បើអ្នករៀបកន្ទេល tatami មិន​ត្រូវនឹងប្រែទៅជាអត្តន័យ “កន្លែង​ប្រារព្ធ​ពិធី​អត្តឃាត”

នៅពេលដែលនិយាយពីផ្ទះរបស់ប្រជាជនជប៉ុន យើងតែងតែមើលឃើញកន្ទេល tatami ។ ខ្ញុំបានក្រាលកន្ទេលនេះក្នុង​ហាង​កាហ្វេ​របស់​ខ្លួន​នៅ​​ប្រទេស​​វៀត​​ណាម។ យ៉ាងណាមិញ តើអ្នកដឹងទេថា ប្រសិនបើអ្នកក្រាលកន្ទេល tatami មិន​​​​ត្រូវ នោះ​​វា​នឹង​មាន​ន័យ​ថា​​ធ្វើ​​អត្តឃាត​ដែរ​ទេ?

អាច​និយាយ​បាន​ថា​ លក្ខណៈ​ពិសេស​នៃ​ផ្ទះ​បុរាណ​ជប៉ុន​គឺ​កន្ទេល tatami ។ មិនដូចជាក្រាលឥដ្ឋនោះទេ កន្ទេល tatami ទន់ ហើយ​មាន​ក្លិន​ក្រអូប​ពិសេស​ដែល​មិនអាចពណ៌នាបាន។

នៅប្រទេសជប៉ុន កន្ទេល tatami គេប្រើក្នុងផ្ទះ មិនត្រឹម​តែក្រាលក្នុងបន្ទប់ កន្ទេល tatami ក៏ត្រូវបានគេក្រាលនៅ​​កន្លែង​​ដែល​​ធ្វើ​​ពិធី Seppuku (វះពោះធ្វើអត្តឃាត) ផងដែរ។ ដូច្នេះហើយ នៅពេលដែលរៀបចំកន្ទេល tatami ខុស នឹង​មាន​ន័យ​ថា ជាកន្លែងប្រារព្ធពិធីវះពោះធ្វើអត្តឃាត។

ភាគច្រើនប្រជាជនជប៉ុនមិនដឹងពីរបៀបរៀបចំ ដែលមានប្រផ្នូលអាក្រក់នេះឡើយ ដូច្នេះមនុស្សជាច្រើនរៀបចំខុសដោយមិនដឹងខ្លួន។ ប្រសិនបើអ្នកទិញ ឬជួលផ្ទះនៅជប៉ុន យកល្អគួរតែពិនិត្យមើលឡើងវិញ តើការរៀបចំកន្ទេល tatami ត្រឹម​​ត្រូវ​ដែរ​អត់។

យើងដឹងហើយថា កន្ទេល tatami ត្រូវបានក្រាលដោយផ្អែកចំនួន ចំណែកការរៀបចំអាស្រ័យលើទំហំបន្ទប់។

សូមក្រឡេកមើលរូបភាពដូចខាងលើ នេះជាទម្រង់បន្ទប់តូចធម្មតាដែលគេហៅថា “Yojohanma” (បន្ទប់មានទំហំ​ស្មើ​នឹង ៤.៥ កម្រាល tatami)។ Yojohanma មានពាក្យ “han” សំដៅលើពាក់កណ្តាលទំហំកន្ទេល tatami ធម្មតា និង​ត្រូវ​បាន​ក្រាល​ជា​រាង​ការ៉េ។

របៀបរៀបចំបែបណាក៏បាន ប៉ុន្តែបើរៀបចំសម្រាប់បន្ទប់ផឹកតែ (កន្លែងប្រារព្ធពិធីតែ) ក្នុងករណីបើដាក់កំសៀវទឹកក្តៅនៅកណ្តាល ឃើញថាគេប្រើទម្រង់រៀបចំខាងស្តាំច្រើនជាង។

មិនមែនមិនមានបន្ទប់ផឹកតែធំទូលាយនោះទេ ជាក់ស្តែងមនុស្សជាច្រើនចង់ធ្វើបន្ទប់ផឹកតែតូចឲ្យកក់ក្តៅ។ ដូច្នេះ​ហើយ មានបន្ទប់ផឹកតែជាច្រើនរៀបចំតាមទំហំបែបនះ។

យ៉ាងណាមិញ ប្រសិនបើអ្នករៀបចំកន្ទេល tatami មិនត្រូវ មើលទៅមិនមែនជាបន្ទប់ផឹកតែទៀតទេ។ វានឹងក្លាយជា​បន្ទប់​ប្រារព្ធ​ពិធី​វះ​ពោះ​ធ្វើអត្តឃាតកាលពីសម័យបុរាណ។

សូមក្រឡេកមើលរូបភាពទាំងនេះ។

រូបភាពនៅខាងស្តាំជាគំរូរៀបចំត្រឹម​ត្រូវ ត្រូវបានគេប្រើក្នុងបន្ទប់ផឹកតែ។ ចំណែករូបភាពនៅខាងឆ្វេងជាបន្ទប់ដែលមានពាក្យចចាមអារ៉ាមថា “បន្ទប់ធ្វើអត្តឃាត” ។

សូមក្រឡេកមើលឧទាហរណ៍បន្ទប់ផឹកតែមួយចំនួនខាងក្រោម។

ខ្ញុំបានព្យាយាមស្វែងរក យ៉ាងណាមិញ ខ្ញុំរកមិនឃើញបន្ទប់ផឹកតែដែលគេចាត់ទុកជា “បន្ទប់ធ្វើអត្តឃាត” នោះទេ។ ទោះបីជាយ៉ាងនេះក្តី ករណីខ្លះផ្ទះប្រជាជនអាចនឹងរៀបចំខុសដោយចៃដន្យ ដែលធ្វើឲ្យ​អត្តន័យបន្ទប់ប្រែជា “កន្លែងធ្វើអត្តឃាត” ។

តើអ្នកធ្លាប់គិតយ៉ាងសាមញ្ញថា នោះគ្រាន់តែជាការរៀបចំ ឬគិតថាប្រផ្នូលអាក្រក់​គឺ​អាស្រ័យ​លើ​អ្នក​ផ្ទាល់​ដែរ​ទេ។ ទោះជាយ៉ាងណា កន្ទេល tatami មិនជាប់គ្នាទេ ដូច្នេះអ្នកអាចស្រាយបានយ៉ាងងាយស្រួល និងរៀបចំឡើងវិញ ប្រសិនបើអ្នកចង់ជៀសវាងសំណាងអាក្រក់។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: