កុំច្រឡំតារា​ម៉ូដែល អ្នក​ប្រដាល់​ស្រី Rina Okamoto ផ្តួល​ស្ទើរ​តែ​គ្រប់​គូប្រកួត

កញ្ញា Rina Okamoto អាយុ ២៩ ឆ្នាំ កម្ពស់ ១ ម៉ែត្រ ៦៥ ទម្រង់មុខ និងរូបរាងរបស់នាងមើលទៅដូចតារាម៉ូដែល ប៉ុន្តែតាមពិតទៅកញ្ញាជាអ្នកប្រដាល់ស្រីមួយរូប។ កញ្ញា Rina ជាកីឡាការិនីម៉ារ៉ាតុងកាលនៅរៀន ប៉ុន្តែ​នាង​​ត្រូវ​ឈប់​​​លេង​​​បន្ទាប់​​​ពី​​​រង​​​របួស​​ធ្ងន់។

កញ្ញា Rina Okamoto ស្លៀកពាក់តាមបែបទាន់សម័យទាំងនៅលើឆាក និងក្រោមឆាក។ 

រហូតដល់អាយុ ២១ ឆ្នាំ ទើបកញ្ញា Rina បានស្គាល់ និងតាមអាជីពប្រដាល់សេរី។ ចាប់តាំងពីពេលនោះបានក្លាយជា​កំពូល​អ្នក​ប្រដាល់​ស្រី​ជន​ជាតិ​ជប៉ុន។

ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ កីឡាការិនីជប៉ុនបានប្រកួតប្រដាល់សេរី ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងឆ្លងកាត់ការប្រកួតអាជីពចំនួន ១៣ ដង កញ្ញាទទួលបានជ័យជម្នះទាំងស្រុង។

អាជីពរបស់កញ្ញា Rina ត្រូវផ្អាក ដោយសារតែបញ្ហាទាក់ទងនឹងជីវិតឯកជនរបស់នាង ប៉ុន្តែនៅថ្ងៃទី ២២ ខែមេសាកន្លងទៅនេះ នៅទីក្រុងតូក្យូ ប្រទេស​​ជប៉ុន កញ្ញា​បានបង្ហាញខ្លួនឡើងវិញ និងបានយកឈ្នះលើកីឡាការិនី Wang Chin Long (តៃវ៉ាន់ ប្រទេស​ចិន) ដោយ​គិត​ពិន្ទុ។

ការ​ប្រកួត​នេះ​ជួយអោយកញ្ញា Rina មានសង្ឃឹមយកឈ្នះការ​ព្រឹត្តិការណ៍​ប្រដាល់​សេរី​ដូច​ជា Rizin, Rebels នាពេលខាងមុខ។ ការបង្ហាញខ្លួនឡើងវិញ មានភាពរឹងមាំ និងស្រស់ស្អាត កីឡាការិនីបានទាក់ទាញអ្នកគាំទ្របណ្តាញសង្គម​កាន់​តែ​ច្រើន​។ សមិទ្ធិផល “ឈ្នះគ្រប់ការប្រកួត” របស់កញ្ញា Rina ធ្វើ​ឱ្យ​កីឡាការិនី​ដែល​កាន់​ខ្សែក្រវាត់​ជើង​ឯក ត្រូវ​ញញើត​ជា​មិន​ខាន។

បច្ចុប្បន្ន កញ្ញា Rina កំពុងហ្វឹកហាត់ និងពង្រឹងសមត្ថភាព Muay នៅប្រទេសថៃ។

ប្រភព៖ Kyodo News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: