សាម៉ូរ៉ៃ​ប្រើ​ដៃ​ដែល​ត្រូវ​គេ​កាត់​យក​ធ្វើ​ជា​អាវុធ​សម្រាប់​ប្រយុទ្ធ

សាមូរ៉ៃតែងតែយកដាវតាមខ្លួនជានិច្ច និងត្រូវត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលដែលសត្រូវវាយប្រហារ។ ដូច្នេះហើយ ពួក​គេ​មិន​ងាយ​មាន​ពេល​បន្ធូរ​​អារម្មណ៍​​សម្រាក​​ដូច​​ជា​​ងូត​ទឹក ឬចូលគេងនោះទេ។

ជាទូទៅ ប្រសិនបើសត្រូវចង់ធ្វើឃាតសាមូរ៉ៃមួយរូប ពួកគេនឹងជ្រើសយកកន្លែងពីរនោះគឺ បន្ទប់ទឹក និង​អាង​ងូត​ទឹក។ មូលហេតុ​ព្រោះថាសាមូរ៉ៃមិនអាចចូលបន្ទប់ទឹកបានទេ បើពួកគេមិន​ដោះ​សំលៀក​បំពាក់ ដូច្នេះ​នេះ​​ជា​ឱកាសដ៏ល្អបំផុតសម្រាប់វាយឆ្មក់។ នៅសម័យនោះធ្លាប់មានសាមូរ៉ៃជាច្រើននាក់ស្លាប់ ដោយសារតែត្រូវវាយឆ្មក់​នៅ​ក្នុង​អាង​ងូត​ទឹក។

ទោះជាយ៉ាងណា ក្រោមស្ថានភាពស្រដៀងគ្នានេះ ក៏​មាន​​សាមូរ៉ៃ​​មួយ​រូប​អាចវាយ​បក​សត្រូវ​តាមមធ្យោបាយរបស់​ខ្លួន​ គាត់​​មាន​​​ឈ្មោះ​​ថា Kodera Nobumasa ។ លោកកើតនៅឆ្នាំ ១៦៨២ ជាសាមូរ៉ៃនៃត្រកូល Dewa Tsuruoka ។

ថ្ងៃមួយ នៅពេលដែល Kodera កំពុងបន្ធូរអារម្មណ៍ក្នុងអាងងូតទឹក គាត់ត្រូវសត្រូវវាយឆ្មក់។ ព្រោះ​​តែ​មិន​មានអាវុធ ឬ​វត្ថុ​ដែល​អាច​ការ​ពារ​ខ្លួន​បាន សាមូរ៉ៃ Kodera ត្រឹមតែអាចគេចពីផ្លែដាវរបស់សត្រូវប៉ុណ្ណោះ។

លទ្ធផលដៃ​ឆ្វេង​របស់ Kodera ត្រូវកាត់ដាច់ គាត់ឈឺយ៉ាងខ្លាំង ថែមទាំងក្អួតឈាម។ ស្មានតែ Kodera ត្រូវ​ចុះ​ចាញ់​ទៅ​​ហើយ ប៉ុន្តែគាត់បែរ​ជា​កាន់​ដៃ​ដែល​ដាច់របស់ខ្លួន ហើយប្រើវាដូចជាដំបងសម្រាប់ប្រយុទ្ធ ទើប​អាច​បណ្តេញ​​​​សត្រូវបាន។

គ្រាន់តែស្រមៃមើលទិដ្ឋភាពនោះ មនុស្សជាច្រើនប្រាកដជាគិតភ្លាមថា មិនគួរអោយជឿ។ ថ្វីត្បិតតែត្រូវកាត់ដាច់​ដៃ ប៉ុន្តែ Kodera អាចរក្សាជីវិតរបស់ខ្លួន ដោយសារឆន្ទៈដ៏មុតមាំរហូតដល់ទីបញ្ចប់។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនគិតថា ប្រសិនបើ Kodera ទុកដាវឈើមួយនៅក្នុងបន្ទប់ទឹក នោះគ្រប់យ៉ាង​មិន​ទៅ​ជា​អញ្ចឹង​ឡើយ។ ដូច្នេះ ពេលខ្លះយើងមិនគួរវាយតម្លៃកម្លាំងរបស់ខ្លួនពេកទេ យើងខ្វះការប្រុងប្រយ័ត្ន​​ចំពោះ​​​គ្រប់​​​យ៉ាង​​ដែល​​នៅ​​ជុំវិញ​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: