តើជនជាតិ​​ព័រទុយហ្គាល់​​បាន​​បំពេញ​​ភាសា​​ជប៉ុន​​​យ៉ាង​​ដូច​ម្ដេច?

ភាសាជប៉ុនបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន រហូតឈានដល់ទម្រង់ដូចសព្វថ្ងៃ។ អក្សរហានមិនមានក្នុងភាសា​ជប៉ុន​នោះ​ទេ ប៉ុន្តែ​ត្រូវបាននាំចូលពីប្រទេសចិន។ តាំងពីពេលនោះទើបមានទម្រង់អក្សរ Hiragana និង Katakana ។

នេះជាប្រព័ន្ធភាសាដ៏ស្មុគស្មាញដែលបង្កើតឡើងដោយជនជាតិជប៉ុន ប៉ុន្តែតើអ្នកដឹងទេថា ជនជាតិព័រទុយហ្គាល់បាន​បង្កើត​ផ្នែក​សំខាន់​មួយ​ក្នុង​នោះ?

អក្សរជប៉ុនមានច្រើនដែលបង្កការលំបាកដល់អ្នករៀន យ៉ាងណាមិញ ភាសាជប៉ុនដើមកាន់តែពិបាកយល់ជាងនេះ។

ធ្លាប់មានចំណុច “ស្រពេចស្រពិល” ក្នុងភាសាជប៉ុន ដោយមិនមានភាពស៊ីសង្វាក់គ្នារវាងអក្សរ និងការបញ្ចេញសំឡេង។ ឧទាហរណ៍ដូចជាពាក្យ  “ជប៉ុន” ត្រូវបានសរសេរថា “Nippon” ដោយអក្សរ Hiragana សព្វថ្ងៃ។ ប៉ុន្តែនៅក្នុងភាសាជប៉ុនបុរាណ វាត្រូវបានគេសរសេរថា “Nihon” ហើយបញ្ចេញសំឡេងថា “Nippon” ។ ក្រៅពីនេះ ពាក្យ “រៀន” ត្រូវ​បាន​សរសេរ​ថា “Manafu” ក្នុងភាសាជប៉ុនបុរាណ និងត្រូវបានគេអានថា Manabu ។

ក្នុងអក្សរ Hiragana សព្វថ្ងៃ មានតួអក្សរមូល ○ នៅជ្រុងខាងស្តាំអក្សរដូចជា papipupepo ឬអក្សរដែលមានអញ្ញសញ្ញា​ពីរ ” នៅ​ជ្រុង​ខាងស្តាំខាងលើដូចជា gagigugego ។ ពីមុន​អក្សរ​ទាំង​នេះមិនមានក្នុងភាសាជប៉ុននោះទេ។

ចំពោះការបញ្ចេញសំឡេងភាសាជប៉ុនបុរាណ ពិបាកនិយាយណាស់។ ដូច្នេះហើយ គេបញ្ចេញសំឡេងពាក្យ “រៀន” ទៅ​ជា Manabu តាមអំពើចិត្ត។ កម្រមានអក្សរដែលស្រពេចស្រពិលរហូតដល់ថ្នាក់ គ្រប់គ្នាត្រូវវិនិច្ឆ័យដោយផ្អែក​លើ​បរិបទ ប្រសិន​​បើ​បញ្ចេញ​សំឡេង​បែប​នេះ តើពិបាកនិយាយដែរទេ?

ដើម្បីកែតម្រូវភាសាដែលពិបាកដូចជាភាសាជប៉ុន ជនជាតិព័រទុយហ្គាល់ជាអ្នកបន្ថែមព្យញ្ជនៈទៅក្នុងនោះ។

អ្នកដែលផ្សព្វផ្សាយសាសនាមកដល់ជប៉ុនក្នុងសតវត្សទី ១៦ ពួកគេយល់ថាហត់នឹងចំណុចស្រពេចស្រពិលនៃភាសា​​ជប៉ុន ដូច្នេះ​​ហើយ នៅទីបំផុត ពួកគេបានសម្រេចចិត្តបន្ថែមអក្សរ រៀបចំស្រៈ និងការបញ្ចេញសំឡេងឡើងវិញ។

“ភាពស្រពេចស្រពិល” មិនត្រឹមតែមានក្នុងភាសាប៉ុណ្ណោះទេ ថែមទាំងមានក្នុងទំនាក់ទំនងរបស់មនុស្សផងដែរ។ មិន​ថា​ចូល​ចិត្ត ឬអត់ ជនជាតិជប៉ុនមិននិយាយឲ្យ​ច្បាស់ទេ គ្រាន់តែទុកឲ្យ​ស្រពេចស្រពិលដូចនេះ។

រួមទាំងពណ៌ក៏ដូចគ្នា ការរចនាបែបជប៉ុនជារឿយៗប្រើពណ៌ស្រទន់ជាជាងពណ៌ភ្លឺ។ ចំពោះការថែសួនក៏ដូចគ្នា ផ្ទុយ​ពី​សួន​ច្បារ​បែប​អង់​គ្លេស​ដែល​មាន​លក្ខណៈ​ខុសគ្នា សួនច្បារបែបជប៉ុនត្រូវបានរចនាឡើងតាមបែបស្រពេច ស្រពិល អាស្រ័យ​លើ​ទស្សនៈ​របស់​អ្នកមើលទេសភាពក៏ខុសគ្នាដែរ។

“ភាពស្រពេចស្រពិល” គឺជាមូលដ្ឋាននៃភាពស្រស់ស្អាតរបស់ជប៉ុន ប៉ុន្តែដោយសារចំណុចនេះ ដែលតែងតែបង្កការភ័ន្តច្រឡំចំពោះវប្បធម៌ជប៉ុន និងជនបរទេស។ តើអ្នកអាចទទួលយក “ភាពស្រពេចស្រពិល” ទាំងនេះរបស់ជន​ជាតិ​ជប៉ុន​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: