អ្នក​​ដឹង​​ទេ​ ហេតុ​​អ្វី​បាន​ជា​គេ​តែង​តែ​ហៅ​ប៉ូលីស​ថា “DEKA” ដែរ​អត់?

ហេតុ​អ្វីបានជាគេតែងតែហៅប៉ូលីសថា “DEKA”?

តើនោះជាពាក្យសម្រាប់និយាយអាក្រក់ប៉ូលីសរបស់ក្រុមឧក្រិដ្ឋជនមែនទេ?

គ្រប់គ្នាដែលធ្លាប់រៀនភាសាជប៉ុន តើអ្នកធ្លាប់ឮគេហៅប៉ូលីសថា “DEKA” ក្នុងខ្សែភាពយន្តស៊ើបអង្កេតរបស់ជប៉ុន​ដែរ​ទេ?

ហេតុអ្វីបានជា “KEISATSU” ឬ “Police” បែរជាត្រូវគេហៅថា “DEKA” ដូច្នេះ? ថ្វីត្បិតតែ ប្រជាជនជប៉ុនដឹងថា ពាក្យ “DEKA” មាន​ន័យ​ថាប៉ូលីស ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងពីមូលហេតុ​នោះទេ។

អ្នកអាចកត់ចំណាំ ហើយយកទៅបង្ហាញជនជាតិជប៉ុន។ តាមពិតទៅ របៀបហៅនេះមានតាំងពីសម័យ Meiji មកម្ល៉េះ បន្ទាប់ពីសម័យសាមូរ៉ៃបានបញ្ចប់។

នៅពេលនោះរដ្ឋាភិបាលជប៉ុនកំពុងទទួលយកវប្បធម៌ប្រទេសលោកខាងលិច ដូច្នេះបានជាចែកជូនមន្រ្តីប៉ូលីស​ឯក​សណ្ឋានប្រទេសលោកខាងលិច។ យ៉ាងណាមិញ ចំពោះ​ប៉ូលិស​ព្រហ្មទណ្ឌ​ដែលតាមដាន​ឧក្រិដ្ឋជន ឯកសណ្ឋានបែប​នេះ​មើល​ទៅ​លេច​ធ្លោ​ពេក។

ដោយសារនៅសម័យនោះគេនិយម kimono ដូច្នេះមន្ត្រី​ប៉ូលិស​បាន​ពាក់ kimono ទៅធ្វើការ។ ពួកគេស្លៀក kimono ដូចជាអាវក្រៅអញ្ចឹង។

រូបនេះគេហៅថា Kakusode

ជាទូទៅ Kimono ត្រង់ដៃអាវមូល ប៉ុន្តែដៃអាវនេះបែរជាមានរាងការ៉េ។ ដូច្នេះគេហៅថា Kakusode (ដៃអាវរាងការ៉េ) ។ ក្រុមឧក្រិដ្ឋជនស្អប់ចំណុចនេះ ដូច្នេះតែងតែហៅប៉ូលីសថា “Kakusode” ។

នេះជាប្រភពពាក្យ “Deca” យ៉ាងណាមិញ មិនទាន់ឃើញពាក្យ “Deca” បង្ហាញខ្លួនមែនអត់?

ប្រសិនបើចាប់ផ្តើមប្តូរតួអក្សរ “Kakusode” ហើយនិយាយថា “Kusodeka” ។ “Kuso” ជាពាក្យដែលមានន័យអាក្រក់​ស្រដៀង​នឹង “Fucking” ក្នុងភាសាអង់គ្លេស។ ដោយមានន័យថា “ប៉ូលីសចង្រៃ” ក្លាយទៅជាពាក្យប្រើដោយ​ឡែក​របស់​ពួក​ឧក្រិដ្ឋជន។

រហូតមកដល់ឥឡូវ គេលុបចោលពាក្យអាក្រក់ “Kuso” ដោយទុកពាក្យ “Deka” ដូច​សព្វ​ថ្ងៃនេះ។ ចាប់​តាំង​ពី​ពេលដែល​ពាក្យពេចន៍របស់ពួកឧក្រិដ្ឋជនផ្លាស់ប្តូរ ជនដទៃទៀតរៀនតាម ហើយ​និយាយ​តៗ​គ្នា​រហូតដល់ប្រជាជន​ធម្មតា។ នៅ​ទី​បំផុត អត្តន័យ​អាក្រក់​របស់​​ពាក្យ​នេះ​បាន​រលាយ​បាត់ ហើយសូម្បីតែប៉ូលិសក៏ប្រើពាក្យនេះដែរ។

មែនហើយ វាពិតជាពាក្យជប៉ុនដែលក្រុមឧក្រិដ្ឋជនបង្កើតឡើង។ អ្នកអាចសាកសួរប្រជាជនជប៉ុនបាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: