មិនគួរឲ្យជឿ នៅសម័យ Edo សូម្បីតែលាមកមនុស្សក៏អាចដូរជាប្រាក់បានដែរ
នៅពេលដែលផែនដីកំពុងប្រឈមមុខនឹងបញ្ហាដូចជាកង្វះអាហារ ការឡើងកំដៅផែនដី ឬកង្វះការផ្គត់ផ្គង់។ ពាក្យ “និរន្តរភាព” និង “សីលធម៌” ត្រូវបានគេយកមកប្រើនៅជប៉ុនតាំងពីសម័យបុរាណមកម្ល៉េះ។
តាមពិតទៅ ជប៉ុនធ្លាប់កសាងទីក្រុងដែលប្រកបដោយនិរន្តរភាពកាលពី ៣០០ ឆ្នាំមុន។ នោះគឺ Edo ដែលស្រដៀងនឹង Tokyo សព្វថ្ងៃនេះ។
Edo នៅសម័យនោះមានទំហំតូចជាងទីក្រុង Tokyo សព្វថ្ងៃ ប៉ុន្តែ Edo ធ្លាប់មានប្រជាជនចន្លោះពី ១.០០០.០០០ ទៅ ១.២៥០.០០០ នាក់។ ខណៈដែលនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងមានប្រជាជនចំនួន ៦៧០.០០០ នាក់ ចំណែកទីក្រុងឡុងដ៍ប្រទេសអង់គ្លេសមានប្រជាជនចំនួន ៨៦០.០០០ នាក់ ដែលធ្វើឲ្យទីក្រុង Edo ត្រូវគេចាត់ទុកជាទីក្រុងធំជាងគេនៅលើពិភពលោកនាសម័យនោះ។
ហេតុអ្វីបានជា Edo មានចំនួនប្រជាជនច្រើនបែបនេះ? ដោយសារ Edo ធ្លាប់ជាទីក្រុងដែលមាននិរន្តរភាពខ្លាំង។ ដូច្នេះហើយ ចូរយើងពិចារណាលើទស្សនៈនិរន្តរភាពក្នុងជីវិត។
លាមកនៅក្នុងបង្គន់
នៅសម័យនោះហាក់ដូចជា ប៉ារីសគឺជាទីក្រុងដែលមានក្លិនស្អុយ។ ដោយសារតែមិនមានបង្គន់អនាម័យ ដូច្នេះគេទម្លាប់ទុកលាមកនៅក្នុងប្រអប់ ហើយបោះចោលតាមបង្អួចនៅពេលយប់។
គ្រាន់តែស្រមៃគិតប៉ុណ្ណោះ ក៏យើងអាចនឹងមានអារម្មណ៍ថា ទីក្រុងមានក្លិនគួរឲ្យខ្លាចយ៉ាងណាដែរមែនទេ?
ព្រោះតែមូលហេតុនេះហើយ បានជាផ្តើមមានវប្បធម៌ទឹកអប់នៅទីនោះ។ ស្បែកជើងកែងក៏ត្រូវបានផលិត ដើម្បីជៀសវាងរបស់កខ្វក់នៅលើដី។
ផ្ទុយទៅវិញ នៅ Edo លាមកអាចប្តូរទៅជាប្រាក់បាន ដូច្នេះគ្មាននរណាចង់បោះចោលនោះទេ។ គេទិញយកធ្វើជាជី និងប្រើសម្រាប់ដាំបន្លែ។
ការងារលក់លាមកបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនធម្មតា។ ហាក់ដូចជា បើអ្នកបរិភោគអាហារល្អៗ នោះលាមកក៏នឹងមានគុណភាពល្អជាង រីឯតម្លៃផ្ទះរបស់អ្នកក៏នឹងផ្លាស់ប្តូរផងដែរ។
ក្នុងបរិបទដែលតែងតែកើតឡើងក្នុងរឿងភាគ និងខ្សែភាពយន្តប្រវត្តិសាស្ត្រនិយាយពីសម័យសាមូរ៉ៃ។ បុរសក្រីក្រម្នាក់ឈ្មោះ Nagaya រស់នៅក្នុងសង្គមក្រីក្រ បានវាយប្រតប់គ្នាជាមួយម្ចាស់ផ្ទះកំណាញ់។
អ្នកដែលរស់នៅទីនោះក្ររហូតដល់ថ្នាក់ មិនដឹងទៅជាយ៉ាងណាបើរើចេញ ប៉ុន្តែបើចង់ត្អូញត្អែរប្រាប់ម្ចាស់ផ្ទះ ពួកគេតែងនិយាយថា៖ “ខ្ញុំនឹងមិនបត់ជើងក្នុងផ្ទះរបស់លោកទៀតទេ” ។
ព្រោះថា ការលក់លាមករបស់អ្នកដែលរស់នៅទីនោះនាំមកនូវប្រភពចំណូលច្រើនសម្រាប់ម្ចាស់ផ្ទះ ដូច្នេះអាចចាត់ទុកថា នេះជាការព្រមព្រៀងរវាងអ្នកក្រ និងម្ចាស់ផ្ទះ។
ចានខូចបែក
សូម្បីតែចានបែកក៏គេមិនយកទៅចោលដែរ។ មានបច្ចេកទេសមួយដែលគេហៅថា yakitsugi ប្រើសម្រាប់ភ្ជាប់បំណែកបែកឡើងវិញ។
ត្រង់កន្លែងដែលតភ្ជាប់អាចមើលឃើញយ៉ាងច្បាស់ ដោយត្រូវគេចាត់ទុកដូចជាលក្ខណៈពិសេសនៃសិល្បៈ ដូច្នេះទើបគេលែងចាត់ទុកដូចជាសំរាម។
របស់ត្រាប់តាម
ប្រសិនបើអ្នកប្រើឆ្នាំងដែកយូរឆ្នាំអាចនឹងខូច យ៉ាងណាមិញ មានអ្នកជំនាញជួសជុលឡើងវិញ។
សិប្បករអាចជួសជុលវត្ថុគ្រប់យ៉ាង
ដូចជាផ្នែកខាងក្រៅចង្កៀងគោម និងឆ័ត្រដែលគេធ្វើពីក្រដាស ដូច្នេះប្រសិនបើរហែកក៏អាចប្តូរបានដែរ។ ស្បែកជើងអាចជួលជុលដោយគ្រាន់តែប្តូរកន្លែងដែលសឹកចេញ។
ឈ្មួញទិញរបស់គ្រប់យ៉ាង
ពួកគេទិញក្រដាសចាស់ដើម្បីធ្វើក្រដាសកែច្នៃឡើងវិញ ហើយថែមទាំងទិញសំណល់ទៀនសម្រាប់ប្រើឡើងវិញផងដែរ។ នៅតាមផ្លូវគ្មានក្រដាសរាយប៉ាយ ព្រោះគេទិញយកទាំងអស់ ដូច្នេះអ្នកខ្លះរើសយកទៅប្តូរប្រាក់ថែមទៀត។ ហើយក៏មានអាជីវករមួយចំនួនទិញទាំងផេះបន្ទាប់ពីដុតអុសផងដែរ។
Kimono ក៏ត្រូវបានកែច្នៃឡើងវិញ
នៅពេលដែល kimono ចាស់គេយកចោល វានឹងក្លាយទៅជាក្រណាត់វែងដូចដើម។ អ្នកអាចច្នៃ kimono ថ្មីដោយប្រើក្រណាត់នោះ ឬកន្លែងដែលអាចប្រើបានធ្វើជារបស់លម្អ។
ទីក្រុងដែលកែច្នៃរបស់គ្រប់យ៉ាង ថ្វីត្បិតតែសំរាមមិនមែនគ្មាននោះទេ ប៉ុន្តែអ្នកអាចមើលឃើញថា ស្ទើរតែគ្មានសំរាមនៅ Edo ឡើយ។
យើងទាំងអស់គ្នា អ្នកដែលកំពុងនិយាយពីនិរន្តរភាព និងសីលធម៌ អាចយកតម្រាប់តាមសម័យ Edo កាលពី ៣០០ ឆ្នាំមុនមែនទេ?
Abe Kengo