​​បិសាច​មាន​អ្វី​ទាក់​ទង​នឹង​ជន​ជាតិ​​អឺរ៉ុប?

រឿងព្រេង​និទាន​ជប៉ុន​ធ្លាប់រំលឹកដល់វត្តមានរបស់បិសាច និងព្រលឹងខ្មោច ក្នុងចំណោមនោះ​មាន​មួយ​ប្រភេទដែល​​គេ​​ហៅ​​ថា​​បិសាច។ ព្រោះតែរឿងព្រេងនិយាយថា ដើមកំណើតរបស់វាជាជនជាតិអឺរ៉ុប ដូច្នេះថ្ងៃនេះ ខ្ញុំចង់ស្វែងយល់​លម្អិត​រឿង​រ៉ាវជាមួយនឹងអ្នកទាំងអស់គ្នា។

តើបិសាចមានសមត្ថភាពពិសេសអ្វី?

បិសាចដែលបង្ហាញខ្លួនក្នុងរឿងព្រេងនិទាន​តែង​តែ​មាន​មុខមាត់គួរ​ឲ្យ​ខ្លាច និងមាឌធំ ស្រដៀងរូបគំនូរនេះ។

ប្រហែលជាយើងនឹងសន្លប់ បើមើលឃើញពួកវានៅក្នុងទីក្រុង ប៉ុន្តែតាមពិតទៅ ពួកវាមិនមានកម្លាំងពិសេសអ្វីឡើយ។ ពួកវាក៏មិនអាចដើរឆ្លងជញ្ជាំង ឬដកកវែងដូចជាព្រលឹងខ្មោចនោះទេ។

រឿងនិយាយពីបិសាច

បិសាចតែងតែមានក្នុងរឿងព្រេងខុសៗគ្នាជាច្រើន ដែលភាគច្រើនគេនិយាយថា ពួកវាមានរាងកាយពណ៌ក្រហម និង​ខៀវ។ នោះជាចំណុចដែលធ្វើឲ្យ​ពួកវាខុសពីមនុស្ស។

តើ​លក្ខណៈ​អ្វី​ខ្លះ​របស់​បិសាច​ស្រដៀង​នឹង​ជនជាតិ​អឺរ៉ុប?

ជាដំបូងគឺរាងកាយខ្ពស់ កម្ពស់ជាមធ្យមរបស់ជនជាតិជប៉ុនកាលសម័យមុនទាប ដូច្នេះពួកគេឃើញថា រាងកាយរបស់​ជន​ជាតិ​អឺរ៉ុបធំខ្ពស់។

ចំណុចទី ២ គឺសម្បុរស្បែកខុសគ្នា។ ស្បែករបស់ជនជាតិអឺរ៉ុបមើលទៅស្លេកស្លាំង ម្យ៉ាងវិញទៀត ស្បែករបស់មនុស្សមួយ​ចំនួន​នឹង​ឡើង​ក្រហម​ពេល​ត្រូវ​កម្តៅ​ថ្ងៃ។

ចំណុចទី ៣ គឺភ្នែកធំ ដែលជាចំណុចខុសពីជនជាតិជប៉ុន ហាក់ដូចជាមិនមានរូបភាពបង្ហាញថា បិសាចមានភ្នែក​តូច​នោះ​ទេ។

តើដើមកំណើតពិតរបស់វាមកពីណា?

ធ្លាប់មានរឿងព្រេង​និទាន​និយាយថា ប្រជាជនប្រទេសលោកខាងលិចរសាត់ចូលច្រាំសមុទ្រជប៉ុន។ រសាត់អណ្តែតចូល​ច្រាំង សម្លៀកបំពាក់របស់ពួកគេរហែក ចំណែកស្បែក​ឡើង​ក្រហម​ដោយ​សារ​កម្ដៅ​ថ្ងៃ។

ប្រសិនបើជនជាតិជប៉ុនមើលឃើញប្រជាជនប្រទេសលោកខាងលិច ពួកគេប្រាកដជាភ្ញាក់ផ្អើលពេលឃើញរូបរាង និង​ភ្នែក​ធំ​បែប​នេះ។ តើជនជាតិជប៉ុនអាចនឹងគិតថានោះជាបិសាចដែរទេ?

បិសាចចូលទៅទីក្រុង ហើយលួចចំណីអាហារ។ គ្មានអ្វីគួរឲ្យ​ភ្ញាក់ផ្អើលទេ ដែលពួកគេធ្វើរឿងទាំងនេះ។ ព្រោះបើរសាត់​អណ្តែត​ចូល​ច្រាំង គ្មាន​អ្វីបរិភោគបាន មិនអាចនិយាយស្តី និងត្រូវគ្រប់គ្នាបណ្តេញចេញ។

ក្រៅពីនេះ តំបន់ដែលមានរឿងព្រេងនិទាននិយាយពីបិសាច សុទ្ធតែមានចំណុចរួមស្ថិតនៅតំបន់ឆ្នេរសមុទ្រ។ ដូច​ជា​ទី​ក្រុង Kyoto, Akita, Tottori, Aomori, Kagawa សុទ្ធតែ​ជា​តំបន់​សមុទ្រ។

នៅជប៉ុនមានបិសាចច្រើនប្រភេទ ថែមទាំងមានកំណត់ត្រាផ្លូវការនិយាយពីការប្រយុទ្ធគ្នារវាងបិសាច និង​សាមូរ៉ៃ​ទៀត​ផង។ ប្រសិនបើបិសាចពិត​ជា​​មាន​មែន​នោះ តើនោះអាចជាប្រជាជនប្រទេសលោកខាងលិចដែលរសាត់​ចូល​ច្រាំង​សមុទ្រ​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: