តើ​ពាក្យ​រៀន “学ぶ” មាន​អត្តន័យ​យ៉ាង​ណា​​ក្នុង​ប្រទេស​ជប៉ុន?

ប្រហែលជាគ្រប់គ្នារៀនភាសាជប៉ុនស្គាល់ពាក្យ “学ぶ” មានន័យថារៀន។ ពាក្យ “学ぶ” មិនត្រឹម​តែសំដៅលើការរៀន​នៅ​សាលា​ប៉ុណ្ណោះ​ទេ ថែម​ទាំងប្រើនៅ​កន្លែង​ធ្វើ​ការ​ផង​ដែរ។

មិនថានោះជារឿងគ្រួសារ ឬទំនាក់ទំនងរវាងមនុស្ស និងមនុស្ស យើងត្រូវរៀនសូត្រជានិច្ច។ ប្រភពដើមពាក្យនេះ​មក​ពីពាក្យ​ជប៉ុន “manebu” ។

បើតាមភាសាសម័យនេះ វាមានន័យថា “ការធ្វើត្រាប់តាម” ។ នេះជាវិធីសាស្រ្តរៀនរបស់ប្រជាជនជប៉ុន ដូច្នេះថ្ងៃនេះ ខ្ញុំ​ចង់​ពន្យល់​គ្រប់​គ្នា​ឲ្យ​កាន់​តែច្បាស់អំពីអត្ថន័យនៃពាក្យ “រៀន” (学ぶ) នេះ។

ក្នុងពិភពក្បាច់គុនជប៉ុន មានពាក្យមួយហៅថា “shuhari” (守破離)។ ជាការពិតណាស់ មិនត្រឹម​តែក្បាច់គុនប៉ុណ្ណោះ​ទេ នេះគឺជាពាក្យដែលប្រើសម្រាប់ពន្យល់ពីលំដាប់លំដោយចំពោះការរៀនអ្វីម្យ៉ាង។

អនុវត្តតាម (守)

ចំណុចដំបូង ហើយក៏ជាចំណុចសំខាន់បំផុតផងដែរ ត្រូវធ្វើតាមការបង្រៀនរបស់គ្រូ។ អាចនិយាយបានថា “ធ្វើត្រាប់តាម” ។

ប្រហែល​ជា​មនុស្ស​មួយ​ចំនួន​នឹង​គិត​ថា ​អ្វី​ដែល​គ្រូ ឬ​ចាស់ទុំធ្វើដំបូងគឺ​គ្មាន​ប្រយោជន៍ ហើយល្ងង់ណាស់។ ព្រោះពួក​គេ​គិត​ថា សម័យសព្វថ្ងៃខុសគ្នា មានបច្ចេកវិទ្យាទំនើបៗជាច្រើនកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។

តាមពិតទៅ ចំណុចទាំងនោះក៏ត្រូវសំយោគចេញពីបទពិសោធជាច្រើនឆ្នាំរបស់បុព្វបុរសដែរ។

ដូច្នេះហើយ មិនថាអ្នកគិតថា វាគ្មានន័យសម្រាប់សម័យនេះ ជាដំបូង ខ្ញុំយល់ថា អ្នកគួរតែកត់ត្រាឲ្យ​បានហ្មត់​ចត់។ បន្ទាប់មកសង្កេតមើលរបៀបធ្វើម្តងហើយម្តងទៀត អ្នកអាចនឹងមើលឃើញអត្តន័យពិតតាមរយៈវិធីសាស្រ្តនេះ។

ទោះបីជាពេលវេលាផ្លាស់ប្តូរក៏ដោយ ប៉ុន្តែតម្រូវការបស់មនុស្សមិនប្រែប្រួលលឿនយ៉ាងនេះឡើយ។ មិនថាបច្ចេក​វិទ្យា មធ្យោបាយទំនាក់ទំនង និងវិធីសាស្រ្តរៀបចំគ្រប់យ៉ាងផ្លាស់ប្តូរ យ៉ាងណាមិញ វាគ្រាន់តែជាការផ្លាស់ប្តូរវិធីសាស្រ្ត​ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងគ្រប់យ៉ាងនៅតែដដែល។

ឧទាហរណ៍ដូចជាសកម្មភាពទិញទំនិញរបស់អតិថិជន កំពុងផ្លាស់ប្តូរពីការដើរទិញអីវ៉ាន់ក្នុងហាងទៅជាទិញតាម​អន​ឡាញ ប៉ុន្តែជាក់ស្តែងមិនមានភាពខុសគ្នាច្រើនក្នុងការរៀបផលិតផលដែលមនុស្សចង់បាននោះទេ។

ជាដំបូង ចូរធ្វើត្រាប់តាមគ្រប់យ៉ាងដែលត្រូវបានបង្រៀន ហើយចងចាំចំណុចនេះជានិច្ច។ ប្រសិនបើយើងធ្វើរឿងនេះមិនបាន នោះកម្មវិធីនឹងគ្មានប្រយោជន៍ទេ។

បំបែក (破)

បន្ទាប់​ពី​ធ្វើ​ត្រាប់​តាម​យ៉ាង​ហ្មត់ចត់ និង​យល់​ពី​អត្ថន័យ​ពិត ចូរសាកល្បងផ្លាស់ប្តូរវិធីសាស្ត្រ​បន្តិច។ ចំណុចនេះមាន​ន័យ​ថា​កែតម្រូវ។

អ្នកអាចកែតម្រូវបាន លុះត្រាតែខ្លួនយល់ច្បាស់។ ប្រសិនបើអ្នកធ្វើរឿងនេះទាំងមិនយល់ពីអត្ថន័យរបស់វា ដូចជាអ្នកកំពុងបំផ្លាញវាអញ្ចឹង។

ប្រៀបដូចជាក្មេងរៀនជិះកង់ តែមិនចេះកាច់ចង្កូត ចាប់ហ្វ្រាំង ចេះតែជិះផ្តេសផ្តាសមិនស្គាល់ច្បាប់ចរាចរណ៍។ តើអ្នកគិតថា ក្មេងទាំងនេះអាចផលិតកង់ដែលរឹងមាំ និងសុវត្ថិភាពដែរទេ?

ចាកចេញ (離)

ដែលមានន័យថាចាកឆ្ងាយពីគ្រូ ហើយដើរតាមផ្លូវរបស់ខ្លួន។ អាចនិយាយបានថា ពឹងផ្អែកលើខ្លួនឯង។

ក្នុង​ក្បាច់​គុន វាដូចជាអ្នកទទួល​បាន​អាជ្ញាប័ណ្ណ និង​ការ​ទទួលស្គាល់យ៉ាង​ពេញលេញ។ ខ្ញុំត្រូវបានគ្រូ​អនុញ្ញាត​ឲ្យ​ដើរ​តាម​​ផ្លូវ​​របស់ខ្លួន ព្រោះខ្ញុំអាចបង្កើត​អ្វី​ដែល​ថ្មី​ដោយ​ផ្អែក​លើ​ការ​បង្រៀន​របស់គ្រូ និង​គំនិត​របស់​ខ្ញុំ​ផ្ទាល់។​

ចំណែកហាងយើងប្រើពាក្យ “ចែករំលែកដោយសុច្ឆន្ទៈ” ។ វាមានន័យថា សុំការអនុញ្ញាតពីម្ចាស់ដើម្បីធ្វើអាជីវកម្មដោយប្រើផ្លាកសញ្ញារបស់ហាង។

បើតាមពាក្យសម័យនេះ វាស្រដៀងនឹងសិទ្ធិផ្តាច់មុខដែរ។ ប៉ុន្តែក្នុងករណីសុំសិទ្ធិផ្តាច់មុខអាជីវកម្ម វាមិនមែនជាគោលដៅដំបូងទេ ព្រោះអ្នកគ្រាន់តែធ្វើអ្វីដែលត្រូវបានបង្រៀនប៉ុណ្ណោះ។ ដូច្នេះវាមិនត្រូវនឹង “shuhari” នោះទេ។

មិនមែនដើម្បីវាយតម្លៃជំនាញរបស់អ្នកនោះទេ ដូច្នេះអ្នកអាចឃើញអត្ថន័យខុសគ្នាទាំងស្រុងពីការបំពេញ “shuhari” ។

ដោយវិធីនេះ ជប៉ុនបានបន្តថែរក្សាប្រពៃណីរបស់ខ្លួនរាប់រយពាន់ឆ្នាំ។ ជា​ការ​ពិត​ណាស់ ដោយសារសម័យ​កាល​បាន​ផ្លាស់​ប្តូរ ដូច្នេះបើរក្សាទម្រង់ដើមមិនអាចទៅរួចឡើយ។

ថ្វីត្បិតែទម្រង់កំពុងតែផ្លាស់ប្តូរ ប៉ុន្តែមានចំណុចសំខាន់មួយដែលមិនគួរផ្លាស់ប្តូរ។ នោះគឺ “ភាពជាក់ស្តែង” ។

ខ្ញុំបានធ្វើការខាងផ្នែកព័ត៌មានវិទ្យាក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៩៨ ។ ក្នុងអំឡុងពេលនោះ អុីនធឺណេតចាប់ផ្តើមពេញនិយមនៅជប៉ុន។ មនុស្សគ្រប់គ្នានិយាយថា អុីនធឺណេតនឹងផ្លាស់ប្តូរពិភពលោក ប៉ុន្តែ “ជាក់​ស្តែង” គ្រប់យ៉ាងនៅតែដដែល។

ឧស្សាហកម្មតន្ត្រីជាឧទាហរណ៍សំខាន់មួយ។

កាសែត → ស៊ីឌី → ទាញយក → សេវាកម្មវិធីជាមួយនឹងតម្លៃថេរ។

វិធីសាស្រ្តស្តាប់តន្ត្រីបានផ្លាស់ប្តូរ ដែលធ្វើអោយមនុស្សជាច្រើននិយាយថា តន្រ្តីលែងរកប្រាក់បានទៀតហើយ។ ជា​ការ​ពិត​ដែល​ថា ស៊ីឌី​មិន​អាច​លក់​ដាច់​លើ​ទីផ្សារ​បាន​ទៀត​ឡើយ។

មនុស្សមួយចំនួននិយាយថា សេវាកម្មកម្មវិធីដែលមានតម្លៃថេរ បានធ្វើអោយកាត់បន្ថយប្រាក់ចំណូលរបស់អ្នកផលិតតន្រ្តី។ បញ្ហាមួយទៀតគឺថា មានកម្មវិធីទាញយកបទចម្រៀងដោយខុសច្បាប់។

ទោះជាយ៉ាងណា តើប្រិយមិត្តផ្លាស់ប្តូរបៀបស្តាប់ចម្រៀងឬ? ចំណុចនេះមិនប្រែប្រួលទាល់តែសោះ។ ពេលបើកបរ ពេលពិបាកចិត្ត ពេលសប្បាយ គេស្តាប់តន្ត្រីក្នុងស្ថានភាពខុសៗគ្នា។

ខ្ញុំចូលចិត្តតន្រ្តី ព្រោះខ្ញុំចាប់អារម្មណ៍នឹង​តន្ត្រី​ដែល​ទាក់ទាញអារម្មណ៍នាពេលនោះ។ មិនថា cassette ឬ​តន្ត្រី​ដែល​បាន​​ទាញ​​យក​​ដោយ​​ខុស​ច្បាប់នោះទេ។

មានតែបច្ចេកវិទ្យាប៉ុណ្ណោះដែលបានផ្លាស់ប្តូរ ការផ្លាស់ប្តូររបស់បច្ចេកវិទ្យា មនុស្សមួយចំនួនកំពុងផ្លាស់ប្តូរ​របៀបធ្វើអាជីវកម្ម និងបង្កើនប្រាក់ចំណូលរបស់ខ្លួន។ អ្នកដែលផ្តោតតែលើការ “លក់តន្រ្តី” តែមិនដឹងពី “អត្តន័យរបស់អ្នកស្តាប់​តន្រ្តី” បាន​បរាជ័យ ហើយ​ត្រឹម​​តែ​អាច​ត្អូញ​ត្អែរ​ពី​ការ​វិវត្ត​របស់​សម័យកាលប៉ុណ្ណោះ។

សព្វ​ថ្ងៃ​នេះ សម័យ​កាល​កំពុង​ផ្លាស់​ប្តូរ រីឯ​បច្ចេក​វិទ្យាផ្លាស់ប្តូរយ៉ាងលឿន។ មានតែអ្នកដែលយល់ពី “ភាពជាក់ស្តែង” ប៉ុណ្ណោះ ទើប​អាច​បន្ត។

ខ្ញុំគិតថា ប្រសិនបើអ្នកអាចគិតឡើងវិញចំពោះគោលគំនិត “shuhari” បន្ទាប់មកស្វែងរកអ្នកណែនាំស្របនឹងខ្លួន។ អ្នក​ប្រាកដ​ជា​អាច​ធ្វើ​អោយ​ជីវិតរបស់ខ្លួនកាន់តែសម្បូរបែប​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាង​មុខ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: