ជប៉ុនបន្តបិទដំណើរ​ការ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ដោយ​សារ​​ការ​​ធ្វេស​​ប្រហែស​​បាត់ឯកសារ

រោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa បានបង្កកំហុសមួយ ដោយទាក់ទងនឹងបញ្ហាសុវត្ថិភាព និងដំណើរការគ្រប់គ្រង ដែលអាចនឹងធ្វើឱ្យរដ្ឋាភិបាលជប៉ុនពន្យារការហាមឃាត់ដំណើរការរបស់រោងចក្រ។

រោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ។ រូបភាព៖ Reuters

កាលពីថ្ងៃទី ២៣ ខែឧសភា សាជីវកម្មថាមពលអគ្គិសនីតូក្យូ (TEPCO) បានឱ្យដឹងថា បុគ្គលិករោងចក្រថាម​ពល​នុយក្លេអ៊ែរ Kashiwazaki-Kariwa ម្នាក់បានបង្កកំហុសមួយ ដោយភ្លេចទុកឯកសារនៅលើដំបូលរថយន្ត ហើយ​បើក​ឡាន​ចេញ​ទៅ បុគ្គល​រូប​នោះបាន​ធ្វើ​បាត់​ឯកសារ។

ឯកសារមួយចំនួនត្រូវបានអ្នកស្រុកប្រមូលបាន និងប្រគល់ជូនវិញ។ យ៉ាងណាមិញ TEPCO បានឱ្យដឹង នៅ​សល់ឯក​សារចំនួន ៣៨ ទំព័រដែលមិនទាន់ប្រមូលមកវិញ។ TEPCO បានបន្តទៀតថា សាជីវកម្មបានព្រមានចំពោះបុគ្គលិក​រូប​នោះ ដោយស្នើឱ្យបុគ្គលិកគោរពតាមបទប្បញ្ញត្តិស្តីពីការទុកដាក់ព័ត៌មាន ឯកសារពេលចាកចេញពី​រោង​ចក្រ​ថាម​ពល។

Kashiwazaki-Kariwa គឺជារោងចក្រថាមពលនុយក្លេអ៊ែរដែលធំ​ជាង​គេ​លើ​ពិភព​លោក ស្ថិតនៅខេត្ត Niigata នៃប្រទេស​ជប៉ុន។ កាល​ពី​សប្តាហ៍​មុន ទីភ្នាក់ងារគ្រប់គ្រងនុយក្លេអ៊ែររបស់ជប៉ុនបានពន្យារបន្ថែមដំណើរការរោងចក្រ​​នេះ។ អាជ្ញាធរ​ជប៉ុន​បាន​និយាយ​ថា ច្បាប់ហាមឃាត់​ត្រូវ​ពន្យារ ដោយ​​សារ​​វិធាន​ការ​ការ​ពារហានិភ័យរបស់រោងចក្រ​​ថាម​ពល​​នុយក្លេអ៊ែរ​​មិន​​បាន​​បំពេញ​​តាម​​លក្ខខណ្ឌ​​តម្រូវ។

ករណីធ្វើបាត់ឯកសារជាកំហុសថ្មីរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ដែលបំផ្លាញទំនុកចិត្តរបស់​អាជ្ញាធរ​ចំពោះ​សមត្ថភាព​គ្រប់​គ្រង​របស់ TEPCO ។

កំហុសទាក់ទងនឹងសុវត្ថិភាព និងដំណើរការគ្រប់គ្រងជាមូលហេតុ​ចម្បងដែលធ្វើអោយរោងចក្រថាម​ពល​នុយក្លេអ៊ែរ Kashiwazaki-Kariwa ក៏​ដូច​ជា​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរផ្សេងទៀត មិនទាន់អាចដំណើរការឡើងវិញ បន្ទាប់​ពី​គ្រោះមហន្តរាយ Fukushima ឆ្នាំ ២០១១ ។

ប្រភព៖ Zing News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: